Feb 18, 2019

ហេតុអ្វី​បាន​ជា​ស្មាតហ្វូន SONY ធ្លាក់​ចុះ​ការ​គាំទ្រ ហើយ​នៅ​សល់​តែ​អ្នកគាំទ្រ​ក្លែងក្លាយ !

ការ​ចាប់​កំណើត​ដំបូង​នៃ​ក្រុមហ៊ុន​ទូរស័ព្ទ​គឺ​មិន​មែន​ស្រួល​ដូច​នេះ​នេះ​ទេ វា​ត្រូវ​បាន​ចាប់​បង្ក​កំណើត​ជំនាន់​ដែល​អត់​មាន​អ្វី​សោះ​តែ​ម្ដង ។ Nokia ក៏​មិន​មែន​ជា​អ្នក​ផលិត​ទូរស័ព្ត​ដៃ​ដែល​ល្បី​ល្បាញ​មុន​គេ​នោះ​ទេ ហើយ SONY ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក ក៏​មិន​ទាន់​មាន​លទ្ធភាប​អាច​ផលិត​ទូរស័ព្ទ​បា​ន​ដោយ​ខ្លួន​ឯង​ទាំង​ស្រុង​នោះ​ដែរ ដូច្នេះ​បានជា​មាន​ឈ្មោះ sony ericsson ដែល​ជា​ក្រុមហ៊ុន​ធំៗ​មួយ​ជំនាញ​ផលិត​គ្រឿង​អេឡិច​ត្រូនិក និង​មួយ​ជា​ក្រុមហ៊ុន​ផលិត​បរិក្ខា​ទូរគមនាគមន៍ ។

កាល​ជំនាន់​នោះ​បើ​ទោះ​ជា​​ NOKIA មាន​ប្រៀប​ជាង Sony Ericsson ក៏​ពិត​មែន​ ទាំង​ផ្នែក​រចនា និង​ប្រព័ន្ធ​ដំណើរការ តែ​អ្នក​ប្រើ Sony Ericsson នៅ​តែ​ជាប់​ចិត្ត​នឹង​ផលិតផល​មួយ​នេះ ព្រោះ​លក្ខណៈ​ពិសេស​នៃ​ Sony Ericsson គឺ​ច្បាស់លាស់​ជា NOKIA នៅ​ត្រង់​គុណភាព​អេក្រង់ ច្បាស់​ភ្លឺ​ជាង NOKIA ។ តែ Sony Ericsson កម្រ​ធ្វើ​អេក្រង់​ធំៗ​ដូច NOKIA ណាស់ ។ មួយ​ទៀត​ផ្នែក​គុណភាព​សំឡេង គឺ Sony Ericsson ឈ្នះ​ដាច់​ដោយ​សារ Sony Ericsson ភ្ជាប់​មក​ជាមួយ​កាស​ស្ដាប់​ត្រចៀក​ដែល​មាន​គុណភាព​ខ្ពស់ បាស​បុក​ខ្លាំង​មក​ស្រាប់ សុខពី NOKIA ដែល​មិនសូវ​ផ្ដោត​ខាង​សំឡេង ។
ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ Sony Ericsson មាន​អ្នក​គាំទ្រ​ច្រើន​គួរសម ដែល​ចំនួន​​លក់ គឺ​មិន​អាច​ប្រៀបធៀប​ជាមួយ​ Nokia នោះ​ទេ ដោយសារ NOKIA ចេញ​ម៉ូដែល​បាន​ច្រើន​ជាង គឺ​មាន​ម៉ូដែល​ថ្មី​ជារៀងរាល់​ខែ​តែ​ម្ដង ធ្វើ​ឲ្យ​អ្នក​ប្រើ​ដេញ​ស៊េរី​រហូត ។ កាមេរ៉ា NOKIA ឈាន​ឡើង​ខ្លាំង​រហូត​អាច​យក​ឈ្នោះ Sony Ericsson បាន​តែ​មុន​ខុស​គ្នា​ខ្លាំង​ពេក​នោះ​ទេ ព្រោះ Sony គឺ​ជា​អ្នក​ផលិត​កាមេរ៉ា​សម្រាប់​ទូរស័ព្ទ​ស្រាប់ ដែល​មិន​ងាយ​សម្គាល់​ដឹង​ថា Sony Ericsson អន់​​នោះ​ទេ ។

ជំនាន់​កាល​ទូរស័ព្ទ​តូចៗ​ត្រូវ​បាន​រលត់​រលាយដោយសារ iPhone ចេញ​លក់​នៅ​លើ​ទី​ផ្សារ មាន​ប្រព័ន្ធ​ដំណើរការ​ធំ ដែល​អាច​ឲ្យ​អ្នក​សរសេរ​កម្មវិធី បង្កើត​កម្មវិធី​ថ្មីៗ​ខ្លាំង​លើ​ទូរស័ព្ទ​បាន ដែល​ទូរស័ព្ទ​បាន​ឈាន​ជើង​ក្លាយ​ជា ស្មាតហ្វូន មាន​កម្មវិធី​និង​ហ្គេម​មិន​ចាញ់​កុំព្យូទ័រ​ប៉ុន្មាន​នោះ​ទេ ។
ដោយ​ភាព​រឹងរុះ NOKIA ត្រូវ​បាន​ដេក​ពេទ្យ​សង្គ្រោះ​បន្ទាន់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​តែ​ខាត ព្រោះ​ផលិត​ចេញ​មក​គ្មាន​អ្នក​ទិញ ដោយសារ​ជា​បច្ចេកវិទ្យា​ហួស​សម័យ មិន​អាច​ប្រកួតប្រជែង​ជាមួយ iPhone បាន​នោះ​ទេ ព្រោះ​កាល​នោះ​NOKIA មិន​ចាប់​អារម្មណ៍​ប្រព័ន្ធ​ដំណើរការ Android សោះ​ឡើយ ដោយសារ​តែ​អ្នក​ដឹក​នាំ​ NOKIA កាល​នោះ​មិន​ចង់​ប្រើ​ផលិតផល​របស់ ​Google ដែល​ជា​ហេតុ​ទាញ​ឲ្យ​ក្រុមហ៊ុន​នេះ​ខាត​សឹង​តែ​អស់​ដើម ដើម្បី​បន្ត​ផលិត​ទូរស័ព្ទ ។
សម្រាប់ Sony Ericsson ឯ​ណេះ​វិញ​មាន​ការ​កែប្រែ​តិច​ម្ដងៗ​តាម​រយ់​ការ​បង្ហាញ​ខ្លួន​របស់ iPhone ដែរ​តែ​ការ​វិវឌ្ឍន៍​ខ្លួន​របស់ ​Sony Ericsson ត្រូវបាន​ក្រុមហ៊ុន​ SONY ទិញ​ហ៊ុន​របស់ Ericsson ដើម្បី​បង្កើត​ជា​ម៉ាក​មាន​ឈ្មោះ​តែ Sonyសុទ្ធ ដើម្បី​ងាយស្រួល និង​កាត់​បន្ថតយ​រយៈ​ពេញ​ចេញ​ផលិត​ទូរស័ព្ទ​ មាន​ន័យ​ថា​រាល់​ទូរស័ព្ទ​ដែល​ត្រូវ​ចេញ​ផលិត​គឺ​មាន​ចំណាយ​ពេល​ស្នើរ​ច្រើន​ទៀត​នោះ​ទេ ដែល​អាច​ចេញ​លក់​ទាន់​សភាពការ​ទីផ្សារ​បាន​លឿន ។
តែ​បើ​តាម KHGadgets សម្គាល់​មើល បច្ចេកវិទ្យា​របស់ SONY ខាង​ផ្នែក​ផលិត​ទូរស័ព្ទ​នៅ​តែ​យឺតយ៉ាវ ​មិន​ទាន់​ទីផ្សារ​​បច្ចេកវិទ្យា​នោះ​ទេ រាល់ម៉ូដែល​ដែល​ចេញ​មក​ មាន​អារម្មណ៍​ថា​វា​ត្រូវ​បាន​រចនា​តាំង​ពី​មួយ​ឆ្នាំ​មុន ដែល​មួយ​ឆ្នាំ​មុន​គួរ​តែ​មាន​ម៉ូដែល​ឆ្នាំ​នេះ​ទៅ​វិញ ដែល​វា​ដើរ​យឺត​ប្រហែល ៦ ខែ ទៅ ១០ ខែ នៃ​រចនាបថ​របស់​ទូរស័ព្ទ​ SONY ។

មក​ដល់​ឆ្នាំ 2019 នេះ​យើង​សង្កេត​ឃើញ​ថា​ SONY ត្រូវ​បាន​កែប្រែ​​មាន​ច្រើន​គួរសម​ហើយ​ទាំង​ផ្នែក​គុណភាព និង​ផ្នែក​លឿន ដែល​មាន​ន័យ​ថា គែម​ទូរស័ព្ទ​ដែល​ឃើញ​មាន​ធំ​មិន​ព្រម​ផ្លាស់ប្ដូរ​នោះ ត្រូវ​បាន​កាត់​បន្ថយ​មក​គែម​តូច​វិញ តែ​មិន​មែន​តូច​ខ្លាំង​ដូច​បណ្ដាល​ទូរស័ព្ទ​ផ្សេងៗ​នោះ​ឡើយ ។ សម្រាប់​ថាមពល​ថ្ម​ដែល​តែងតែ​ដាក់​មក​តូចៗ ត្រូវ​បាន​បង្កើន​ទំហំ​ឲ្យ​ធំ​ជាង​មុន​បន្ថិច​ហើយ ដែល​ឈាន​ជើង​ឡើង​ទំហំ​ថ្ម​ដល់​ខ្ទង់​ 4000mAh ។

មាន​ចំណុច​មិន​ល្អ​របស់​ស្មាតហ្វូន​ SONY ជា​ច្រើន​ដែល​យើង​មិន​ចង់​លើក​មក​និយាយ ។ ព្រោះ​ចំណុច​ទាំង​នោះ​ត្រូវ​បាន​កែប្រែ​រួច​ហើយ​ហើយ ដូច្នេះ​វា​គ្មាន​អ្វី​ត្រូវ​យក​រឿង​ចាស់​ដែល​លែង​កើត​មាន​យក​មក​និយាយ​នោះ​ទេ ។

វិភាគ​តើ​ហេតុអ្វី​បាន​ជា​SONY យឺតយ៉ាវ​ក្នុង​ការ​អភិវឌ្ឍន៍​ទូរស័ព្ទ ?

កត្តា​ប្រពៃណី ទំនៀម​ទម្លាប់​របស់​ប្រទេស​ជប៉ុន
ជប៉ុន​ជា​ប្រទេស​ដី​កោះ ដែល​មាន​ប្រជាជន​ច្រើន ត្រូវ​ការ​កាត់​បន្ថយ​ការ​ចំណាយ ចូលចិត្ត​សន្សំ ដូច​នេះ​វា​ជះ​ផល​មិន​ល្អ​ក្នុង​ការ​ផលិត​ទូរស័ព្ទ​ដែល​ខណៈ​ទូរស័ព្ទ​គេ​ឡើង​RAM ដល់ 10GB សម្រាប់​SONY នៅ​តែ​ប្រើ​RAM  ត្រឹម 4GB ដែល​នេះ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​គេ​លែង​ទិញ ។ ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើឲ្យ​ការ​ប្រើប្រាស់​នៅ​តំបន់​ក្ដៅ គឺ​ទូរស័ព្ទ SONY ត្រូវ​បិត​ដោយស្វ័យប្រវត្តិ ដើម្បី​ការពារ​ការ​ឡើង​កម្ដៅ​ខ្ពស់​ហួស ចុះ​ហេតុអ្វី​បាន​ត្រូវ​បិទ​ទូរស័ព្ទ​ដោយ​ស្វ័យប្រវត្តិ ម្ដេច​មិន​បង្កើត​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ ដូច​ទូរស័ព្ទ​ផ្សេងៗ​ផង​ទៅ ? ។ មាន​រឿង​ជា​ច្រើន​ដែល​យើង​មិន​យល់​ពី​អ្នក​រចនា​របស់ SONY ៕
__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក