Feb 21, 2019

ម៉ូដែល​ផុត​លេខ Samsung Galaxy S10 5G មាន​អេក្រង់ 6.7 អ៊ីញ មាន​សេវា 5G


ប្រិយមិត្ត​បាន​ជ្រាប់​រួម​មក​ហើយ​ថា​ត្រកូល​ S10 ​សម្រាប់​ឆ្នាំ​នេះ​មាន​៣​ម៉ូដែល​គឺ S10e ដែល​មាន​អេក្រង់ 5.8 អ៊ីញ , S10 មាន​អេក្រង់ 6.1 អ៊ីញ និង S10+ មាន​អេក្រង់​ដល់ 6.4 អ៊ីញ ដែល​យើង​ធ្លាប់​ឃើញ​ធជា​ទូទៅ​ទៅ​ហើយ ។ តែ​សម្រាប់​តែ​ឆ្នាំ​នេះ Samsung បាន​បញ្ចេញ​ម៉ូដែល​កូន​បង​មួយ​ទៀត ដែល​មាន​ប្រើប្រាស់​សេវា 5G ហើយ​មាន​អេក្រង់​ធំ​ដល់​ទៅ 6.7 អ៊ីញ​ឯណោះ ដែល​នេះ​ពិត​ជា​ធ្វើ​ឲកយ​ក្រុមហ៊ុន​ដទៃ​រត់​តាម​បែក​ញើស​ទៀត​ហើយ ។



៙ លក្ខណៈ​របស់ Samsung Galaxy S10 5G ៖

  • ស៊េរី​ទូរស័ព្ទ​ដើម​ឆ្នាំ 2019
  • ទំហំ 162.6 x 77.1 x 7.9 mm
  • ទម្ងន់ 198 g
  • តួ​ខ្លួន កញ្ចក់​ទាំង​មុខ​និង​ក្រោយ ស៊ុម​ជា​អាលុយមីញ៉ូម
  • ប្រើប្រាស់​ស៊ីម​កាត​បាន​ 2
  • មុខងារ​ទូរទាត់​លុយ​ Samsung Pay (Visa, MasterCard certified)
  • អាវក្រោះ​ការពារ​ទឹក IP68 (​បាន​ក្នុង​ជម្រៅ1.5 ម៉ែត្រ ដល់​រយៈ​ពេល 30 នាទី)
  • អេក្រង់​ជំនាន់​ថ្មី Dynamic AMOLED
  • ទំហំ​អេក្រង់ 6.7 អ៊ីញ resolution 1440 x 3040 ភីកសែល
  • កំហាប់​ភាព​ច្បាស់ ~502 ppi
  • មុខងារ​អេក្រង់ HDR10 និង Always-on display
  • ប្រព័ន្ធ​ដំណើរការ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា One UI
  • បន្ទះឈីប​២​ប្រភេទគឺ Exynos 9820 Octa (8 nm) និង Snapdragon 855 (7 nm)
  • CPU Exynos ខួរក្បាល 8 (Octa-core) 2x2.7 GHz & 2x2.3 GHz & 4x1.9 GHz
  • GPU Exynos Mali-G76 MP12
  • CPU Snapdragon ខួរក្បាល 8 (Octa-core) 1x2.8 GHz & 3x2.4 GHz & 4x1.7 GHz
  • GPU Snapdragon Adreno 640
  • RAM 8GB
  • ទំហំ​ផ្ទុក 256GB មិន​អាច​បន្ថែម​កាត microSD
  • កាមេរ៉ា​ក្រោយ 4 ​គ្រាប់ 12 + 12 + 16 + TOF មេហ្គាភីកសែល ថត​វីដេអូ​ដល់ 2160p@60fps
  • កាមេរ៉ា​ខាង​មុខ​ 2 ​គ្រាប់ 10 +8 មេហ្គាភីកសែល ថត​វីដេអូ​ដល់ 2160p@30fps
  • រន្ធ​បញ្ចេញ​សំឡេង​២ (stereo speakers)
  • រន្ធ​ដោត​កាស​ 3.5mm
  • ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់
  • រន្ធ​សាក​ថ្ម  USB 3.1, Type-C 1.0
  • កម្លាំង​សាក​ថ្ម​តាម​ខ្សែ 25W
  • កម្លាំង​សាក​ថ្ម​ឥត​ខ្សែ 15W
  • ពណ៌ ស
  • តម្លៃ​មិន​ទាន់​ដឹង
  • ថាមពល​ថ្ម Li-Ion 4500 mAh
ឃើញ​ថា​ម៉ូដែល​នេះ​បង្កើត​ឡើង​ជា​ពិសេស​ សម្រាប់​អ្នក​ចូលចិត្ត​ប្រើប្រាស់​ទូរស័ព្ទ​ច្រើន ក្នុង​ផ្នែក​កម្សាន្ត ដែល​វា​មាន​បន្ថែម​កាមេរ៉ា​មួយ​គ្រាប់​ទៀត​ជា​ប្រភេទ TOF ក្នុង​ការ​ចាប់​យក​រូបភាព​ជា​បែប​ 3D ដែល​បម្រើ​ឲ្យ​បច្ចេកវិទ្យា​ VR ។ ទំហំ​អេក្រង់​របស់​វា អាច​ឲ្យ​យើង​ដឹង​ថា វា​ខ្លាំង​សម្រាប់​អ្នក​និយម​លេង​ហ្គេម​ដែល​ត្រូវ​ការ​អេក្រង់​ធំ ។ អ្វី​ដែល​មិន​នឹក​ស្មាន​ដល់​គឺ​សេវា 5G ដែល​មាន​មក​ក្នុង​ទូរស័ព្ទ​មួយ​នេះ​ស្រាប់ តែ​សេវានេះ​អាច​នឹង​ចេញ​ឲ្យ​ប្រើប្រាស់​នា​​ពាក់​កណ្ដាល​ឆ្នាំ​ឯណោះ ៕


_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក