Feb 18, 2019

បច្ចេកវិទ្យា​កាមេរ៉ា​ដែល​អាច Zoom បាន​១០​ដង​របស់​ Oppo នឹង​ចេញ​លក់​នៅ​ពាក់​កណ្ដាល​ឆ្នាំ 2019 នេះ តើ​ក្រុមហ៊ុន​ផ្សេងៗ​មាន​បច្ចេកវិទ្យា​ Zoom ដែរ​ឬទេ ?

បច្ចេកវិទ្យា Zoom ដែល​យើង​កំពុង​លើក​យក​មក​និយាយ​ក្នុង​ពេល​នេះ គឺ​​មិន​មែន​ជា​បច្ចេកវិទ្យា​ដែល​យើង​មាន​ប្រើ​សព្វ​ថ្ងៃ​នោះ​ទេ ។ វា​គឺ​ជា​បច្ចេកវិទ្យា​ដែល​អាច​ធ្វើការ​ Zoom បាន​ដោយ​មិន​ឲ្យ​ខូច​គុណភាព​រូបភាព​នោះ​ទេ ដូច្នេះ​វា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​វិស័យ​កាមេរ៉ា​របស់​ទូរស័ព្ទ និង​កាមេរ៉ា​សកម្មភាព​តូចៗ​ដទៃ​ទៀត ។

សព្វ​ថ្ងៃ​នេះ​មាន P20 Pro ដែល​អាច Zoom បាន​5 ដង​ដោយ​មិន​ឲ្យ​ខូច​គុណភាព​រូប តែ​វា​មិន​មែន​ជា​កាមេរ៉ា​ដែល​មាន len Zoom ចំ​តួ​អង្គ​នោះ​ទេ វា​ត្រូវ​បាន​គេ​បំពាក់​កាមេរ៉ា​ធំ​ដើម្បី​ធ្វើការ Zoom ចូល​ទៅ​វិញ​ ។ វា​ខុស​ពី​បច្ចេកវិទ្យា​របស់​ Oppo ដែល​ផលិត len កាមេរ៉ា​ខាង​ក្នុង​ដើម្បី​ឲ្យ​វា​អាច Zoom បាន​ដូច len កាមេរ៉ា​ធំៗ ឬ​ len កាមេរ៉ា ​DSLR អញ្ចឹង ។

អ្វី​ដែល​យើង​អាច​ដឹង​បាន​នៅ​ពេល​នេះ​គឺ​ វា​នឹង​ត្រូវ​ដាក់​លក់​នៅ​ក្នុង​ពាក់​កណ្ដាល​ឆ្នាំ 2019 នេះ ជាមួយ​ម៉ូដែល​ណាមួយ ដែល​បើ​តាម​គេ​ប៉ាន់ស្មាន​ថា​វា​អាច​ជា Oppo R19 ។ យើង​មិន​ទាន់​ដឹង​ថា​វា​នឹង​អាច​ធ្វើ​ឲ្យ​ខ្នង​ខាង​ក្រោយ​របស់​ទូរស័ព្ទ​ប៉ោង​ឡើង​ប៉ុន្មាន​mm បន្ថែម​នោះ​ទៀត ព្រោះ​វា​មើល​ទៅ​មិន​ដូច​នោះ​ទេ​សម្រាប់​ len កាមេរ៉ា​ដែល​អាច Zoom បាន​នោះ ៕
________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក