Mar 21, 2019

Amazon នៅ​ប្រទេស​អ៊ីតាលី​ច្រឡំ​បញ្ចេញ​តម្លៃ Huawei P30 Pro


ក្នុង​មួយ​សប្ដាហ៍​នៃ​ការ​ជិត​មក​ដល់​​​របស់ Huawei P30 Pro ឃើញ​ថា​មាន​ព័ត៌មាន​ជា​ច្រើន​ដែល​ផ្សាយ​អំពី​ម៉ូដែល​មួយ​នេះ ។ ហើយ​ក្នុង​ពេល​នេះ​មាន​ការ​ច្រឡំ​ផ្សាយ​នូវ​តម្លៃ​ដែល​ចេញ​ពី​ប្រភព​ដាក់​លក់​ក្នុង​ប្រទេស​អ៊ីតាលី ។ ដែល​តម្លៃ​នឹង​មាន​ចាប់ពី $1,162 ជាមួយ​ជ្រើស​ព័ត៌មាន​ព្រះអាទិត្យ​រះ ហើយ​មាន​ភ្ជាប់​មក​ជាមួយ​ឆ្នាំង​សាក​ថ្ម​ឥត​ខ្សែ​តម្លៃ $68 និង​ឧបករណ៍​បំពង​សំឡេង​ឥតខ្សែ Sonos One 260 ដុល្លារ ។

ស្មាតហ្វូន P30 Pro នឹង​មាន​អេក្រង់​ទំហំ 6,47 អ៊ីញ​ប្រភេទ AMOLED ជាមួយ​​ម៉ូដ​អេក្រង់​លាត​តែ​មាន​ឆក​ដំណក់​ទឹក ។ មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់ ។ ដំណើរការ​លើ​បន្ទះឈីប Kirin 980 ជាមួយនឹង RAM ទំហំ 8GB និង​ជម្រើស​ផ្ទុក​ដែល​មាន​ចាប់ពី 128GB ដល់ 512GB ដែល​អាច​ពង្រីក​បាន​បន្ថែម​ទៀត​តាម​កាត nano-memory card ។

ស្មាតហ្វូន​នេះ​នឹង​បំពាក់​ជាមួយ​កាមេរ៉ា​មុខ​ទំហំ 32 មេហ្គាភិចសែល ខណៈ​ពេល​ដែល​កាមេរ៉ា​ខាងក្រោយ​នឹង​ភ្ជាប់​ជាមួយ​កាមេរ៉ា​ទំហំ 40MP ជាមួយ​នឹង​កាមេរ៉ា​ទំហំ 20MP និង​កាមេរ៉ា​ទំហំ 8 មេហ្គា​ភិចសែល។ ថាមពល​ថ្ម 4,200 mAh មាន​មុខងារ​សាក​ថ្ម​ល្បឿន​លឿន 40W ។ ផ្ទៃ​ចុច​បញ្ជា EMUI 9.0 និង​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie ។ ក្រុមហ៊ុន Amazon បាន​កត់​សម្គាល់​ថា​ថ្ងៃ​ទី 5 ខែ​មេសា ជា​កាល​បរិច្ឆេទ​ចាប់ផ្ដើម​ចេញ​លក់ ៕
__________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក