Feb 20, 2019

ទូរស័ព្ទ​អាច​បត់​អេក្រង់​បាន​របស់ Samsung អាច​នឹង​មាន​ឈ្មោះ​ជា​ផ្លូវការ​មក​ថា Galaxy Fold



ឈ្មោះ​ក៏ជា​រឿង​សំខាន់​ណាស់​ដែរ បើ​ដាក់​ទៅ​មាន​គេ​ស្រួល​ហៅ ស្រួល​ចំណាំ ពិរោះ​ នោះ​វា​ធ្វើ​ឲ្យ​ផលិតផល​លក់​ដាច់ នឹង​មាន​គេ​និយាយ​ពី​វា​ច្រើន ។ តែ​កន្លង​មក​មាន​ផលិតផល​ខ្លះ​ពិបាក​នឹង​ហៅ​ឈ្មោះ ព្រោះ​ភាសា​លើ​ពិភពលោក​យើង​នេះ​មាន​ជាង ៧ពាន់​ភាសា ដែល​ភាសា​ខ្លះ​ពិបាក​និង​អាច​ភាសា​ផ្សេងៗ​ទៀត ដូចជា​ចិន​និយាយ​អង់គ្លេស ហើយ​ឲ្យ​អង់គ្លេស​និយាយ​ភាសា​​ចិន​អញ្ចឹង ។

កាលមុន​គេ​បាន​ហៅ​ឈ្មោះ​ទូរស័ព្ទ​របស់​ Samsung ដែល​អាច​បត់​អេក្រង់​បាន​ថា Galaxy F តែ​ក្នុង​ពេល​នេះ យើង​អាច​នឹង​ហៅ​វា​ថា Galaxy Fold (ហ្គាឡាក់ស៊ី ហ្វូលដ៍) វិញ ។ ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​យប់​នេះ​ហើយ ហើយ​បើតាម​ព័ត៌មាន​កន្លង​មក​ វា​អាច​នឹង​មាន​អេក្រង់​២​ផ្ទាំង ដែល​ផ្ទាំង​តូច​មាន​ទំហំ 4.58 អ៊ីញ និង​ផ្ទាំង​ធំ​អាច​បត់​បែន​បាន​មាន​ទំហម 7.3 អ៊ីញ ។ ដែល​វា​នឹង​ត្រូវ​ការ​ថាមពល​ថ្ម​ច្រើន​ជាង​មុន​ ដើម្បី​អាច​ឲ្យ​ទូរស័ព្ទ​នេះ​ប្រើប្រាស់​បាន​យូរ​ពេញ​មួយ​ថ្ងៃ​បាន ។

ទៅ​មិន​ឆ្ងាយ​ណាស់ណា​ទេ ទូរស័ព្ទ​នេះ​នឹង​ប្រើប្រាស់​បន្ទះឈីប Snapdragon 855 ជាមួយ RAM 8GB ហើយ​ថ្ម​របស់​វា​នឹង​មាន​ដល់​ទៅ​២​គ្រាប់​ដែរ ដែល​អាច​នឹង​មាន​ទំហំ​ចាប់ពី 2,190 mAh ។ KHGadgets គិត​ថា ទំហំ​ប៉ុណ្ណេះ វា​នៅ​តូច​ទេ ដូច្នេះ​ជំនាន់​ទី​មួយ​នៃ​ទូរស័ព្ទ​អាច​បត់​បែប​បាន យើង​មិន​រំពឹង​ទុក​នោះ​ទេ វា​អាច​បង្កើត​មក​សិន​ដើម្បី​ និង​សម្រាប់​អ្នក​ធុញ​នឹង​ទូរស័ព្ទ​សព្វ​ថ្ងៃ ហើយ​វា​នឹង​ប្រសើរ​ឡើង​នៅ​ជំនាន់​ទី​២​របស់​វា ។ នេះ​ជា​បច្ចេកទេស​នៃ​ការ​លក់​គ្រឿង​អេឡិចត្រូនិក ។

________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក