Mar 5, 2019

លេច​ចេញ​វីដេអូបង្ហាញ​ពី​រូបរាង 360-degree renders របស់ OnePlus 7


OnePlus 7 បាន​ផលិត​ជា​គំរូ​ចុង​ក្រោយ​រួច​រាល់​ហើយ ព្រោះ​គេ​ធ្លាប់​ឃើញ​រូបរាង​របស់​វា​រួច​ម្ដង​មក​ហើយ ​តែ​មិន​ទាន់​ឃើញ​កាន់​ផ្ទាល់​នឹង​ដៃ​នៅ​ឡើយ​ទេ ។ ឥឡូវនេះ​គេ​បាន​បង្ហោះ​វីដេអូ​អំពី OnePlus 7  ដែល​ជា​វីដេអូ​ដែល​គេ​បង្កើត​ដោយ​កុំព្យូទ័រ បង្ហាញ​រូបរាង​ជា 360 ដែល​ធ្វើ​ឲ្យ​យើង​អាច​មើល​ដឹង​រូបរាង​របស់​វា​បាន​ច្បាស់​ផង​ដែរ ។



ដើម្បី​គេច​ចេញ​ពី​អេក្រង់​ឆក​នោះ OnePlus 7 បាន​ប្ដូរ​មក​ប្រើ​កាមេរ៉ា​ខាង​មុខ​លិប​លៀន​ដោយ​ស្វ័យប្រវត្តិ​ ដូច​នឹង vivo V15 និង Oppo F11 ដែរ ។ បច្ចេកវិទ្យា​កាមេរ៉ា​លិន​ចុះ​ឡើង ដែល​ហៅ​ឲ្យ​ពិរោះ​គឺ​កាមេរ៉ា​ផុស​ឡើង​នេះ វា​ដំណើរការ​ដោយ​ម៉ូទ័រ​ដោយស្វ័យប្រវត្តិ​ដែល​នឹង​ផុស​ចេញ​នៅ​ពេក​ចុច​បើក​​មុខងារ​កាមេរ៉ា ។ វា​លែង​ត្រូវ​បាន​សង្ស័យ​ថា​ប្រើ​ឆាប់​ខូច​ទៀត​ទេ ព្រោះ​កន្លង​មក​ធ្លាប់​មាន​គេ​យក​កាមេរ៉ា​នេះ​ទៅគាស់​គម្រប​ស្រាបៀ​បាន​ឲ្យ​មិន​ខូច ។

សម្រាប់​លក្ខណៈ​សម្បត្តិ​របស់ OnePlus 7 គឺ​មិន​ទាន់​មាន​គេ​ដឹង​នៅ​ឡើយ​ទេ តែ វា​អាច​នឹង​ប្រើ​បន្ទះឈីប​ស៊េរី 2019 ៕



______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក