Mar 4, 2019

ស្ទង់​មតិ​ថ្មី​មួយ​បង្ហាញ​ថា ទូរស័ព្ទ​បត់​អេក្រង់​ចូល​ក្នុង​ មាន​ការ​ចូលចិត្ត​ជាង ​ទូរស័ព្ទ​ដែល​បត់​អេក្រង់​ចេញ​មក​ក្រៅ


ជា​រៀងរាល់​ចុង​សប្ដាហ៍​គេហទំព័រ GSMArena តែងតែ​ធ្វើការ​ស្ទុង​មតិ​អ្នក​ចូល​មើល​គេហទំព័រ​របស់​ខ្លួន ដែល​ក្នុង​សប្ដាហ៍​នេះ​មាន​ការ​ស្ទុង​មតិ​អំពី​ទូរស័ព្ទ​ដែល​អាច​បត់​អេក្រង់​បាន ដែល​ទើប​នឹង​ប្រកាស​ថ្មីៗ ។ នៅ​ក្នុង​ការ​ស្ទុង​មតិ​គេ​បាន​ដាក់​គំរូ​ទូរស័ព្ទ​ចំនួន​៤​ប្រភេទ ដែល​មាន​ដូចជា ៖
  • Fold in ទូរស័ព្ទ​បត់​អេក្រង់​ចូល​ក្នុង
  • Fold out ទូរស័ព្ទ​បត់​អេក្រង់​ចេញ​ក្រៅ
  • Dual fold​ ទូរស័ព្ទ​បត់​អេក្រង់​២​ផ្នត់
  • Vertical fold ទូរស័ព្ទ​បត់​តូច ដែល​មាន​អេក្រង់​បត់​​ 
ដែល​ក្នុង​នៅ​ទូរស័ព្ទ Fold in និង Fold out ត្រូវ​បាន​ផលិត​និង​ប្រកាស​ចេញ​ជា​ផ្លូវការ​ហើយ ។ Dual fold ផលិត​ហើយ​តែ​មិន​ទាន់់​ប្រកាស​ជា​ផ្លូវការ ។ Vertical fold នៅ​ជា​គំរូ​នៅ​ឡើយ មិន​ទាន់​ឃើញ​ចេញ​ជា​រូបរាង​នៅ​ឡើយ​ទេ ។ ដែល​ជា​លិទ្ធផលគឺ ៖

យើង​ឃើញ​ថា​ចំណូល​ចិត្ត​របស់​មនុស្ស​មាន​ច្រើនខុស​ៗគ្នា ដូច្នេះ​ទោះជា​ទូរស័ព្ទ​បត់​អេក្រង់​បាន​ ស្ថិត​ក្នុង​រូបរាង​យ៉ាង​ណា​ក៏​មាន​អ្នក​គាំទ្រ​ច្រើន​គួរសម​ដែរ តែ​សំខាន់​ស្ដិត​ត្រង់​តើ​អ្នក​ទិញ គេ​នឹង​ទិញ​ទូរស័ព្ទ​បត់​អេក្រង់​បាន​ដែល​ស្ថិត​ក្នុង​ទម្រង់​អ្វី ព្រោះ​ការ​គាំទ្រ និង​នៅ​ពេល​សម្រេច​ចិត្ត​ទិញ​គឺ​ខុស​គ្នា ៕
_______
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក