Mar 14, 2019

Android Q Beta 1 ចេញ​លើ​ម៉ូដែល Google Pixels ឲ្យ​សាកល្បង​ហើយ !


ថ្ងៃនេះ Google បាន​បង្ហាញ​ប្រព័ន្ធ​ដំណើរ​ការ​បេតា​ដំបូង​របស់ Android Q ដែល​អ្នក​អាច​ដំឡើង​បាន​ប្រសិន​បើ​អ្នកមាន Pixel, Pixel XL, Pixel 2, Pixel 2 XL, Pixel 3 ឬ Pixel 3 XL ។

Android Q ​​អាច​នឹង​ចេញ​ជា​ផ្លូវការ​នៅ​ក្នុង​ត្រីមាស​ទី 3 នៃ​ឆ្នាំ 2019 (ដូច្នេះ​ខែកក្កដា ដល់ ខែកញ្ញា) ។ អ្វី​ដែល​គេ​ដឹង​អំពី​មុខងារ​ថ្មី​គឺ​អាច​នឹង​មុខ​ងារ​ប្រើ​កម្មវិធី​២​ សម្រាប់​ទូរស័ព្ទ​អេក្រង់​បត់ ឬ​ថេប្លេត ដែល​របៀប​ប្រើ​អាច​នឹង​ស្រដៀង​នឹង iPad Pro ។

មុខងារ​ចែក wifi ថ្មី​តាម​រយៈ​ការ​ស្កេន QR កូដ​​ដែល​នេះ​យើង​មិន​បាច់​ហត់​ក្នុង​ការ​សួរ​រក​លេខ​សំងាត់ wifi ទៀត​នោះ​ទេ ។ មុខងារ​ថត​រូបភាព​ព្រាល​ផ្ទៃ​ខាង​ក្រោយ​កាន់តែ​ល្អ​ប្រសើរ​ឡើង ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក