Mar 7, 2019

ប្រញ៉ាប់​ឡើង! ត្រឹមថ្ងៃ 9 មីនា​ប៉ុណ្ណោះ សម្រាប់​ទទួល​បាន​កាដូ​បន្ថែម​ពិសេសៗ ពី​ការ​កុម៉្មង់ទុក vivo V15 Pro!


បន្ទាប់ពី​បាន​ប្រកាស​សម្ពោធ​ស្មា​តហ្វូ​នម៉ូ​ឌែ​លក្រោយ​បំផុត​ vivo​ V15​ Pro​ ជា​ផ្លូវការ​ប្រទេស​កម្ពុជា​រួចមក​ ពេលនេះ​អតិថិជន​ដែល​លង់​ស្នេហ៍​ទៅលើ​ ស្មា​តហ្វូ​ននេះ​ អាច​ធ្វើការ​ Pre​-Order​ ដោយ​គ្រាន់តែ​កក់​ 10ដុល្លា​ ទុកមុន​ ដែល​កា​រកុ​ម៉្មង់​នេះ​ ចាប់ពី​ថ្ងៃទី​ 3 រហូតដល់​ 9 មីនា​។

រាល់​កា​រកុ​ម៉្មង់​ទុក​ V15​ Pro​ ក្នុង​តម្លៃ​ $449​ នេះ​ ក្រុមហ៊ុន​ vivo​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ក៏​មាន​បន្ថែម​ជូន​ដល់​អតិថិជន​ នូវ​កាដូ​ពិ​សេស​ៗជាច្រើន​ផង​ដែរ​ រួមមាន​ដូចជា​ បន្តោង​សោរ​ vivo​ ជើង​ Tripods​ ដប​ទឹក​ដ៏​ស្រស់​ស្អាត​ និង​ Power​ Bank​ (រី​ឯសម្រាប់​ Bluetooth​ Speaker​ បាន​ត្រឹម​រយៈពេល​ ក្នុង​ការ​ធ្វើ​ Pre​-order​ តែប៉ុណ្ណោះ​។) លើស​ពីនេះ​ អតិថិជន​ក៏​នឹង​ទទួល​បាន​ស៊ី​មកា​តដែល​មាន​តម្លៃ​ 54​$ ដោយ​ឥតគិតថ្លៃ​ ជាមួយនឹង​គម្រោង​ Smart​ ធំ​ហ្មង​ រយៈពេល​ 24​ សប្តាហ៍​ ដែល​អាច​បើក​បាន​នៅ​គ្រប់​ Smart​ Stores​ ចាប់ពី​ថ្ងៃទី​ 10​/03​/2019​ រហូតដល់​ 17​/03​/2019​ ផង​ដែរ​។

ទាំងនេះ​ជា​លក្ខណៈ​សម្បត្តិ​មួយចំនួន​របស់​ vivo​ V15​ Pro​:

  • មានការ​រចនា​រូបរាង​មក​ស្រស់​ស្អាត​ មាន​សភាព​ភ្លឺ​ចាំង​រលោង​បែប​ឆ្នូ​តៗ
  • អេក្រង់​លាត​ស្ទើ​តែ​គ្មាន​គែម​ Ultra​ FullViewTM​ Display​
  • ទំហំ​អេក្រង់​ 6.39​-inches​ 2340x1080​ FHD​+ Super​ AMOLED​
  • កាមេរ៉ា​មុខ​ផុស​ឡើង​ 32MP
  • កាមេរ៉ា​ក្រោយ​ 3 គ្រាប់​ 48Million​ Quad​ Pixel​ Sensor​ (12million​ Effective​ Pixels​) +8MP​ + 5MP
  • បច្ចេកវិទ្យា​ AI​ កាមេរ៉ា​ក្រោយ​៖ ថតរូប​កាន់តែ​ធំ​ទូលាយ​ ដឺក្រេ​ 12០​° (AI​ 12០​° wide​ Angle​)
  • បច្ចេកវិទ្យា​ AI​ កាមេរ៉ា​ក្រោយ​៖ ថតរូប​ពេលយប់​កាន់តែ​ច្បាស់​ (AI​ Super​ Night​ Mode​)
  • បច្ចេកវិទ្យា​ AI​ កាមេរ៉ា​ក្រោយ​៖ ថតរូប​ធ្វើ​ឱ្យ​រូបរាង​កាន់តែ​ស្អាត​ (AI​ Body​ Shaping​)
  • ដំណើរការ​ម៉ាស៊ីន​ដោយ​ (Qualcomm​ Snapdragon​ 675AIE​ Octa​-core​)
  • RAM​ 6GB​ + ROM​ 128GB​ +SD​ Card​ up​ to​ 256GB
  • មុខងារ​ស្កេន​ក្រយៅដៃ​លើ​អេក្រង់​ (In​-Display​ Fingerprint​ Scanning​)
  • ថាមពល​ថ្ម​ទំហំ​ 3700mAh​
  • បច្ចេក​វិទ្យ​សាក​ថ្ម​លឿន
  • Funtouch​ OS9​ (Based​ on​ Android​ 9.0​)
  • មាន​ពីរ​ពណ៌​គឺ​ Topaz​ Blue​ និង​ ​Coral​ Red

​ដូចនេះ​សម្រាប់​ប្រិយមិត្ត​ដែល​មានបំណង​ចង់​ជាវ​ស្មា​តហ្វូ​ននេះ​ សូម​រួសរាន់​ឡើង​ ព្រោះ​ការ​ថែម​ជូន​ជិតដល់​ថ្ងៃ​ផុតកំណត់​ហើយ​ ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក