Feb 23, 2019

Sony និង Light ចាប់​ដៃ​គ្នា​បង្កើត​កាមេរ៉ា​ទូរស័ព្ទ​ដែល​មាន​ចាប់​ពី ៤​គ្រាប់​ឡើង


ឃើញ​សម័យ​កាល​នេះ​កាមេរ៉ា​ទូរស័ព្ទ​ត្រូវ​បាន​បំពាក់​មក​ជាមួយ​ចាប់​ពី ៣​គ្រាប់​ឡើង​ឯណោះ មិន​មែន​២​គ្រាប់​ដូច iPhone ទៀត​ទេ ។ ហើយ​សម្រាប់​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃៗ​វិញ គឺ​មាន​ដល់​ទៅ ៤​គ្រាប់ ដែល​មាន​មុខងារ​ខុស​ៗគ្នា អាច​ចាប់​ប្លង់​ទៅតាម​អ្វី​ដែល​យើង​ចង់​បាន​ដូចជា មុំ​ទូលាយ Zoom ចូល និង​ព្រាល​ផ្ទៃ​ខាង​ក្រោយ ដែល​សុទ្ធសឹង​តែ​ជា​មុខងារ​ដែល​កាមេរ៉ាធំៗ​កំពុង​មាន និង​កាមេរ៉ា​ទូរស័ព្ទ​កំពុង​តែ​ធ្វើតាម ។

ឥឡូវ​នេះ​មាន​ព័ត៌មាន​មួយ​មក​ថា Sony ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​និង​ផលិត​កាមេរ៉ា​ទូរស័ព្ទ បាន​ចាប់​ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន Light ដែល​ជា​ក្រុមហ៊ុន​ផលិត​​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​ច្រើន​ច្រើន​រហូត​ដល់​១០​ជាង​ឯណោះ ដែល​ក្រុមហ៊ុន​ទាំង​២​នេះ​សុទ្ធតែ​មាន​ចក្ខុំវិស័យ​សម្លឹង​វែង​ឆ្លាយ​ដោយ​សុខចិត្ត​មក​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ផលិត​សម្រេច​បាន​ប្រព័ន្ធ​កាមេរ៉ា​ដែឡ​មាន​ចាប់​ពី ៤ គ្រាប់​ឡើង​ទៅ ដើម្បី​ផ្គត់ផ្គង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​នានា​ ។

គំនិត​ដែល​យក​កាមេរ៉ា​តូចៗ​ដែល​មាន len ខុស​ៗគ្នា ឬ​មុខងារ​​ខុសគ្នា យក​មក​បញ្ចូល​គ្នា​ជា​ច្រើន​គ្រាប់​បែប​នេះ​គឺ​ចេញ​មក​ពី​ក្រុមហ៊ុន Light មុខ​គេ ដែល​មើល​សម្បក​ក្រៅ​យើង​អាច​នឹង​អស់​សំណើច តែ​មុខងារ​នេះ​វា​បាន​ផ្ដល់​មក​វិញ​នូវ​កាមេរ៉ា​ដែល​អាច​ដាក់​ក្នុង​ហោប៉ៅ​បាន តែ​អាច​ដត​ដល់​ទំហំ 50 មេហ្គាភីកសែល ដែល​គុណភាព​រូប​គឺ​ស្មើ​នឹង​កាមេរ៉ា​ធំៗ កាមេរ៉ា​អាជីព ដែល​យើង​តែ​ងតែ​ហៅ​ថា កាមេរ៉ា DSLR នោះ ។

បន្ទាប់​មក​ទូរស័ព្ទ​ក៏​យក​គំរូ​តាម​នោះ ​ដោយ​បន្ថែម​ឲ្យ​មាន​កាមេរ៉ា​៣ ដែល​បន្ថែម​កាមេរ៉ា​ដែល​មាន len អាច Zoom បាន ហើយ​ឥឡូវ​នេះ​បច្ចេកវិទ្យា Zoom របស់​កាមេរ៉ា​ទូរស័ព្ទ​បាន​ឈាន​មក​ដល់ Zoom បាន 10x ដែល​ជា​អ្នក​រក​ឃើញ​គឺ Oppo ។ ហើយ Samsung ថា​ខ្លួន​នឹង​បង្កើត​កាមេរ៉ា​ទូរស័ព្ទ​អាច​ Zoom បាន​ដល់ 25X ឯណោះ ។

សាក​ស្រមៃ​មើល​ថា​បើ​ទូរស័ព្ទ​អាច​ថត​រូបភាព​ក្នុង​ទំហំ​មេហ្គាភីកសែលធំ និង​ទទួល​បាន​គុណភាព​ដូច​ពពួក DSLR បាន​នោះ​តើ​យើង​នឹង​ងាយស្រួល​យក​កាមេរ៉ា​តាម​ខ្លួន​ប៉ុណ្ណា ។ ទោះ​បី​ជា​សព្វ​ថ្ងៃ​យើង​មិន​អាច​យក​កាមេរ៉ា​ទូរស័ព្ទ​ទៅ​ប្រៀន​ជាមួយ​ DSLR តែ​បើ​មើល​តាម​សន្ទុះ​ការ​អភិវឌ្ឍន៍​កាមេរ៉ា​ទូរស័ព្ទ​នាពេល​នេះ​វិញ​គឺ វា​អាច​នឹង​កើត​ឡើង​ឆាប់ៗ​នេះ ដោយ​មិន​លើស​ពី​៥​ឆ្នាំ​ទៀត​នោះ​ទេ ឬ​អាច​ឆាប់​ជាង​គេ ៕
_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក