Feb 16, 2019

Wow ! Samsung Galaxy Tab S5e តម្លៃ​តែ $400 ប្រើ​អេក្រង់ AMOLED ទៀត

សព្វ​ថ្ងៃ​នេះ​ទីផ្សារ​ថេប្លេត​កាន់តែ​រួញ​ទៅៗ តម្រូវការ​នៃ​ការ​ប្រើប្រាស់​កាន់តែ​ចុះ​ថយ​ទៅៗ រហូត​មាន​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​សម្រេច​ចិត្ត​បោះបង់​ការ​ផលិត​ថេប្លេត​ និង​មាន​ខ្លះ​ទៀត​នៅ​តែ​ចេញ​លក់​គ្រាន់តែ​បាន​កាត់​បន្ថយ​ថ្លៃ​ផលិតផល​មក​នៅ​ក្នុង​តម្លៃ​មួយ​ដ័​ទាក់ទាញ ។ ដែល​នៅ​ក្នុង​ពេល​នេះ​មាន​ព័ត៌មាន​បាន​ផ្ទុះ​ឡើង​ដោយ​ក្រុមហ៊ុន Samsung បាន​ដាក់​ចេញ​ម៉ូដែល Samsung Galaxy Tab S5e ដែល​មាន​តម្លៃ​លក់​ចេញ $400 ( តម្លៃ​ក្នុង​ទីផ្សារ​បរទេស) ជាមួយ​អេក្រង់​កម្រិត​ច្បាស់​ពណ៌​ដិត​គឺ AMOLED ។

អ្វី​ដែល​ពិសេស​នោះ​គឺ​រូបរាង​របស់​វា​រចនា​មក​ជាមួយ​គែម​តូច​ជាង​មុន ដែល​យើង​មើល​មួយ​ភ្លែត​ស្រដៀង​នឹង iPad Pro 2018 ដែរ ។ សម្រាប់​កម្រាស់​របស់​វា​ មាន​ត្រឹមតែ 5.5mm តែ​ប៉ុណ្ណោះ ដែល​ស្ដើង​មិន​ចាញ់ iPad Pro ប៉ុន្មាន​ទេ អ្វី​ដែល​សំខាន់​គឺ​ឧករណ៍​នេះ​មាន​រន្ធ​បញ្ចេញ​សំឡេង​ដល់​ទៅ​៤​គ្រាប់ ដែល​អាច​ធ្វើ​ឲ្យ​ការ​ទស្សនា​ភាបយន្ត​ ទទួល​បាន​អារម្មណ៍​ល្អ​ជាង​ការ​ទស្សនា​លើ​ទូរស័ព្ទ​ដៃ ។

Samsung Galaxy Tab S5e

វា​កើត​មក​ជាមួយ​ឈ្មោះ​ដែល​មាន​អក្សរ e នៅ​ខាង​កចុង ដូច្នេះ​វា​គឺ​អាច​បញ្ជាក់​អ្នក​ទិញ​បាន​ថា វា​មាន​តម្លៃ​មួយ​សមរម្យ​ជាង​គេ​ ។ វា​មាន​ក្ដារចុច​តែ​អាច​ដុះ​ដាក់​បាន មិន​ខុស​ពី iPad នោះ​ទេ ដែល​រូបរាង​វា​មក​លើក​នេះ​គឺ​ចម្លង​តាម ipad ទាំង​ដុល​តែ​ម្ដង ។ អេក្រង់​របស់​វា​មាន resolution  2,560 x 1,600px សមាមាត្រ 16:10 ratio ។ បំពាក់​មក​ជាមួយ​ Seakper 4 គ្រាប់​ម៉ាក AKG មាន​ថាមពល​ថ្ម 7000mAh អាច​មើល​វីដេអូ​បាន​ដល់ 14 ម៉ោង នេះ​បើ​តាម​ក្រុមហ៊ុន​បញ្ជាក់ តែ​តាម​ការ​ពិត​គឺ​មិន​ដល់​ប៉ុណ្ណឹង​នោះ​ទេ ។

ប្រើប្រាស់​រន្ធ​សាក​ថ្ម USB-C និង​គ្មាន​រន្ធ​ដោត​កាស​ 3.5mm នោះ​ទេ ។ Samsung Galaxy Tab S5e ប្រើប្រាស់​បន្ទះឈីប Snapdragon 670 ដែល​ជា​បន្ទះឈីប​កម្រិត​មធ្យម មិន​ធានា​ដល់​ការ​លេង​ហ្គេម​នោះ​ទេ ។ បំពាក់​មក​ជាមួយ RAM 4GB / 64GB និង 6GB / 128GB អាច​បន្ថែម​ទំហំ​ផ្ទុក​​បាន​កាត microSD ដល់​ទំហំ 512GB ។ ដំណើរការ​ជាមួយ Android 9 Pie ជាមួយ One UI ។

វា​មាន​កាមេរ៉ា​ខាង​ក្រោយ 13 មេហ្គាភីកសែល និង​កាមេរ៉ា​ខាង​មុខ 8 មេហ្គាភីកសែល មុខងារ​ស្កេន​ខ្ចៅ​ដៃ​ត្រូវ​បាន​បំពាក់​ជាមួយ​ប៉ូតុង​ចុច​បិទបើក​តែ​ម្ដង នៅ​ចម្ហៀង ។ តម្លៃ​របស់​វា​មាន​ចាប់​ពី $400 ដែល​ចាប់​បើក​ឲ្យ​កក់​ទុក​នៅ​ខែ​ក្រោយ​ថ្ងៃ 14 និង​ដឹក​ជញ្ជូន​នៅ​ខែ​មេសា​ថ្ងៃ​៤ ។ សម្រាប់​ម៉ូដែល​ដែល​អាច​ប្រើ​សេវា 4G បាន​គឺ​មាន​តម្លៃ​ប្រហែល $460 ដែល​នឹង​ថែម​កាស  AKG Y500 បើ​សិន​ធ្វើការ​កក់​ទុក​ជា​មុន​នោះ នេះ សម្រាប់​ទីផ្សារ​បរទេស ។

នៅ​មាន​មួយ​ម៉ូដែល​ទៀត គឺ Samsung Galaxy Tab A 10.1 (2019)

ដែល​មាន​តម្លៃ​ចាប់​ពី $240 ឡើង ជាមួយ​អេក្រង់​ LCD ធម្មតា 10.1 អ៊ីញ មាន resolution 1,920 x 1,200 ភីកសែល និង​រន្ធ​បញ្ចេញ​សំឡេង​តែ​២​គ្រាប់​ប៉ុណ្ណោះ ។ បំពាក់​ដោយ​បន្ទះឈីប Exynos 7904 ដែល​ជា​បន្ទះឈីប​មាន​នៅ​លើ Galaxy A30 នេះ​ដែរ ។ វា​មាន RAM 2GB ជាមួយ​ទំហំ​ផ្ទុក 32GB ។ ថាមពល​ថ្ម​របស់​វា​មាន 6150mAh ប្រើប្រាស់​រន្ធ USB-C ។

សម្រាប់​ឧបករណ៍​ដែល​មាន​សេវា 4G គឺ​មាន​តម្លៃ $300 ។ ឧបករណ៍​នេះ​សាកសម​សម្រាប់​ធ្វើ​ជា​ម៉ាស៊ីន​គិត​លុយ​ក្នុង​ហាង​កាហ្វេ និង​សម្រាប់​ក្មេង​តូច​ប្រើប្រាស់ ដែល​តម្លៃ​វា​សមរម្យ​អាច​ទិញ​ប្រើប្រាស់​បាន ៕




_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក