Mar 21, 2019

Apple ចេញ​កាស​ស្ដាប់​ឥត​ខ្សែ​ថ្មី AirPods ជាមួយ​មុខងារ Siri និង​មាន​សម្បក​សាក​ថ្ម​ឥត​ខ្សែ​បាន wireless charging case

អ្វី​ដែល​អ្នក​ចង់​បាន​គឺ​ចេញ​មក​ហើយ តែ​សមត្ថភាព​មិន​មាន​អ្វី​ច្រើន​នោះ​ទេ Apple គ្រាន់តែ​បន្ថែម​មុខងារ​តិច​មួយ ហើយ​ក៏​ដាក់​ក្នុង​តម្លៃ​ថ្មី​ដែល​ថ្លៃ​ជាង​មុន​តែ​ប៉ុណ្ណោះ ។
វា​ត្រូវ​បាន​ចែក​ជា​២​ស៊េរី​គឺ AirPods ជាមួយ​សម្បក​ធម្មតា​លក់​ក្នុង​តម្លៃ $159 និង AirPods​ ជាមួយ​សម្បក​ដែល​មាន​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​បាន​លក់​ក្នុង​តម្លៃ $199 ។ ហើយ​លោកអ្នក​ក៏​អាច​ទិញ​តែ​សម្បក​ដែល​មាន​មុខងារ សាក​ថ្ម​ឥត​ខ្សែ ក្នុង​តម្លៃ $79 ក៏​បាន ។

មុខងារ​ថ្មី​មួយ​ចំនួន​ត្រូវ​បាន​បញ្ចូល​បន្ថែម​ដូចជា អាច​ប្រើប្រាស់​មុខងារ​ជំនួយ​ការ​សំឡេង​បាន​ដោយ​គ្រាន់តែ​និយាយ Hey, Siri ។ ជំនាន់​ទី​២​នេះ​ប្រើប្រាស់​បន្ទះឈីប H1 ដែល​ស្គាល់ Bluetooth 5.0 (ដែល​កាលពី​ជំនាន់​ទី១​វា​ស្គាល់​ត្រឹម Bluetooth 4.2 តែ​ប៉ុណ្ណោះ ) ។

ថាមពល​ថ្ម​ប្រសើរ​ជាង​មុន​បន្តិច ទាំង​ថ្ម​ក្នុង​កាស និង​ថ្ម​ក្នុង​ប្រអប់​គឺ​អាច​ឲ្យ​លោកអ្នក​ប្រើប្រាស់​បាន​ 24 ម៉ោង ។ សម្រាប់​ការ​សាក​មួយ​ពេញ​ចូល​កាស​អាច​ស្ដាប់​បាន 5 ម៉ោង ​ហើយ​បើ​ចំណាយ​ពេល​សាក 15 នាទី គឺ​អាច​ស្ដាប់​បាន 3 ម៉ោង ។ ការ​តភ្ជាប់​កាន់​តែ​លឿន​ជាងមុន ៕
_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក