Feb 16, 2019

Xiaomi ចេញ​រូបភាព​ផ្សព្វផ្សាយ​បង្ហាញ​ថា Mi 9 និង​ប្រើប្រាស់​បន្ទះឈីប Snapdragon 855

កាលពី​ឆ្នាំ 2018 Mi 8 ត្រូវ​បាន​បំពាក់​ជាមួយ​បន្ទះឈីប Snapdragon 845 ហើយ​សម្រាប់​ឆ្នាំ​នវ​វិញ Mi 9 ដែល​ជា​ជំនាន់​បន្ទាប់​ក៏​នឹង​ត្រូវ​ផ្លាស់ប្ដូរ​មក​កាន់​បន្ទះឈីប​ស៊េរី​ចុង​ក្រោយ​សម្រាប់​ 2019 គឺ Snapdragon 855 ដែល​ក្រុមហ៊ុន​មួយ​នេះ​ បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​រយៈ​រូបភាព ដើម្បី​ឲ្យ​ងាយស្រួល​យល់ ។




សូម​បញ្ជាក់​ដែរ​ថា ល្បឿន​គ្រាប់ Core ដែល​មាន​លើ​បន្ទះឈីប​របស់​ទូរស័ព្ទ ថេប្លេត គឺ​ខុស​ពី​ CPU លើ​កុំព្យូទ័រ នៅ​ត្រង់​គ្រាប់ Core របស់ Snapdragon មាន​បែង​ចែក​ទៅ​តាម​ស៊េរី និង​ល្បឿន​ខុសៗ​គ្នា បើ​ទោះ​ជា​វា​មាន ៨​គ្រាប់​core ក្នុង CPU តែ​មួយ​តែ គ្រាប់ Core មាន​ល្បឿន​ខុស​គ្នា ខ្លះ​លឿន ខ្លះ​ធម្មតា ដែល​គេ​បង្កើត​បែប​នេះ​ឡើង​ដើម្បី​ជួយ​សន្សំ​ថាមពល​ភ្លើង ខុស​ប្លែក​ពី CPU លើ​កុំព្យូទ័រ​ដែល​មាន​ល្បឿន Core ស្មើ​គ្នា​ទាំង​អស់ ឧទារហណ៍​បើ CPU ដាក់​ថា​មាន​ល្បឿន 2.8GHz នោះ​មាន​នៃ​ថា Core នីមួួយៗ​គឺ​មាន​ល្បឿន ដូចៗគ្នា ។ សូម​​មើល​រូបភាព​ខាង​លើ
_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក