Mar 6, 2019

Corning កំពុង​សំងម​ផលិត​បញ្ចក់​ការ​ពារ​ឆ្កូត Gorilla Glass សម្រាប់​ពពួក​ទូរស័ព្ទ​ដែល​បត់​អេក្រង់​បាន


បច្ចុប្បន្ន​នេះ​ស្មាតហ្វូន​ភាគ​ច្រើន​គឺ​បាន​ប្រើប្រាស់​កញ្ចក់​ការពារ​ឆ្កូត​របស់​ក្រុហ៊ុន Corning ដែល​វា​មាន​ឈ្មោះ​ថា Gorilla Glass ។ បើ​គិត​រហូត​មក​ដល់​ពេល​នេះ​ Gorilla Glass បាន​ចេញ​ដល់​ជំនាន់​ទី ៦ ហើយ​សម្រាប់​ដើម​ឆ្នាំ​ 2019 នេះ ។

នៅ​ក្នុង​ព្រឹត្តិការណ៍ MWC 2019 គេ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា់ ក្រុមហ៊ុន​កំពុង​សស្រាវជ្រាវ​យ៉ាង​សកម្ម ឲ្យ​ដើម្បី​ចេញ​ឲ្យ​ទាន់​ពេល សម្រាប់​កញ្ចក់​ការពារ​ឆ្កូត​ដែល​អ៊ុត​ជាប់​ជាមួយ​អេក្រង់​ស្មាតហ្វូន​ដែល​អាច​បត់​បាន ។ ដែល​សព្វ​ថ្ងៃ​នេះ​ទូរស័ព្ទ​ដែល​អាច​បត់​បាន​ចេញ​លក់​ក៏​ពិត​មែន តែ​មាន​មិន​មាន​សមត្ថភាព​អាច​ការពារ​ឆ្កូត​បាន​ខ្លាំង​នៅ​ឡើយ​ទេ ដែល​ទាមទារ​ឲ្យ​មាន​ការ​សិក្សារ​បន្ថែម​ទៀត ដើម្បី​បង្កើត​បាន ជា​កញ្ចក់​ការពារ​ឆ្កូត​ជំនួយ​ដល់​អេក្រង់​ដែល​បត់​ចុះ​ឡើង​នោះ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក