Feb 21, 2019

ចេញ​ជា​ផ្លូវការ​ហើយ Samsung Galaxy S10 ​និង​ចំណុច​សំខាន់​របស់​ស្មាតហ្វូន​មួយ​នេះ


កាល​ពី​យប់​ម៉ិញ​នេះ ក្រុមហ៊ុន​ Samsung បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៃ​ស៊េរី​ត្រកូល S10 របស់​ខ្លួន​ដែល​តែងតែ​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ 2019 គឺ​នៅ​ចំ​ខែ​២​នេះ ហើយ​ចេញ​លក់​នៅ​ខែ​៣ ជា​ទៀងទាត់ ។ អ្វី​ដែល​យើង​រំពឹង​ទុក​នោះ ត្រូវ​បាន​លាត​ត្រដាង​​ហើយ ដែល​វា​មាន​ចំណុច​ល្អ និង​មុខងារ​ថ្មីៗ​ជា​ច្រើន មិន​ថា​ផ្នែក​អេក្រង់ ផ្នែក​សុវត្ថិភាព និង​ផ្នែក​កម្សាន្ត និង​ថត​រូប​នោះ​ទេ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ថ្មី​ទាំងអស់ ដែល​យើង​អាច​និយាយ​បាន​ថា វា​ថ្មី​ចែស ដែល​មិន​ដូច​ជំនាន់ S9 ឡើយ ។



៙ លក្ខណៈ​របស់ Samsung Galaxy S10 ​៖

  • ស៊េរី​ទូរស័ព្ទ​ដើម​ឆ្នាំ 2019
  • ទំហំ 149.9 x 70.4 x 7.8 mm
  • ទម្ងន់ 157 g
  • តួ​ខ្លួន កញ្ចក់​ទាំង​មុខ​និង​ក្រោយ ស៊ុម​ជា​អាលុយមីញ៉ូម
  • ប្រើប្រាស់​ស៊ីម​កាត​បាន​ 2
  • មុខងារ​ទូរទាត់​លុយ​ Samsung Pay (Visa, MasterCard certified)
  • អាវក្រោះ​ការពារ​ទឹក IP68 (​បាន​ក្នុង​ជម្រៅ1.5 ម៉ែត្រ ដល់​រយៈ​ពេល 30 នាទី)
  • អេក្រង់​ជំនាន់​ថ្មី Dynamic AMOLED
  • ទំហំ​អេក្រង់ 6.1 អ៊ីញ resolution 1440 x 3040 ភីកសែល
  • កំហាប់​ភាព​ច្បាស់ ~550 ppi
  • មុខងារ​អេក្រង់ HDR10 និង Always-on display
  • ប្រព័ន្ធ​ដំណើរការ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា One UI
  • បន្ទះឈីប​២​ប្រភេទគឺ Exynos 9820 Octa (8 nm) និង Snapdragon 855 (7 nm)
  • CPU Exynos ខួរក្បាល 8 (Octa-core) 2x2.7 GHz & 2x2.3 GHz & 4x1.9 GHz
  • GPU Exynos Mali-G76 MP12
  • CPU Snapdragon ខួរក្បាល 8 (Octa-core) 1x2.8 GHz & 3x2.4 GHz & 4x1.7 GHz
  • GPU Snapdragon Adreno 640
  • RAM 8GB
  • ទំហំ​ផ្ទុក 128GB និង 512GB អាច​បន្ថែម​កាត microSD ដល់ 512 GB
  • កាមេរ៉ា​ក្រោយ 3 ​គ្រាប់ 12 + 12 + 16 មេហ្គាភីកសែល ថត​វីដេអូ​ដល់ 2160p@60fps
  • កាមេរ៉ា​ខាង​មុខ​មួយ​គ្រាប់ 10 មេហ្គាភីកសែល ថត​វីដេអូ​ដល់ 2160p@30fps
  • រន្ធ​បញ្ចេញ​សំឡេង​២ (stereo speakers)
  • រន្ធ​ដោត​កាស​ 3.5mm
  • ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់
  • រន្ធ​សាក​ថ្ម  USB 3.1, Type-C 1.0
  • កម្លាំង​សាក​ថ្ម​តាម​ខ្សែ 15W
  • កម្លាំង​សាក​ថ្ម​ឥត​ខ្សែ 15W
  • ពណ៌ ស ខ្មៅ បៃតង ខៀវ លឿង ផ្កាឈូក ដែល​ជា​ពណ៌​ប្រដេញ​ពេល​ត្រូវ​ពន្លឺ
  • តម្លៃ​ប្រហាក់ប្រហែល 1054 USD
  • ថាមពល​ថ្ម Li-Ion 3400 mAh

ឃើញ​ថា​​សម្រាប់​ត្រកូល​S10 នេះ គឺ​ត្រូវ​បាន​បំពាក់​បន្ទះឈីប​មាន​ល្បឿន​ដូចៗ​គ្នា ដែល​សម្រាប់ S10e គឺ​មាន​ល្បឿន​ដូច S10 នេះ​ដែរ ដូច្នេះ​សម្រាប់​លឿន​យើង​មិន​បាច់​និយាយ​ទេ គឺ​លឿន​​ដូចៗ​គ្នា ។ តែ​ចំណុច​ល្អ​ដែល S10 មាន​ដូចជា អេក្រង់​ថ្មី កំហាប់​ភាព​ច្បាស់​ខ្លាំង កាមេរ៉ា​ក្រោយ​៣​គ្រាប់ កាមេរ៉ា​ខាង​មុខ​ថត​ដល់ 4K ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់ មាន​រន្ធ​បញ្ចេញ​សំឡេង​២ (stereo speakers) ។ ថាមពល​ថ្ម​មិន​ធំ​តែ​ក៏​មិន​តូច​ដែរ គឺ 3400mAh អ្វី​ដែល​ពិសេស​នោះ​គឺ​ការ​សាក​ថ្ម​ឥត​ខ្សែ​គឺ​មាន​កម្លាំង 15W ដូច​ទៅ​ហ្នឹង​ការ​សាក​ថ្ម​ដោយ​ប្រើ​ខ្សែ​ដែរ ដូច្នេះ​វា​ពិត​ជា​ផ្ដល់​ផល​ល្អ​ដល់​ការ​សាក​ថ្ម​ឥត​ខ្សែ​ឲ្យ​មាន​ល្បឿន​លឿន តែ​សម្រាប់ 15w នៅ​ពេល​នេះ​វា​ដូច​ជា​យឺត​ជាង​ទូរស័ព្ទ​យីហោ​មក​ពី​ប្រទេស​ចិន​បន្តិច​ហើយ ៕





__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក