Feb 26, 2019

Sony Xperia 1 អេក្រង់​ 4K ជាមួយ​សមាមាត្រ 21:9 ខ្នាត​កុន​ក្នុង​ដៃ​របស់​អ្នក


តាំង​ពី​បាន​ការ​កាត់​បន្ថយ​កែម​លើក​ក្រោម​របស់​ស្មាតហ្វូនមក យើង​សង្កេត​ឃើញ​អេក្រង់​របស់​ស្មាតហ្វូន​នា​ពេល​នេះ​មាន​ប្រវែង​វែង​ជាង​មុន តែ​វា​មិន​វែង​ដល់​ខ្នាត 21:9 ដែល​ជា​ខ្នាត​ខ្សែភាបយន្ត​ដែល​បញ្ចាំង​ក្នុង​រោង​កុន​នោះ​ទេ ដូច្នេះ​ដើម្បី​ទស្សនា​វីសេអូ​លើ​ទូរស័ព្ទ​ដោយ​មិន​ crop មិន​កាត់​គែម​ណាមួយ​ចោល​នោះ គឺ​គេ​តម្រូវ​ឲ្យ​មាន​អេក្រង់​ខ្នាត 21:9 មក​ផង​ដែរ ដែល​ពេល​នេះ Sony បាន​ផលិត​ហើយ​គឺ Sony Xperia 1 ។

៙ លក្ខណៈ​របស់ Sony Xperia 1 ៖

  • ជា​ទូរស័ព្ទ​ចេញ​ក្នុង​ខែ មិថុនា ២០១៩
  • ទំហំ 167 x 72 x 8.2 mm 
  • ទម្ងន់ 180 g 
  • ក្រាល​ដោយ​កញ្ចក់ Gorilla Glass 6 ទាំង​មុខង​និង​ក្រោយ ស៊ុម​ធ្វើពី​អាលុយមីញ៉ូម
  • ប្រើប្រាស់​ស៊ីម​២
  • អាវក្រោះ​ការពារ​ទឹក iP68
  • អេក្រង់​ប្រភេទ OLED ទំហំ 6.5 អ៊ីញ
  • resolution 1644 x 3840 ភីកសែល កំហាប់​ភាព​ច្បាស់​កើន​ដល់ ~643 ppi 
  • កញ្ចក់​កាពារ​ឆ្កូត Corning Gorilla Glass 6
  • មុខងារ​អេក្រង់ DCI-P3 100% - HDR BT.2020 - Triluminos display - X-Reality Engine
  • ប្រព័ន្ធ​ដំណើរការ Android 9.0 (Pie)
  • បន្ទះឈីប Snapdragon 855 (7 nm)
  • CPU ខួរក្បាល​៨ (Octa-core) 1x2.84 GHz & 3x2.42 GHz & 4x1.8 GHz
  • GPU Adreno 640
  • RAM 6GB
  • ទំហំ​ផ្ទុក 128GB និង 64GB
  • កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់ 12+12+12 មេហ្គាភីកសែល
  • កាមេរ៉ា​ខាង​មុខ​មួយ​គ្រាប់ 8 មេហ្គាភីកសែល
  • មាន Speaker 2 (stereo)
  • គ្មាន​រន្ធ​ដោត​កាស 3.5mm
  • រន្ធ​សាក​ថ្ម USB 3.1, Type-C 1.0
  • ថាមពល​ថ្ម 3330mAh
  • មុខងារ​សាកថ្ម​ល្បឿន​លឿន 18W
  • ពណ៌ ខ្មៅ ប្រផេះ ស្វាយ ស
  • តម្លៃ​មិន​ទាន់​ដឹង

សម្រាប់​លក្ខណៈ​សម្បត្តិ​របស់ Sony Xperia 1 ពិត​ជា​ល្អ​ព្រោះ​មាន​ប្រើប្រាស់​បន្ទះឈីប Snapdragon 855 (7 nm) អេក្រង់​ខ្នាត​កុន កម្រិត​ភាព​ច្បាស់​ម៉ដ្ឋ​ល្អ តែ​ចំណុច​មិន​ល្អ​នោះ​គឺ ថាមពល​ថ្ម​តូច​ត្រឹម 3330mAh ដែល​នេះ​ជា​ទម្លាប់​របស់​ក្រុមហ៊ុន SONY ទៅ​ហើយ​ដែល​មិន​បំពាក់​ថាមពល​ថ្ម​ធំ​មក​នោះ ៕










________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក