Mar 9, 2019

AU Optronics ដាក់​បង្ហាញ​អេក្រង់​​ដែល​​មាន​ចោះ​រន្ធ​បំពាក់​កាមេរ៉ា ដែល​ទំហំ​រន្ធ​ត្រឹម 4.2mm តែ​ប៉ុណ្ណោះ តូច​ជាង Honor V20


បច្ចុប្បន្ន​ក្រុមហ៊ុន Samsung គឺជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន និង​អេក្រង់​​កំពូល​នៅ​​លើ​ពិភពលោក ។ ដែល​បច្ចេកវិទ្យា​ផលិត​អេក្រង់​នេះ​ត្រូវ​បាន​តាម​ពី​ក្រោយ​ដោយ​ក្រុមហ៊ុន LG ។ ហើយ​នៅ​មាន​ក្រុមហ៊ុន​ជំនាញ​ខាង​អេក្រង់​ចំនួន 7 ទៀត​ រួម​មាន Tianma, Japan Display Incorporated, AU Optronics, Sharp និង Foxconn ។ ដែល​ក្រុមហ៊ុន​នីមួយ​មាន​បច្ចេកវិទ្យា​មិន​លើស​គ្នា​ប៉ុន្មាន​នោះ​ទេ គ្រាន់តែ Samsung អាច​ផលិត​បច្ចេកវិទ្យា​ថ្មី​លើ​អេក្រង់​បាន​មុន​គេ និង​ល្អ​ជាង​គេ ។


ក្រុមហ៊ុន​ផលិត​អេក្រង់​តៃវ៉ាន់​ AU​ Optronics​ បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​ថ្មី ដែល​លើក​នេះ​ពួក​គេ​​​បាន​បើក​​បង្ហាញ ​​បន្ទះ​អេក្រង់​​ទំហំ​ 6,4​ អ៊ីញ​ជាមួយនឹង​រន្ធ​សម្រាប់​បំពាក់​កាមេរ៉ា​ខាង​មុខ តែ​អ្វី​ដែល​ពិសេស​នោះ​គឺ​រន្ធ​មាន​ទំហំ​តែ 4.2mm ដែល​វា​ជួយ​កាត់​បន្ថយ​ស្មាន​ខ្មៅ​លើ​អេក្រង់​បាន​ច្រើន ប្រើ​ប្រៀបធៀប​ជាមួយ​រន្ធ​លើ​អេក្រង់​ក្រុមហ៊ុន​ដទៃ​ទៀត ។
_________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក