Feb 11, 2019

ព័ត៌មាន​អំពី​លក្ខណៈ​របស់ Samsung Galaxy M30 ដែល​មាន​អេក្រង់ 6.38 អ៊ីញ និង​ថាមពល​ថ្ម 5000mAh


នៅ​ក្នុង​ឆ្នាំ 2019 នេះ ក្រុមហ៊ុន Samsung បាន​បញ្ចេញ​ត្រកូល M ដែល​មាន​ស៊េរី​ដូចជា​ M10 M20 M30 និង M90 ដែល​សុទ្ធតែ​ជា​ទូរស័ព្ទ​មាន​រចនាបថ​ថ្មី​ខុស​ពី​ម៉ូដែល​ទាំងអស់​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​នេះ ។

វា​ត្រូវ​បាន​កែប្រែ​ឲ្យ​មាន​អេក្រង់​លាត​ពេញ​ទំហឹង ​មក​ជាមួយ​ម៉ូដ​ឆក​តូច​បែប​តំណក់​ទឹក ។ ឥឡូវ​នេះ​មាន​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ម៉ូដែល Samsung Galaxy M30 ដែល​ជា​ម៉ូដែល​កូន​បង អាច​នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​គេ​គឺ​ដោយ​បំពាក់​មក​ជាមួយ​នូវ​បន្ទះឈីប Exynos 7904 Soc ជាមួយ​អេក្រង់​ទំហំ 6.38 អ៊ីញ មាន resolution 2220x1080 ភីកសែល (តែ​មិន​ទាន់​ដឹង​ថា​វា​នឹង​ប្រើប្រាស់​អេក្រង់​ប្រភេទ​អ្វី​នោះ​ទេ ។

កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់​ទំហំ 13+5+5 មេហ្គាភីកសែល និង​កាមេរ៉ា​ខាង​មុខ 16 មេហ្គាភីកសែល  ។ សម្រាប់​ទំហំ​តួ​ខ្លួន​វា​មាន 159mm x 75.1mm និង​កម្រាស 8.4mm ដែល​ជា​កម្រាស​ក្រាស​មួយ​ក្នុង​ពេល​បច្ចុប្បន្ន ចំណែក​ទម្ងន់វាមាន 175g។

ផ្នែក RAM វា​មាន​ទំហំ 4GB និង​ទំហំ​ផ្ទុក​ឯកសារ 64GB អ្វី​ដែល​អស្ចារ្យ​សម្រាប់​ទូរស័ព្ទ​នេះ​គឺ​ការ​បំពាក់​មក​ជាមួយ​ថាមពល​ថ្ម​ដល់​ទំហំ 5000mAh ដែល​កម្រ​ឃើញ​ក្រុមហ៊ុន Samsung ធ្វើ​បែប​នេះ​ណាស់ តែ​នេះ​អាច​មក​ពី​ក្រុមហ៊ុន​ដទៃ​និយម​បំពាក់​ថាមពល​ថ្ម​ចាប់ពី 4000mAh ទៅ 5000mAh ពេក​ ទើប​ធ្វើ​ឲ្យ Samsung មិន​អាច​សំងំ​ចាញ់​ប្រៀប​គេ​ត្រង់​ថាមពល​ថ្ម​នេះ​ទេ ។

សម្រាប់​ព័ត៌មាន​ច្បាស់​ការណ៍​ផ្សេងៗ​ទៀត យើង​ខ្ញុំ​នឹង​រាយការណ៍​នៅ​ពេល​ក្រោយៗ​ទៀត​សូម​អរគុណ ៕
___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក