Mar 27, 2019

Beats នឹង​ចេញ​លក់​កាស​ឥត​ខ្សែ Truly wireless PowerBeats Pro


កាស​ឥត​ខ្សែ​ AirPods ដែល​ក្រុមហ៊ុន Apple ចេញ​លក់​គឺ​ផលិត​ឡើង​មិន​សម្រាប់​ស្ដាប់​តន្ត្រី​ឲ្យ​ពីរោះ​នោះ​ទេ វា​មាន​មុខងារ​សំខាន់​ក្នុង​ការ​ទទួល​ទូរស័ព្ទ និង​អាច​ស្ដាប់​សំឡេង​ជុំវិញ​ខ្លួន​បើ​ទោះ​ជា​ពាក់​កាស AirPods ជាប់​ត្រចៀក​ជាប់​រហូត​ក៏​ដោយ ។

ក្រុមហ៊ុន Beats ដែល​ត្រូវ​បាន​លក់​ទៅ​ឲ្យ Apple នោះ​​ត្រូវ​បាន​គេ​រក​ឃើញ​ថា​នឹង​ជិត​ចេញ​លក់​កាស​ឥត​ខ្សែ​របស់​ខ្លួន ដែល​ជា​ប្រភេទ​កាស​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​ផ្ដោត​លើ​គុណភាព Bass មាន​ជើង​ទប់​ស្លឹកត្រចៀក​មិន​ឲ្យ​ធ្លាក់​បង្កើត​ជា​ពិសេស​សម្រាប់​អ្នក​ហាត់​កីឡា ។ កាស​នេះ​ប្រើប្រាស់​បន្ទះឈីប​ H1 របស់ Apple ដែល​ធ្វើ​ឲ្យ​វា​ខ្លាំង​​ខាង​ទំនាក់ទំនង​បែប​ឥត​ខ្សែ​ដូច AirPods ដែរ តែ​វា​មាន​ចំណុច​ពិសេស​ផ្ទាល់​ខ្លួន​បែប​ផ្សេង​របៀប Beats ។

វា​មក​ជាមួយ​សំបក​សម្រាប់​បញ្ចូល​ថាមពល ដែល​ព័ត៌មាន​ផ្សេងៗ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ គ្រាប់​តែ​គេ​​ប៉ាន់​ប្រមាណ​ថា​វា​នឹង​មាន​តម្លៃ​ $200 ដែល​អាច​នឹង​ចេញ​នៅ​ខែ​ក្រោយ​នេះ ដូច្នេះ​សម្រាប់​អ្នក​ទិញ AirPods ប្រហែល​បាន​ត្រឹម​បង្អួត​គេ តែ​សម្រាប់​អ្នក​រង់ចាំ Truly wireless PowerBeats Pro គឺ​ពិត​ជា​មិន​ខក​បំណង​ឡើយ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក