Feb 3, 2019

នេះ​ជា​រូបភាព​គំរូ​ និង​លក្ខណៈ​សម្បត្តិ​របស់ Samsung Galaxy S10E ម៉ូដែល​កូន​ពៅ


គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​​ឡើយ​ទេ​ថា Samsung នឹង​ប្រើ​ពាក្យ E ឬ Lite សម្រាប់​ម៉ូដែល​កូន​ពៅ​ក្នុង​ត្រកូល S10 នេះ តែ​យើង​កុំ​ខ្វល់​ច្រើន​ព្រោះ​ម៉ូដែល​នេះ​សម្រាប់​កម្ពុជា​យើង​មិន​សូវ​មាន​អ្នក​ទិញ​នោះ​ទេ ព្រោះ​បើ​ទិញ​គឺ​ទិញ​ចាប់​ពី​ S10 ពេញ​លក្ខណៈ និង S10 + តែ​ម្ដង ។

ដែល​ក្នុង​ពេល​នេះ​ដែរ​គេ​ទើប​នឹង​ទទួល​បាន​រូបភាព​តាម​កុំព្យូទ័រ​ជា​ផ្លូវការ​របស់​ Samsung ដែល​បង្ហាញ​អំពី Galaxy S10E ជាមួយ​ពណ៌​ចំនួន ៣ សិន តែ​វា​អាច​នឹង​មាន​ពណ៌​ច្រើន​ជាង​នេះ​បន្ថែម​ទៀត ព្រោះ​តែ​កាលណា​ម៉ូដែល​តូច​គឺ​គេ​តែងតែ​ផលិត​ពណ៌​ប្លែក​ឲ្យ​មាន​ការ​ទាក់ទាញ​បាន​ច្រើន​ជាង​ការ​យកចិត្ត​ទុក​ដាក់​លើ​ផ្នែក​គ្រឿង​រឹង​របស់​វា ។

៙ លក្ខណៈ​សម្បត្តិ​របស់ Samsung Galaxy S10E ឬ Lite ៖

  • តួ​ខ្លួន​​បិទ​ដោយ​កញ្ចក់​ Gorilla Glass 6 ទាំង​មុខ​និង​ក្រោយ មាន​ស៊ុម​ជា​លោហៈ
  • អាវ​ក្រោះ​ការពារ​ជម្រាប​ទឹក ​និង​ធូលី
  • អេក្រង់​ប្រភេទ Super AMOLED ទំហំ 5.8 អ៊ីញ
  • resolution 1440 x 2960 ភីកសែល សមាមាត្រ 18.5:9 ratio
  • កំហាប់​ភាព​ច្បាស់ ~568 ppi មាន​ HDR 10 និង Always-on display
  • ប្រព័ន្ធ​ដំណើរការ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា​ថ្មី One UI
  • បន្ទះឈីប Exynos 9820 Octa (8 nm) EMEA ឬ Snapdragon 855 (7 nm)
  • CPU Octa-core (2x2.8 GHz & 2x*.* GHz & 4x*.* GHz) - EMEA
  • GPU  Mali-G76 MP12 - EMEA
  • បន្ទះឈីប Snapdragon 855 (7 nm)
  • CPU Octa-core (1x2.84 GHz & 3x2.42 GHz & 4x1.8 GHz) - USA/LATAM, China
  • GPU Adreno 640 - USA/LATAM, China
  • RAM 6GB
  • ទំហំ​ផ្ទុក 128GB
  • កាមេរ៉ា​ខាង​ក្រោយ 12 + 12 មេហ្កាភីកសែល ថត​វីដេអូ​ដល់ 2160p@60fps
  • កាមេរ៉ា​ខាង​មុខ 8 មេហ្គាភីកសែល ថត​វីដេអូ​ដល់ 1440p@30fps
  • រន្ធ​បញ្ចេញ​សំឡេង ២ stereo speakers
  • មាន​រន្ធ​ដោត​កាស 3.5mm
  • រន្ធ​សាកថ្ម USB 3.1 Type-C 1.0
  • ស្កេន​ខ្ចី​ដៃ​លើ​អេក្រង់​ផ្ទាល់
  • មុខងារ Samsung DeX (ប្រើ​ទូរស័ព្ទ​ជាមួយ monitor ក្ដារចុច និង​ម៉ៅ)
  • ថាមពល​ថ្ម 3000 mAh
  • សាក​ថ្ម​បាន​លឿន 15W
  • ពណ៌ ខ្មៅ ស បៃតង

សម្រាប់​តម្លៃ​ដែល​ដាក់​ឲ្យ​ដឹង​ពី​គេហទំព័រ​បរទេស​គឺ​ប្រហែល $890 ដែល​តម្លៃ​នឹង​ត្រូវ​ប្រែប្រួល​ពេល​មក​ដល់​ប្រទេស​កម្ពុជា​យើង ។ តែ​តម្លៃ​នេះ​ស្ថិត​ក្នុង​តម្លៃ​ដែល​ខ្ពស់​មួយ​ខុស​ពី​ម៉ូដែល​មុនៗ​របស់​ Galaxy S ៕






_______

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក