Mar 30, 2019

Apple ប្រកាស​លុប​ចោល​ជា​ផ្លូវការ​នៃ ទ្រនាប់​ឆ្នាំ​សាក​ឥត​ខ្សែ AirPower បន្ទាប់​ពី​ពន្យា​ពេល​អស់ ១៨​ខែ​រួច​មក​ហើយ


18 ខែ​បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហាញ​ជា​លើកដំបូង​នោះ ឥឡូវ​នេះ​ស្រាប់​តែក្រុមហ៊ុន Apple បាន​ប្រកាស​ថា​ខ្លួន​លុបចោល​ឧបករណ៍ AirPower ទៅ​វិញ ។ តើ​មូលហេតុ​អ្វី​ដែរ ?

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ផ្ញើ​ទៅ​គេហទំព័រ​បច្ចេកវិទ្យា TechCrunch អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​វិស្វកម្ម ផ្នែក​រឹង របស់​ក្រុមហ៊ុន Apple លោក Dan Riccio បាន​និយាយ​ថា ៖
បន្ទាប់ពី​ការ​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន​យើង​សូម​ប្រកាស​​ថា AirPower ​មិន​បាន​សម្រេច​​នូវ​បទដ្ឋាន​ស្តង់ដារ Apple ដែល​មិន​ដល់​​កម្រិត​ទាមទារ​របស់​យើង​ ដែល​តម្រូវ​ឲ្យ​យើង​លុបចោល​គម្រោង​មួយ​​នេះ​ហើយ ។ យើង​ខ្ញុំ​សូម​អភ័យទោស​ចំពោះ​អតិថិជន​ទាំងអស់ ដែល​កំពុង​រង់ចាំ​ឧបករណ៍ AirPower មួយ​នេះ ។ យើង​បន្ត​ជឿជាក់​ថា​អនាគត គឺ​​​ជា​បច្ចេកវិទ្យា​ឥត​ខ្សែ​ ហើយ​យើង​នឹង​​ប្ដេជ្ញា​ចិត្ត​ជំរុញ​បទពិសោធន៍​បច្ចេកវិទ្យា​ឥត​ខ្សែ​ ទៅ​មុខ​ឲ្យ​ទំនើប​ជាង​ពេល​បច្ចុប្បន្ន​នេះ​ថែម​ទៀត ។
AirPower ត្រូវ​បាន​គេ​ប្រកាស​នៅ​ខែ​កញ្ញា​ឆ្នាំ 2017 នៅ​ក្នុង​សន្និសីទ​ជាមួយ​នឹង​ទូរស័ព្ទ iPhone X និង AirPods ។ ចក្ខុវិស័យ​ដែល Apple បាន​បង្ហាញ​នៅ​ពេលនោះ​គឺ​បន្ទះ​សាក​ឥតខ្សែ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ សាក​ថ្ម​ទូរស័ព្ទ iPhone របស់​ខ្លួន, នាឡិកា Apple និង AirPods ក្នុង​ពេល​ដំណាល​គ្នា​នៅ​លើ​បន្ទះ​តែ​មួយ ។ 

ការ​មិន​បាន​ចេញ​លក់​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ  AirPower វា​ជា​​មេរៀន​មួយ​សម្រាប់​ក្រុមហ៊ុន​ដទៃ​ទៀត​សាកល្បង​បង្កើត ហើយ​ក៏​កំពុង​តែ​បង្កើត​ដែរ ។ វា​ពិបាក​នឹង​សម្រេច​បាន​ដោយសារ​ឧបករណ៍​សាក​ត្រូវ​បាន​ដាក់​ជាប់ៗ​គ្នា ដែល​ប្រើប្រាស់​កម្លាំង​ភ្លើង​ផ្សេងៗ​គ្នា ដែល​ពិបាក​នឹង​ការ​គ្រប់គ្រង​ចរន្ត ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​អ្នក​ប្រើប្រាស់​បាន ។

បន្ថែម​ពី​នេះ ក្ដារចុច​របស់​កុំព្យូទ័រ​យួរ​ដៃ Macbook ដែល​មាន​ឈ្មោះ​ថា butterfly keyboards នោះ​បាន​ជួប​បញ្ហា​គាំង​គ្រាប់​ចុច ដោយសារ​តែ​មាន​​កម្រាស់​ស្ដើង​ពេក ខណៈ​ដែល​កុំព្យូទ័រ​ម៉ាក​ដទៃ​ទៀត​មិន​ដែល​ជួប​បញ្ហា​ក្ដារចុច​សោះ​ឡើយ ។ នេះ​ដូច​ពាក្យ​ខ្មែរ​យើង​មក​ថា ច្រេមច្រុម​ជាន់​ចាន​ជ្រួក ៕
____________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក