Mar 5, 2019

DisplayMate ចាត់​ថ្នាក់​​អេក្រង់​របស់​ស្មាតហ្វូន Galaxy S10 មាន​កម្រិត​បង្ហាញ A+


DisplayMate ដែល​ជា​អ្នក​វិភាគ​ស៊ី​ជម្រៅ​នៃ​បន្ទះអេក្រង់​គ្រប់​ប្រភេទ​នោះ បាន​ធ្វើ​តេស្ដ​និង​ចាត់​ថ្នាក់​ឲ្យ​ស្មាតហ្វូន​មក​ពី Samsung ត្រកូល S10 ថា​មាន​គុណភាព very high គឺ​ល្អ​ណាស់ ​ដែល​ត្រូវ​ទទួល​បាន​និទ្ទេស A+ ។ ដោយ​ផ្នែក​លើ​ពណ៌ កម្រិត​ពន្លឺ និង​កំហាប់​ភាព​ម៉ដ្ឋ ។

DisplayMate គូស​បញ្ជាក់​ថា​អេក្រង់ Dynamic AMOLED ស៊េរី 2019 របស់ Samsung នេះ មាន​ភាព​ច្បាស់​ខ្លាំង ដែល​ពណ៌​បញ្ចេញ​បាន​ដិត​ល្អ​ខ្លាំង ហើយ​កម្រិត​ពន្លឺ​ក៏​ភ្លឺ​ខ្លាំង ដែល​ងាយស្រួល​មើល​ក្រោម​ពន្លឺង​ថ្ងៃ​ផង​ដែរ ។ ឆ្លង​តាម​ការ​ពិសោធន៍ គឺ​អេក្រង់​នេះ​មាន​កម្រិត​ភ្លឺ​ជាង​មុន​ជំនាន់ S9 ដល់ 17% ឯណោះ ដែល​នេះ​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ទៀត​នៃ​អេក្រង់​ទូរស័ព្ទ ។

Samsung Galaxy S10 ក៏​មាន​ការ​កែប្រែ​នៃ​ការ​មើល​ពី​ចម្ហៀង​បាន​ល្អ​ជាង​មុន​បន្ថែម​ទៀត ដែល​បាន​កែប្រែ​ពន្លឺ​ពណ៌​ខៀវ និង​ស៊ី​ថាមពល​តិច​ជាង​មុន ។ សម្រាប់​មុខងារ HDR+ កាន់​តែ​ប្រសើរ​ឡើង​ជាង​ជំនាន់​ៗ ដែល​វា​សំខាន់​សម្រាប់​ទស្សនា​ខ្សែភាព​យន្ត​លើ​ទូរស័ព្ទ ឲ្យ​ទទួល​បាន​ការ​កែប្រែ​គុណភាព​វីដេអូ​ដោយ​ស្វ័យប្រវត្តិ ។ HDR+ លើក​នេះ​កាន់តែ​មាន​ជម្រៅ​នៃ​ពណ៌​ខ្លាំង​ជាង HDR10 ទៅ​ទៀត ។

សូម​បញ្ជាក់​ដែល​ថា​ថ្លៃ​ដើម​នៃ​ការ​ផលិត​អេក្រង់​របស់ Samsung Galaxy S10 គឺ​មាន​តម្លៃ​ថ្លៃ​ជាង​ជំនាន់ S9 ចំនួន 10$ ដែល​នេះ​ពិត​ជា​មាន​ការ​ខុស​គ្នា​មែន​សម្រាប់​ជំនាន់ S9 និង S10 ហើយ​នេះ​ជា​ចម្លើយ​មួយ​សម្រាប់​អ្នក​សួរ​ថា S9 និង S10 ខុស​គ្នា​អ្វី​ខ្លះ ។
__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក