Mar 1, 2019

CEO របស់ Huawei បាន​និយាយ​ថា Samsung Galaxy Fold រចនា​មិន​ទាន់​ស្អាត​នោះ​ទេ


Huawei Mate X និង Samsung Galaxy Fold គឺ​ជា​ទូរស័ព្ទ​បត់​អេក្រង់​បាន ដែល​ទើប​នឹង​ចេញ​បង្ហាញ​ជា​ផ្លូវការ​នៅ​ក្នុង​ព្រឹត្តិការណ៍ MWC 2019 ដែល​ការ​រចនា​គឺ​ខុស​គ្នា​ដាច់ តែ​បើ​យើង​មើល​មួយ​ភ្លែត​គិត​ថា​ទូរស័ព្ទ​ទាំងពីរ​នោះ គឺ​ស្រដៀង​គ្នា ។

ថ្មីៗ​នេះ​បើ​យផង​តាម​សម្ដី​របស់ CEO របស់ Huawei បាន​ឲ្យ​យោបល់​មក​ថា ការ​រចនា​របស់​ Samsung ដែល​បំពាក់​អេក្រង់​២​សម្រាប់​ទូរស័ព្ទ​តែ​មួយ​នោះ​វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​មាន​ទម្ងន់​ធ្ងន់ និង​មាន​រូបរាង​មិន​សូវ​ Sexy ។ ព្រោះ​បើ​យោង​តាម​រូបរាង​របស់ Huawei Mate X គឺ​ឃើញ​ថា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង Samsung Galaxy Fold តែ​មាន​ចំណុច​មួយ​ដែល​យើង​គិត​មក​ដល់ ។

សម្រាប់​ទូរស័ព្ទ​បត់​នា​ពេល​នេះ មាន​តែ Samsung ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​ខ្លួន​ថត​ចូល​ក្នុង​បាន សម្រាប់​ក្រុមហ៊ុន​ផ្សេងៗ​គឺ​ជា​ទូរស័ព្ទ​ដែល​បត់​អេក្រង់​ចេញ​មក​ក្រៅ តែ​វា​ធ្វើ​ឲ្យ​មាន​ការ​ងាយ​នឹង​ឆ្កូត ឬ​សឹក​លើ​ផ្ទៃ​អេក្រង់ ព្រោះ​អេក្រង់​បត់​នេះ​គឺ​ផលិត​ពី​ជ័រ​ស្វិត វា​មិន​មាន​កម្លាំង ឬ​ភាព​ធុន​ដូច​អេក្រង់​ដែល​ក្រាល​ដោយ​កញ្ចក់​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ ។

សម្រាប់ Samsung Galaxy Fold ចេញ​លក់​ក្នុង​តម្លៃ $2274 តែ​សម្រាប់ Huawei Mate X ចេញ​លក់​ក្នុង​តម្លៃ​ប្រហែល $2614 ៕
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក