Feb 8, 2019

​ ​ក្រុមហ៊ុន​ ​vivo​ ​ប្រកាស​ចេញ​នូវ​អត្តសញ្ញាណ​ថ្មី​នៃ​ម៉ាក​យីហោ​ ​(​Logo​)​ ​របស់​ខ្លួន​


​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​ ​vivo​ ​បាន​បង្ហាញ​នូវ​អត្តសញ្ញាណ​ថ្មី​នៃ​ម៉ាក​សម្គាល់​យីហោ​របស់​ខ្លួន​ ​ដែល​បង្ហាញ​អំពី​ភាព​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​ ​និង​ការ​អំពាវនាវ​ទៅកាន់​មនុស្ស​ទាំងអស់​ទូទាំង​ពិភពលោក​ផង​ដែរ​។​ ​សម្រាប់​អត្តសញ្ញាណ​ថ្មីនេះ​ ​គឺ​មាន​ឡូហ្គោ​របស់​ក្រុមហ៊ុន​ ​ពណ៌​តែមួយគត់​របស់​ម៉ាក​យីហោ​ ​vivo​ ​និង​ទំហំ​ភាសា​ចិន​ ​និង​ភាសាអង់គ្លេស​ផ្តាច់​មុខតែ​ម្តង​។​ ​លោក​ ​Spark​ ​Ni​ ​ដែល​ជា​អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ ​vivo​ ​បាន​និយាយ​ថា​ ​“​ក្រុមហ៊ុន​ ​vivo​ ​មានការ​វិវត្តន៍​ខ្លួន​ពី​អ្នក​តាមដាន​ក្លាយ​ខ្លួន​ទៅជា​អ្នកដឹកនាំ​គេ​នៅក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ ​និង​របៀប​នៃ​ការរស់នៅ​ថែមទៀត​។​ ​

​តាមរយៈ​ការបង្កើត​នូវ​ម៉ាក​យីហោ​ថ្មីនេះ​ ​យើង​សង្ឃឹមថា​ ​ការ​ផ្លាស់​ប្តូរ​នូវ​ការរចនា​រូបរាង​ថ្មីនេះ​ទៅលើ​ទីតាំង​នៃ​ម៉ាក​យីហោ​ថ្មី​ជាមួយនឹង​បច្ចេកវិទ្យា​ ​និង​ភាព​ច្នៃប្រឌិត​ដើម្បី​បង្ហាញ​អំពី​ចក្ខុវិស័យ​របស់​យើង​ជាមួយនឹង​ភាព​អស្ចារ្យ​បំផុត​ជាមួយនឹង​អ្នកប្រើ​ប្រាស់​វ័យក្មេង​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​តាមរយៈ​រូបភាព​ ​និង​ភាព​ច្នៃប្រឌិត​ពី​ក្រុមហ៊ុន​ ​Vivo​ ​នេះ​។​ ​ឡូហ្គោ​ថ្មីនេះ​ ​ត្រូវ​បាន​ក្រុមហ៊ុន​ ​vivo​ ​សហការ​ជាមួយនឹង​អ្នក​រចនា​ម៉ូដ​ជនជាតិ​ដាណឺម៉ាក​ដ៏​ល្បីល្បាញ​ ​គឺ​លោក​ ​Bo​ ​Linnemann​ ​ដើម្បី​ធ្វើការ​រចនា​ទៅលើ​ឡូហ្គោ​នេះ​។​ ​សម្រាប់​ឡូហ្គោ​ថ្មីនេះ​ ​គឺ​មាន​បន្ទាត់​ ​និង​មុំស្រួច​ដែល​ឆ្លុះបញ្ចាំង​អំពី​ស្មារតី​ឆ្ពោះទៅ​មុខ​របស់​ក្រុមហ៊ុន​ ​vivo​។​ ​

​ក្រុមហ៊ុន​ ​vivo​ ​ក៏បាន​ធ្វើការ​កែប្រែ​ពណ៌​ថ្មី​ទៅលើ​ពណ៌​ ​“​vivo​ ​Blue​”​ ​តាមរយៈ​ការ​បន្ថែម​ពណ៌ខៀវ​កាន់តែ​ដិត​មួយ​កម្រិត​ទៀត​ដែល​ជា​លទ្ធផល​នៃ​ការសិក្សា​មួយ​របស់​ក្រុមហ៊ុន​ ​vivo​ ​ដើម្បី​ធ្វើអោយ​អ្នកប្រើ​ប្រាស់​កាន់តែ​យល់​ច្បាស់​អំពី​ទំ​លាប់​របស់​អ្នកប្រើ​ប្រាស់​ ​និង​ការ​មើលឃើញ​របស់​ពួកគេ​តាមរយៈ​ការ​បង្ហាញ​នៅក្នុង​សម័យ​បច្ចេកវិទ្យា​ឌីជីថល​នេះ​។​ ​សម្រាប់​ការប្រើ​ប្រាស់​ពណ៌​ថ្មីនេះ​ ​គឺ​ស្រស់​ស្អាត​ងាយស្រួល​ក្នុង​ការ​ទស្សនា​សម្រាប់​ភ្នែក​អ្នកទស្សនា​ ​ហើយ​ពណ៌​នេះ​ ​គឺ​បាន​បង្ហាញ​អំពី​ទស្សនីយភាព​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ភាព​ច្នៃប្រឌិត​ ​និង​ការ​បង្ហាញ​ពី​ក្រុមហ៊ុន​នេះ​។​

​ក្រុម​ហ៊ុប​ ​vivo​ ​ក៏បាន​បង្ហាញ​នូវ​ទំហំ​នៃ​ភាសាអង់គ្លេស​របស់​ ​vivoType​ ​ដែល​មាន​កម្រាស់​ ​6​ ​និង​ទទឹង​ ​2​ ​ជាមួយនឹង​ទំហំ​នៃ​ភាសា​ចិន​របស់​ ​vivoType​ ​គឺ​មាន​កម្រាស់​ ​2​ ​ដើម្បី​ធានា​ថា​ទំហំ​នេះ​ ​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ប្រែប្រួល​បាន​អាស្រ័យ​ទៅតាម​តំបន់​ផ្សេង​ៗ​គ្នា​ ​និង​ភា​សា​ផ្សេង​ៗ​គ្នា​នោះ​។​ ​សម្រាប់​ប្រភេទ​ទំហំ​នៃ​ ​vivoType​ ​ជា​ភាសា​ចិន​ ​និង​ភាសាអង់គ្លេស​គឺ​ត្រូវ​បាន​រចនា​ឡើង​ដោយ​លោក​ ​Bo​ ​Linnemann​ ​និង​អ្នក​ក្រម​ភាសា​ចិន​គឺ​លោក​ ​Qiu​ ​Yin​ ​។​

​លោក​ ​Bo​ ​Linnemann​ ​ដែល​ជា​អ្នក​រចនា​សម្រាប់​គម្រោង​នៃ​ការរចនា​ទៅលើ​ឡូហ្គោ​ថ្មី​របស់​ក្រុមហ៊ុន​ ​vivo​ ​បាន​និយាយ​ថា​ ​“​vivo​ ​គឺ​មិន​ត្រឹមតែ​ឧស្សាហកម្ម​ដែល​ឈានមុខ​គេ​ទៅលើ​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ននោះ​ទេ​ ​ប៉ុន្តែ​ម៉ាក​យីហោ​នេះ​គឺ​នឹង​បង្ហាញ​អំ​ពី​ឆន្ទះ​ ​និង​ភាព​ស្មោះត្រង់​នៃ​ការ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយនឹង​អ្នកប្រើ​ប្រាស់​។​ ​ផ្អែក​ទៅលើ​ការ​មើលឃើញ​ ​និង​ឥទ្ធិពល​អន្តរជាតិ​ដ៏​ខ្លាំងក្លា​របស់​ក្រុមហ៊ុន​ ​vivo​ ​នោះ​ ​អត្តសញ្ញាណ​នៃ​ម៉ាក​យីហោ​ថ្មីនេះ​ ​នឹង​ធ្វើអោយ​តួអក្សរ​កាន់តែ​ច្បាស់​ ​និង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាង​មុន​។​ ​សម្រាប់​ការរចនា​ទៅលើ​ម៉ាក​យីហោ​ថ្មីនេះ​ ​នឹង​ធ្វើការ​ ​Update​ ​ទៅលើ​ប្រព័ន្ធ​របស់​ ​VI​ ​Systems​ ​ហើយ​វា​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ទៅលើ​ហាង​ចែកចាយ​ជាច្រើន​ ​ដើម្បីអោយ​មាន​ប្រសិទ្ធិ​ភា​ពភ្លាម​ៗ​សម្រាប់​ឡូហ្គោ​ថ្មីនេះ​៕​

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក