Mar 18, 2019

បន្ទះឈីប Snapdragon 865 នឹង​មាន​បច្ចេកវិទ្យា HDR10+


លោក​ Judd​ Heape​ នាយក​ផ្នែក​គ្រប់គ្រង​ផលិតផល​របស់​ Qualcomm​ បាន​ចេញ​បទសម្ភាសន៍​ថ្មី​មួយ​ជាមួយ​គេហទំព័រ Android Authority ​​អំពី​ផែនការ​ពេល​អនាគត​ដ៏​សំខាន់​បំផុត​នៅ​លើ​ chipset​ Snapdragon​ ។ លោក​បាន​បង្ហើប​ថា Snapdragon 865 សម្រាប់​ចុង​ឆ្នាំ​នេះ នឹង​​គាំទ្រ​ដល់​ស្តង់ដារ​ HDR10​ + ដែល​ជា​មុខងារ​កែប្រែ​ពណ៌​វីដេអូ​ដោយ​ស្វ័យប្រវត្តិ ដែល​ជា​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Samsung ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ខាង​អេក្រង់​ទូរទស្សន៍ ទូរស័ព្ទ កុំព្យូទ័រ ។ ​

បច្ចុប្បន្ននេះ ស្មាតហ្វូន​ដែល​មាន​មុខងារ​ HDR10​ + គឺ Samsung Galaxy S10e, S10 and S10+ ព្រោះ​វា​ប្រើប្រាស់​បន្ទះ​អេក្រង់​ជំនាន់​ថ្មី Dynamic AMOLED ។ ដែល​សូម្បី​តែ Huawei នៅ​ពេល​នេះ​ក៏​ជ្រើសរើស​យក Samsung ជា​អ្នក​ផ្គត់ផ្គង់​អេក្រង់​ឲ្យ​ស៊េរី​ទូរស័ព្ទ P30 របស់​ខ្លួន​ដែរ ៕
_____________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក