Mar 20, 2019

Apple ចេញ​លក់​កុំព្យូទ័រ iMac 2019 ស៊េរី​ថ្មី​របស់​ខ្លួន​ហើយ


មិន​បាច់​និយាយ​វែង​ឆ្ងាយ​ច្រើន គឺ​ថា​សម្រាប់​ម៉ូដែល iMac ដែល​មាន​អេក្រង់ 4K ចេញ​ក្នុង​ពេល​នេះ​វា​ប្រើប្រាស់​ CPU ជំនាន់​ទី​៨ 3.6GHz quad-core Core i3 ឬ 8th gen. 3.0GHz 6-core Core i5 តែ​សម្រាប់​អ្នក​ចង់​ប្រើ ​core i7 គឺ 3.2GHz 6-core ។ ប្រើប្រាស់ GPU Radeon Pro 555X with 2GB GDDR5 និង​ម៉ូដែល​ខ្ពស់​ប្រើប្រាស់ Radeon Pro 560X with 4GB GDDR5 ។

សម្រាប់​ម៉ូដែល 5K មាន​បី​ប្រភេទ​គឺ 8th gen. 3.0GHz 6-core Core i5, 8th gen. 3.1GHz 6-core Core i5 និង 9th gen. 3.7GHz 6-core Core i5។ សម្រាប់​ម៉ូដែល​ផុត​កំពូល 9th gen. 3.6GHz 8-core Core i9 ។ ប្រើប្រាស់ Radeon Pro 57X with 4GB GDDR5 និង Radeon Pro 580X with 8GB GDDR5 សម្រាប់​ម៉ូដែល​កំពូល​ប្រើប្រាស់ Radeon Pro Vega 48 with 8GB HBM2 ។ សម្រាប់​តម្លៃ​ក៏​ត្រូវ​ប្រែប្រួល​ទៅ​តាម​ហ្នឹង​ដែរ ។

សម្រាប់​ទំហំ RAM មាន​ចាប់ពី​ 8GB ឡើង​ដល់​ទៅ 25GB ឯណោះ ដែល​សម្រាប់​ត្រូវ​ឡើង​បន្ថែម​ដល់ 5200$ បើ​លោកអ្នក​ចង់​បាន RAM យក្ស ។

ម៉ូដែល​ថ្មី​នេះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ $ 1299 / $ 1499 សម្រាប់​ម៉ូដែល 4K និង $ 1799 / $ 1999 / $ 2299 សម្រាប់​ម៉ូដែល 5K ។ ពួក​វា​អាច​រក​ទិញ​បាន​ចាប់​ពី​ថ្ងៃ​នេះ​​នៅ​ប្រទេស ប៉ុន្តែ​ជម្រើស​នៃ​ការ​កំណត់​រចនាសម្ព័ន្ធ​​ថែម​គ្រឿង​បន្ថែម អាច​មាន ឬ​មិន​មាន​នៅ​ក្នុង​តំបន់​របស់​អ្នក ដែល​ត្រូវ​ឲ្យ​កុម្ម៉ង់​ទុក​ជា​មុន ៕

____________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក