Feb 17, 2019

នេះ​ជា​រូបរាង Xperia L3 ​ទូរស័ព្ទ​​កម្រិត​មធ្យម ដែល​មាន​ស្កេន​ខ្ចៅ​ដៃ​នៅ​ចម្ហៀង​វិញ កាមេរ៉ា​ខាង​ក្រោយ​២​គ្រាប់​ពី Sony

SONY ឆ្នាំ​​នេះ​មាន​ម៉ូដែល​កំពូល​ជា​ច្រើន​ម៉ូដែល ដែល​ខ្លះ​មាន​អេក្រង់​វែង​ខ្នាត​មើល​រឿង​ក្នុង​កុន​ក៏​បាន ដែល​ធ្វើ​ឲ្យ​ការ​ទស្សនា​ភាប​យក​មិន​ចេញ​គែម​ខ្មៅ​លើ​ក្រោម​នោះ​ទេ ដែល​សាក​សម​សម្រាប់​អ្នក​និយម​មើល​រឿង​លើ​ទូរស័ព្ទ​ដៃ ។ ហើយ​ឥឡូវ​នេះ​ដើម្បី​កុំ​ឲ្យ​ថា​ចេញ​តែ​ទូរស័ព្ទ​លំដាប់​កំពូល ដូច្នេះ Sony ក៏​មាន​ម៉ូលដែល​លំដាប់​ធម្មតា​មក​ផង​ដែរ​គឺ Xperia L3 ដែល​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត ។

អេក្រង់​របស់​វា​មាន​ទំហំ 5.7 អ៊ីញ​ សមាមាត្រ 18:9 កម្រិត HD+ ជា​ប្រភេទ LCD ធម្មតា ។ ផ្នែក​ខាង​ក្រោយ​យើង​ឃើញ​មាន​ភ្លើង flash មួយ និង​កាមេរ៉ា​២​គ្រាប់ ដែល​មាន​ទំហំ 13 មេហ្គាភីកសែល និង​មួយ​គ្រាប់​ទៀត​មិន​ទាន់​ដឹង​ទំហំ ។ កាមេរ៉ា​ខាង​មុខមាន​ទំហំ 8 មេហ្គាភីកសែល ។ វា​មាន​អង្ក​ចង់ចាំ 32GB និង​ថាមពល​ថ្ម 3300mAh ។ វា​នៅ​តែ​រក្សា​រន្ធ​ដោត​កាស 3.5mm មក​ដែរ ដូច្នេះ​វា​មិន​ចាំបាច់​ទាល់តែ​ប្រើ​ជាមួយ​កាស​ឥត​ខ្សែ​នោះ​ទេ ៕








________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក