Feb 14, 2019

Sony Xperia XA3 អាច​នឹង​ហៅ​ថា Xperia 10 និង XZ4 អាច​នឹង​ហៅ​ថា Xperia 10Z


ការ​ដាក់​ឈ្មោះ​របស់​ក្រុមហ៊ុន Sony លើ​ម៉ូដែល​ទូរស័ព្ទ​របស់​ខ្លួន រាង​វល់ និង​មិន​សូវ​មាន​អ្នក​ណា​ចំណាំ​ថា​ម៉ូដែល​នវ​ជា​ម៉ូដែល​ឆ្នាំ​ណា​នោះ​ទេ ដោយសារ​តែ​ឈ្មោះ​មិន​តាម​លំដាប់​លំដោយ និង​ស្រដៀងៗ​គ្នា​ពេក ។ ហើយ​ឥឡូវ​នេះ​មាន​ព័ត៌មាន​មួយ​បាន​បង្ហាញ​ថា យើង​អាច​នឹង​ហៅ​ឈ្មោះ​របស់​ម៉ូដែល Sony Xperia XA3 ថា​ជា Xperia 10 វិញ​ដើម្បី​ឲ្យ​ងាយស្រួល​ចំណាំ​តាម​ទូរស័ព្ទ​ដទៃ​ទៀត​ដែរ ដែល​ភាគ​ច្រើន​ឡើង​មក​ដល់​ជំនាន់​ទី ១០ អស់​ហើយ ។

និង​មួយ​ម៉ូដែល​កំពូល​ឈ្មោះ XZ4 ដែល​មាន​អេក្រង់​វែង​ខ្នាត​កុន​នោះ នឹង​មាន​ឈ្មោះ​ថា Xperia 10Z ដែល​ធ្វើ​បែប​នេះ​វា​ងាយស្រួល​ចំណាំ​ជាង​មុន​ឆ្ងាយ ​។ សូម​រំលឹក​ដែរ​ថា​ក្រុមហ៊ុន Sony បាន​ប្រើ​អក្សរ X លើ​ផលិតផល​ទូរស័ព្ទ​របស់​ខ្លួន​តាំង​ពី​ឆ្នាំ 2016 មក​ម៉្លេះ ! ដែល​មាន​ថែម​ពាក្យ​ផ្សេងៗ​ដូចជា XZ XA ដើម្បី​សំគាល់​ម៉ូដែល​កំពូល និង​ម៉ូដែល​ធម្មតា​របស់​ខ្លួន ។

តែ​ឆ្នាំ​នេះ Sony បាន​ផ្លាស់ប្ដូរ​ការ​រចនា​របស់​ខ្លួន​ឲ្យ​ទូរស័ព្ទ​មាន​គែម​តូច​កាន់​តែ sexy និង​ខ្នាត​អេក្រង់​វែង​បែប​កុន ដែល​ធ្វើ​ឲ្យ​គេ​ចង់​ដឹង​នឹង​ចង់​ឃើញ​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​របស់​វា​ខ្លាំង​មែនទែន ៕

____________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក