Feb 22, 2019

vivo​ V15​ Pro​ បង្ហាញខ្លួន​ជាមួយនឹង​បច្ចេកវិទ្យា​ Cutting​-Edge​ ដែល​ ផ្តល់​នូវ​បទពិសោធន៍​កាន់តែ​អស្ចារ្យ​ក្នុង​ការប្រើ​ប្រាស់​នៅ​លើ​ស្មា​តហ្វូ​ន


vivo​ V15​ Pro​ គឺជា​ស្មា​តហ្វូ​នស៊េរី​ថ្មី​ដំបូង​បំផុត​របស់​ក្រុមហ៊ុន​ Vivo​ បន្ទាប់ពី​ស្មា​តហ្វូ​ន NEX​ ដែល​បញ្ចូល​នូវ​កាមេរ៉ា​ខាងមុខ​ Elevating​ Front​ Camera​ ដំបូង​បំផុត​នៅក្នុង​ឧស្សាហកម្ម​នេះ​ ដែល​មាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ AI​ នឹង​បាន​នាំ​យក​នូវ​បទពិសោធន៍​នៃ​ការប្រើ​ប្រាស់​ដ៏​អស្ចារ្យ​គ្មាន​គូ​ប្រៀប​នោះ​ទេ​។ នៅ​លើ​ស្មា​តហ្វូ​ន ដែល​មាន​អេក្រង់​ពេញលេញ​ជាមួយនឹង​ជំនួយការ​ឆ្លាតវៃ​ផ្ទាល់ខ្លួន​នេះ​ គឺ​មាន​សមត្ថភាព​ អាច​ជួយ​អ្នកប្រើ​ប្រាស់​ឱ្យ​សម្រេចការ​ងារ​ជាច្រើន​ ទៅតាម​តម្រូវការ​របស់​ពួកគេ​ ។ នៅពេល​នេះ​ ក្រុមហ៊ុន​ vivo​ បាន​នាំ​យក​នូវ​បទពិសោធន៍​ថ្មី​នៃ​ការប្រើ​ប្រាស់​នៅ​លើ​ស្មា​តហ្វូ​ននេះ​ជាមួយនឹង​ស្មា​តហ្វូ​នត្រកូល​ V Series​ ម៉ូដែល​ចុងក្រោយ​ ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​កម្រិតខ្ពស់​ជាច្រើន​ ដែល​ធ្លាប់តែ​ប្រើប្រាស់​នៅ​លើ​ស្មា​តហ្វូ​នថ្នា​ក់​ប្រណិត​ៗននា​ពេល​កន្លងមក​។


vivo​ v15​ Pro​ គឺ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​កម្រិតខ្ពស់​ cutting​-edge​ មាន​កាមេរ៉ា​ខាងក្រោយ​ 3 គ្រាប់​ AI​ ដែល​អាច​ធ្វើការ​ថតរូប​ភាព​ច្បាស់​ដូចជា​អ្នកថតរូប​ភាព​អាជីព​ ហើយនឹង​មាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​នៃ​ប្រព័ន្ធ​ស្កេន​ក្រ​យ៉ៅ​ដៃ​ក្រោម​អេក្រង់​ថែមទៀត​ផង​ ដូច​អ្វី​ដែល​យើង​បាន​និយាយ​ “ការ​ច្នៃប្រឌិត​ គឺជា​គុណ​តម្លៃ​ស្នូល​មួយ​របស់​យើង​។ ក្រៅពី​កាមេរ៉ា​មុខ​ Elevating​ Front​ Camera​ ដំបូង​បំផុត​នៅក្នុង​ឧស្សាហកម្ម​នេះ​ វា​ក៏​មាន​ផ្តល់​ឱ្យ​យើង​នូវ​ការ​បង្ហាញ​រូបភាព​ដ៏​អស្ចារ្យ​នៅ​លើ​អេក្រង់​ដែល​មាន​ស៊ុម​ព័ទ្ធ​អេក្រង់​តិច​ជាង​មុន​ យើង​តែងតែ​ចង់​នាំ​យក​នូវ​លក្ខណៈ​ពិសេស​នៃ​ការ​ផ្លាស់​ប្តូរ​នៅ​ផ្នែក​សំ​ខាន់​ផ្សេង​ៗទៀត​ដូចជា​កាមេរ៉ា​ដែល​មានគុណ​ភាព​ខ្ពស់​ និង​សេវាកម្ម​ AI​ កាន់តែ​ឆ្លាតវៃ​ដែល​នាំ​យក​នូវ​បទពិសោធន៍​នៃ​ការប្រើ​ប្រាស់​ស្មា​តហ្វូ​នកាន់​តែ​អស្ចារ្យ​សម្រាប់​លោកអ្នក​។ v15​ Pro​ គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ នៅក្នុង​ការ​នាំ​យក​ផលិត​ផល​ទំនើប​ៗជាច្រើន​ទៅកាន់​អតិថិជន​ជាច្រើន​របស់​យើង​មក​ពី​ទូទាំង​ពិភពលោក​ និង​ពី​គ្រប់​ស្រទាប់វណ្ណៈ​``។

កាមេរ៉ា​ខាងមុខ​ Elevating​ Front​ Camera​ នៅ​លើ​អេក្រង់​ពេញ​គែម​ ; Super​ AMOLED​ Ultra​ FullView​™ Display​

ស្មា​តហ្វូ​នស៊េរី​ថ្មី​ V15Pro​ គឺ​ទទួលការ​បំផុសគំនិត​ដ៏​អស្ចារ្យ​ពី​ស្មា​តហ្វូ​ន NEX​ ដោយមាន​កាមេរ៉ា​មុខElevating​ Front​ Camera​ ដែល​មានការ​ពង្រឹង​សមត្ថភាព​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​។ v15​ Pro​ ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​មុខ​ទំហំ​ 32MP​ ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​មាន​សមត្ថភាព​ខ្លាំងក្លា​ក្នុង​ការ​ថតរូប​ Selfies​ ជាមួយនឹង​កម្រិត​ភាព​ច្បាស់​ល្អឥតខ្ចោះ​។ ក្រុមហ៊ុន​ vivo​ បាន​ធ្វើការ​កែ​លម្អ​បន្ថែម​ទៅលើ​កាមេរ៉ា​ខាងមុខ​ Elevating​ Front​ Camera​ កាន់តែ​ប្រសើរ​ជាង​មុន​នៅ​លើ​ស្មា​តហ្វូ​ន V15​ Pro​ នេះ​។ ក្នុង​នោះ​ ក៏​មានការ​រចនា​រូបរាង​កាន់តែ​ប្រសើរ​ឡើង​ដែល​ធានា​ថា​ កាមេរ៉ា​នេះ​ គឺ​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង​ការប្រើ​ប្រាស់​ប្រចាំថ្ងៃ​តែម្តង​។


ការ​ច្នៃប្រឌិត​ទៅលើ​កាមេរ៉ា​ផ្នែក​ខាងមុខ​ ; Elevating​ Front​ Camera​ គឺ​បង្ហាញ​ជាលើកដំបូង​នៅ​ព្រឹត្តិ​ការណ៍​ពិ​ពរ​ណ៍​ MWC​ ឆ្នាំ​ 2018​ ជា​គំនិត​មួយ​ដ៏​អស្ចារ្យ​ និង​ត្រូវ​បង្ហាញ​នៅក្នុង​ស្មា​តហ្វូ​ន NEX​ ដំបូង​គេ​បំផុត​ ជាមួយនឹង​ការប្រើ​ប្រាស់​អេក្រង់​លាត​ពេញ​គែម​ដ៏​ល្អឥតខ្ចោះ​ដោយ​មិន​មាន​កាមេរ៉ា​នៅ​លើ​អេក្រង់​នោះ​ទេ​។ ជាមួយនឹង​ការ​លុបបំបាត់​ស្នាម​រន្ធ​ Notch​ នេះ​ V15​ Pro​ មាន​សមាមាត្រ​អេក្រង់​ដល់ទៅ​ 91,64​% បើ​ធៀប​ជាមួយនឹង​តួខ្លួន​របស់​វា​ នេះ​គឺជា​ការបង្កើត​បទ​ពិសោធ​ន៏​មើល​មិនធ្លាប់​មាន​ពីមុន​មក​សម្រាប់​ការ​លេង​ហ្គេម​ និង​ការ​មើល​វីដេអូ​នៅ​លើ​ស្មា​តហ្វូ​ននេះ​។ អេក្រង់​បង្ហាញ​រូបភាព​កម្រិត​ Super​ AMOLED​ Ultra​ FullView​ នៅ​លើ​ស្មា​តហ្វូ​ន V15Pro​ ឥឡូវនេះ​មានកម្រិត​សមាមាត្រ​ 19.5​:9 aspect​ ratio​ និង​អេក្រង់​ទំហំ​ 6.39​ inches​ ហើយ​ផ្នែក​ខាងលើ​នៃ​អេក្រង់​នេះ​មាន​កម្រាស់​ស្តើង​ត្រឹមតែ​ 2.2mm​ ; ហើយ​ផ្នែក​ចំហៀង​មាន​កម្រាស់​ 1.75mm​ ។

ការ​ថតរូប​ភាព​ដ៏​ល្អឥតខ្ចោះ​ជាមួយ​កាមេរ៉ា​ 3 គ្រាប់​បច្ចេកវិទ្យា​ AI​

ស្មា​តហ្វូ​នស៊េរី​ថ្មី​ V15Pro​ ភ្ជាប់​មក​ជាមួយ​ដំណោះស្រាយ​នៃ​បច្ចេកវិទ្យា​ AI​ ដែល​នាំ​យក​បទពិសោធន៍​ថ្មី​នៃ​ការ​ថតរូប​តាមរយៈ​ស្មា​តហ្វូ​ននេះ​ឈាន​ទៅដល់​កម្រិត​មួយទៀត​។ ជាមួយ​កាមេរ៉ា​ 3 គ្រាប់​បច្ចេកវិទ្យា​ AI​ នេះ​ ស្មា​តហ្វូ​ន V15Pro​ អាច​ឱ្យ​អ្នកប្រើ​ប្រាស់​ថតរូប​ជាមួយ​កម្រិត​ភាព​ច្បាស់​ស្រស់​ស្អាត​ និង​អេក្រង់​កាន់តែ​ធំ​ទូលំទូលាយ​ក្នុង​ការ​មើល​ថែមទៀត​។ អ្នកប្រើ​ប្រាស់​អាច​ចាប់​យក​រូបភាព​កម្រិត​ដូចជា​អ្នកជំនាញ​វិជ្ជាជីវៈ​បាន​យ៉ាង​ងាយស្រួល​នេះ​គឺ​ដោយសារតែ​កាមេរ៉ា​ 48​ Million​ Quad​ Pixel​ Sensor​ , 8MP​ AI​ Super​ Wide​-Angle​ Camera​ និង​ 5MP​ Depth​ Camera​ ។ បច្ចេកវិទ្យា​ “four​-in​-one​ pixel​” នៅ​លើ​កាមេរ៉ា​គោល​ខាងក្រោយ​នេះ​រួមបញ្ចូល​គ្នា​បួន​ភីកសែល​ទៅជាមួយ​ភីកសែល​ដ៏​ធំ​មួយ​ដើម្បី​ផ្តល់​នូវ​រូបភាព​ដែល​មានគុណ​ភាព​ខ្ពស់​កម្រិត​ 12MP​ សូម្បីតែ​នៅក្នុង​ពេល​ងងឹត​ក៏ដោយ​។ កាមេរ៉ា​ AI​ Super​ Wide​-Angle​ Camera​ អាច​ពង្រីក​រូបភាព​រហូតដល់​ទៅ​ 120​ ដឺក្រេ​ចាប់​យក​មនុស្ស​កាន់តែ​ច្រើន​ និង​ការ​ថតរូប​ភាព​ទេសភាព​ពេញលេញ​យ៉ាង​ស្រស់​ស្អាត​បំផុត​ថែមទៀត​។

ស្មា​តហ្វូ​ននេះ​ បំពាក់​នូវ​ Hardware​ ផ្នែក​រឹង​ដ៏​ខ្លាំងក្លា​ជាមួយនឹង​បច្ចេកវិទ្យា​ AI​ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ថតរូប​។ ការខ្ចី​មុខងារ​នេះ​ ចេញពី​ស្មា​តហ្វូ​ន V11​ នោះ​ ស្មា​តហ្វូ​នស៊េរី​ថ្មី​ V15​ Pro​ បំពាក់​មក​ជាមួយ​លក្ខណៈ​នៃ​ការ​ថតរូប​ជាមួយនឹង​មុខងារ​ AI​ រួមមាន​ AI​ Face​ Beauty​ និង​ AI​ Portrait​ Framing​ ។ សម្រាប់​បច្ចេកវិទ្យា​ AI​ Super​ Night​ Mode​ គឺ​នឹង​ធ្វើ​ឱ្យ​ការ​ការ​ថតរូប​នៅពេល​យប់​ គឺ​ច្បាស់​ដោយ​អ្នកប្រើ​ប្រាស់​អាច​ចាប់​យក​ទេសភាព​ពេល​រាត្រី​ដ៏​អស្ចារ្យ​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ជើង​កាមេរ៉ា​ ឬកាមេរ៉ា​ធំ​អាជីព​ DSLR​។

សម្រាប់​ AI​ Super​ Night​ Mode​ អាច​ថតរូប​ភាព​យ៉ាង​រហ័ស​ច្រើន​ជាមួយនឹង​កម្រិត​ Exposure​ ផ្សេង​ៗគ្នា​។ បន្ទាប់មក​ វា​រួមបញ្ចូល​គ្នា​យ៉ាង​អស្ចារ្យ​ដើម្បី​ធ្វើ​ឱ្យ​ភាព​ភ្លឺច្បាស់​ និង​ស្រស់​ស្អាត​ដែល​មានន័យថា​ ទេសភាព​នៃ​រាត្រី​របស់​អ្នក​ពេលនេះ​គឺ​ច្បាស់​នៅក្នុង​កម្រិតខ្ពស់​បំផុត​ និង​និង​មាន​ស្ថេរ​ភាព​ខ្ពស់​ថែមទៀត​។ ជាមួយនឹង​លក្ខណៈ​ពិសេស​នៃ​មុខងារ​ AI​ Body​ Shapingនោះ​ អ្នកប្រើ​ប្រាស់​អាច​មើលឃើញ​ពី​ធម្មជាតិ​ដ៏​ល្អឥតខ្ចោះ​នៃ​តួខ្លួន​របស់​អ្នក​ ហើយ​អ្នក​នឹង​លែង​ត្រូវការ​កម្មវិធី​កែ​រូបថត​ដើម្បី​មើលទៅ​ឱ្យ​រូបភាព​ដែល​ថត​នេះ​ល្អ​បំផុត​ទៀតហើយ​។

បច្ចេកវិទ្យា​ស្កេន​ស្នាម​ម្រាមដៃ​ក្រោម​អេក្រង់​នាំ​យក​នូវ​ភាពល្អ​បំផុត​នៅក្នុង​ការរចនា​រូបរាង​របស់​វា​

ស្មា​តហ្វូ​នស៊េរី​ថ្មី​ V15​ Pro​ នេះ​ ក៏​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ស្កេន​ស្នាម​ម្រាមដៃ​ក្រោម​អេក្រង់​ដែល​មានការ​ពេញនិយម​ប្រើប្រាស់​បំផុត​របស់​ vivo​ ហើយ​នេះ​ គឺជា​បច្ចេកវិទ្យា​ជំនាន់​ទី​ 5។ ជាមួយនឹង​ដង់ស៊ីតេ​នៃ​ស្នាម​ម្រាមដៃ​ខ្ពស់​ និង​ការ​គណនា​យ៉ាង​ស្មុគ្រ​ស្មាញ​បន្ថែម​ទៀត​នោះ​ វា​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​អាច​ធ្វើការ​ដោះ​សោ​ស្មា​តហ្វូ​នរ​បស់​ពួកគេ​កាន់តែ​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​។ ស្មា​តហ្វូ​ននេះ​ គ្មាន​បន្ទះ​ស្នាម​ម្រាមដៃ​នៅ​ផ្នែក​ខាងក្រោយ​នោះ​ទេ​ ហើយ​នេះ​ គឺជា​ការរចនា​រូបរាង​តាម​បែប​ Spectrum​ Ripple​ Design​ តែមួយគត់​ ហើយ​វា​មាន​ពីរ​ពណ៌​សម្រាប់​ធ្វើការ​ជ្រើសរើស​គឺ​ពណ៌ខៀវ​ Topaz​ Blue​ ឬពណ៌ក្រហម​ Coral​ Red​ ដែល​ឆ្លុះបញ្ចាំង​នូវ​ពណ៌​ផ្សេង​ៗគ្នា​នៅ​មុំ​ផ្សេង​ៗគ្នា​ថែមទៀត​ ហើយ​នេះ​គឺជា​ការ​ច្នៃប្រឌិត​នា​ពេល​អនាគត​ដ៏​អស្ចារ្យ​នៅ​លើ​ស្មា​តហ្វូ​នស៊េរី​ថ្មី​ V15Pro​ នេះ​។

កម្លាំង​ម៉ាស៊ីន​ AI​ ដំណើរការ​លឿន​ រលូន​ និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ថែមទៀត

​vivo​ AI​ បាន​បង្កើត​ជំហាន​ថ្មី​មួយទៀត​ដោយមាន​ជំនួយការ​ឆ្លាតវៃ​ Jovi​ ដ៏​ខ្លាំងក្លា​ដែល​យល់​ពី​តម្រូវការ​ និង​បំណងប្រាថ្នា​របស់​អ្នកប្រើ​ប្រាស់​ថែមទៀត​។ បច្ចេកវិទ្យា​ Jovi​ Image​ Recognizer​ ដែល​មាន​មូលដ្ឋាន​លើ​ប្រព័ន្ធ​ AI​ នោះ​ គឺ​អាច​ដំណើរការ​ទៅលើ​ 100​ mainstream​ e-commerce​ platforms​ ; ដូចជា​ Shoppe​ និង​ Zalora​ ដូច្នេះ​វា​អាច​ស្វែងរក​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​មូលដ្ឋាន​ទិន្នន័យ​ Database​ ជាង​កន្លះ​ពាន់​លាន​ផលិតផល​សម្រាប់​អ្នកប្រើ​ប្រាស់​។ ជាមួយនឹង​ការ​ស្កេន​ធម្មតា​នោះ​ អ្នក​អាច​រក​ឃើញ​ផលិតផល​ដែល​អ្នក​ត្រូវការ​ដោយ​ផ្ទាល់​ និង​រីករាយ​ជាមួយ​ការ​ដើរ​ទិញ​ឥវ៉ាន់​ជាច្រើន​នា​ពេល​អនាគត​ផង​ដែរ​។ គ្រាន់តែ​ប្រើប្រាស់​ប៊ូតុង​ Smart​ Button​ ថ្មី​នៅ​ផ្នែក​ចំហៀង​របស់​ស្មា​តហ្វូ​ន V15Pro​ ដើម្បី​បញ្ចេញ​ថាមពល​នៃ​បច្ចេកវិទ្យា​ AI​ នេះ​។ ការ​ចុច​ម្តង​គឺ​ដំណើរការ​ទៅលើ​ Google​ Assistant​ ខណៈ​ពេល​ដែល​ការ​ចុច​ពីរ​ដង​ទៅលើ​ Jovi​ Image​ Recognizer​ គឺ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​។ វា​ពិតជា​មាន​ភាព​ងាយស្រួល​ និង​រហ័ស​ថែមទៀត​ផង​៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក