Feb 21, 2019

លក្ខណៈ​បច្ចេកទេស​ផ្លូវការ​​របស់ Samsung Galaxy S10e និង​ចំណុច​សំខាន់​​


បន្ទាប់​ពិ​ឆ្លងកាត់​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន​រួម​មក កាល​ពី​យប់​ម៉ិញ​នវ ក្រុមហ៊ុន រៀនចំ​ពិធី​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៃ​ផលិតផល​របស់​ខ្លួន​ដែល​មាន​ទូរស័ព្ទ​ស្មាតហ្វូន​ត្រកូល S10 និង​ទូរស័ព្ទ​អាច​​បត់​អេក្រង់​បាន ដែល​ជា​ទូរស័ព្ទ​ជំនាន់​ និង​មាន​ការ​ទាក់ទាញ​ពី​អ្នក​សារព័ត៌មាន និង​អ្នក​ចូល​រួម​​ជា​ច្រើន ។

សម្រាប់​ម៉ូដែល​ដែល​មាន​តម្លៃ​ធូរ​ជាង​គេ គឺ Samsung Galaxy S10e ដែល​ជា​ម៉ូដែល​កូន​ពី ត្រូវ​បាន​ផលិត​ឡើង​ដោយ​កាន់​កាត់​បន្ថយ​ចំណុច​ពិសេសៗ​របស់​ត្រកូល S10 តែ​យើង​ឃើញ​ថា​មុខងារ​សំខាន់​មួយ​ចំនួន​នៅ​តែ​មាន​ដាក់​មក​ជាមួយ គ្រាន់តែ​វា​មិន​ល្អ​ដូច​ម៉ូដែល S10 ចំ​តួ​នោះ​ទេ ។



៙ លក្ខណៈ​បច្ចេកទេស​ផ្លូវការ​​របស់ Samsung Galaxy S10e

  • ស៊េរី​ទូរស័ព្ទ​ដើម​ឆ្នាំ 2019
  • ទំហំ 142.2 x 69.9 x 7.9 mm
  • ទម្ងន់ 150 g
  • តួ​ខ្លួន កញ្ចក់​ទាំង​មុខ​និង​ក្រោយ ស៊ុម​ជា​អាលុយមីញ៉ូម
  • ប្រើប្រាស់​ស៊ីម​កាត​បាន​ 2
  • មុខងារ​ទូរទាត់​លុយ​ Samsung Pay (Visa, MasterCard certified)
  • អាវក្រោះ​ការពារ​ទឹក IP68 (​បាន​ក្នុង​ជម្រៅ1.5 ម៉ែត្រ ដល់​រយៈ​ពេល 30 នាទី)
  • អេក្រង់​ជំនាន់​ថ្មី Dynamic AMOLED
  • ទំហំ​អេក្រង់ 5.8 អ៊ីញ resolution 1080 x 2280 ភីកសែល
  • កំហាប់​ភាព​ច្បាស់ ~438 ppi
  • មុខងារ​អេក្រង់ HDR10 និង Always-on display
  • ប្រព័ន្ធ​ដំណើរការ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា One UI
  • បន្ទះឈីប​២​ប្រភេទគឺ Exynos 9820 Octa (8 nm) និង Snapdragon 855 (7 nm)
  • CPU Exynos ខួរក្បាល 8 (Octa-core) 2x2.7 GHz & 2x2.3 GHz & 4x1.9 GHz
  • GPU Exynos Mali-G76 MP12
  • CPU Snapdragon ខួរក្បាល 8 (Octa-core) 1x2.8 GHz & 3x2.4 GHz & 4x1.7 GHz
  • GPU Snapdragon Adreno 640
  • RAM 6GB និង 8GB
  • ទំហំ​ផ្ទុក 128GB និង 256GB អាច​បន្ថែម​កាត microSD ដល់ 512 GB
  • កាមេរ៉ា​ក្រោយ ២​គ្រាប់ 12  + 16 មេហ្គាភីកសែល ថត​វីដេអូ​ដល់ 2160p@60fps
  • កាមេរ៉ា​ខាង​មុខ​មួយ​គ្រាប់ 10 មេហ្គាភីកសែល ថត​វីដេអូ​ដល់ 2160p@30fps
  • រន្ធ​បញ្ចេញ​សំឡេង​២ (stereo speakers)
  • រន្ធ​ដោត​កាស​ 3.5mm
  • ស្កេន​ខ្ចៅ​ដៃ​​នៅ​ចម្ហៀង
  • រន្ធ​សាក​ថ្ម  USB 3.1, Type-C 1.0
  • កម្លាំង​សាក​ថ្ម​តាម​ខ្សែ 15W
  • កម្លាំង​សាក​ថ្ម​ឥត​ខ្សែ 9W
  • ពណ៌ ស ខ្មៅ បៃតង ខៀវ លឿង ផ្កាឈូក ដែល​ជា​ពណ៌​ប្រដេញ​ពេល​ត្រូវ​ពន្លឺ
  • តម្លៃ​ប្រហាក់ប្រហែល 885 USD
  • ថាមពល​ថ្ម Li-Ion 3100 mAh

ឃើញ​ថា​លក្ខណៈ​របស់​វា​ល្អ​ប្រសើរ ដែល​មាន​មុខងារ​ថ្មីៗ​គួរ​ឲ្យ​កត់​សម្គាល់​ដូចជា អេក្រង់​ជំនាន់​ថ្មី , UI ជំនាន់​ថ្មី , កាមេរ៉ា​ខាង​មុខ​ថត​វីដេអូ​ដល់ 4K , ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់ , ជម្រើស​ពណ៌​មាន​ច្រើន , ងាយស្រួលកាន់​ និង​ដាក់​ក្នុង​ហោប៉ៅ ៕



___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក