Feb 21, 2019

ចេញ​ហើយ Samsung Galaxy Fold ទូរស័ព្ទ​បត់​អេក្រង់​បាន​​ដែល​មាន​តម្លៃ $1980 តែ​ពិត​ជា​អស្ចារ្យ​ណាស់


កាល​ចុង​ឆ្នាំ 2018 នោះ យើង​បាន​ឃើញ​រួម​មក​ហើយ​ទូរស័ព្ទ​អាច​បត់​អេក្រង់​បាន​របស់​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ប្រទេស​ចិន ដែល​គែម​បត់​របស់​វា​ដំណើរការ​ដោយ​ជ័រ ហើយ​ទូរស័ព្ទ​មាន​គែម​អេក្រង់​ធំ ដែល​វា​មើល​ទៅ​មិន​សូវ​ស្រស់​ស្អាត​ដូច​អ្វី​ដែល​អ្នក​ប្រើប្រាស់ រំពឹង​ទុក​នោះ​ទេ តែ​វា​អាច​កាន់​បន្លាច​ក្មេង​បាន​ដែរ ។

ចូល​មក​ដល់​ថ្ងៃ​បើក​បង្ហាញ​ផលិតផល​របស់ Samsung ឯណេះ​វិញ គឺ​យើង​ពិត​ចា​បាន​ភ្លឺ​ភ្នែក​ពិតៗ ដែល​ក្រុមហ៊ុន​ឈាន​មុខ​របស់​ប្រទេស​កូរ៉េ​មួយ​នេះ ផលិត​សម្រេច​បាន​នូវ​ទូរស័្ទ​អាច​បត់​អេក្រង់​បាន​ដែល​មាន​រូបរាង និង​ការ​ចនា​ហាប់​ណែន សឹង​មិន​គួរ​ឲ្យ​ជឿ ។ ព្រោះ​កាល​ពី​ថ្ងៃ​មុន Samsung បាន​បង្ហាញ​សាកល្បង​នៃ​ទូរស័ព្ទ​អាច​បត់​អេក្រង់​បាន របស់​ខ្លួន​ម្ដង​រួម​មក​ហើយ តែ​កាលនោះ​យើង​មិន​បាន​ឃើញ​រូបរាង​របស់​វា​ឡើយ ដោយ​គ្រាន់តែ​ឃើញ​អេក្រង់​បត់​តែ​ប៉ុណ្ណោះ ។

ដោយសារ​ទូរស័ព្ទ​នេះ​ជា​ជំនាន់​ដំបូង​ ដូច្នេះ​វា​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ឲ្យ​មាន​ការ​កែប្រែ​ទៅ​ថ្ងៃ​អនាគត ដែល​សុទ្ធសឹង​តែ​ងាយស្រួល​ក្នុង​ការ​កែប្រែ ។ បើ​យើង​ប្រៀនធៀប​រូបរាង​ទូរស័ព្ទ​នេះ យើង​អាច​នឹង​ស្រមៃ​មើល​ទៅ​មុខ​ទៀត​ថា ក្រុមហ៊ុន​ដទៃ​អាច​នឹង​មាន​ទូរស័ព្ទ​ដែល​អាច​បត់​អេក្រង់​បាន​ល្អ​ជាង​នវ​ទៅ​ទៀត ព្រោះ​ក្រុមហ៊ុន​នីមួយៗ​តែងតែ​មាន​រចនាបថ​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ឈឺ​ក្បាល​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ ។ ហើយ​ដល់​ឆ្នាំ 2020 នៅ​យើង​នឹង​មាន​ឃើញ Apple ផលិត​ទូរស័ព្ទ​ដែល​អាច​បត់​បាន​មក​នឹង​គេ​ដែរ តែ​វា​ដូចជា​យូរ​បន្តិច​ដែរ ។



៙ លក្ខណៈ Samsung Galaxy Fold ជំនាន់​ដំបូង ៖

  • ទំហំ មិន​ទាន់​ដឹង
  • ទម្ងន់ មិន​ទាន់​ដឹង
  • មុខងារ​ទូរទាត់​លុយ​តាម Samsung Pay (Visa, MasterCard certified)
  • អេក្រង់​ទី​មួយ​តូច​ទំហំ 4.6 អ៊ីញ ប្រភេទ Super AMOLED សមាមាត្រ 21:9
  • អេក្រង់​ទី​២​អាច​បត់​បាន​ធំ 7.3 អ៊ីញ ប្រភេទ Dynamic AMOLED
  • មាន resolution 1536 x 2152 ភីកសែល សមាមាត្រ 16:10 និង​កំហាប់​ភាព​ច្បាស់ ~414 ppi
  • ដំណើរការ​ដោយ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា One UI
  • បន្ទះឈីប  Snapdragon 855 (7 nm)
  • CPU ខួរ​ក្បាល៨​គ្រាប់ 1x2.84 GHz & 3x2.42 GHz & 4x1.8 GHz
  • GPU Adreno 640
  • RAM 12GB
  • ទំហំ​ផ្ទុក 512GB
  • កាមេរ៉ា​ខាង​ក្រោយ 12+12+16 មេហ្គាភីកសែល ថត​វីដេអូ​ដល់ 2160p@60fps
  • កាមេរ៉ា​ខាង​មុខ 8+10 មេហ្គាភីកសែល និង កាមេរ៉ា​​ខាង​មុខ​ពេល​បត់​អេក្រង់ 10 មេហ្គាភីកសែល
  • គ្មាន​រន្ធ​ដោត​កាស 3.5mm
  • រន្ធ​សាក​ថ្ម USB 3.1, Type-C 1.0
  • ស្កេន​ខ្ចៅ​ដៃ​នៅ​ផ្នែក​ចម្ហៀង
  • ថាមពល​ថ្ម 4380  mAh
  • កម្លាំង​សាក​ថ្ម 18W
  • តម្លៃ​ចាប់​ពី $1980 

ដោយសារ​តែ​វា​ជា​ជំនាន់​ដំបូង​ដូច្នេះ វា​មាន​ចំណុច​មួយ​ចំនួន​ដែល​មិន​សមរម្យ​ដូចជា អេក្រង់​តូច​ខាង​មុខ​មាន​ទំហំ​តែ​ត្រឹម 4.6 អ៊ីញ ដែល​នេះ​ជា​​បច្ចេកទេស​សម្រាប់​ ទុក​ផ្លូវ​រស់​ឲ្យ​ដល់​ម៉ូដែល​ឆ្នាំ​ក្រោយ ដើម្បី​ធ្វើការ​ពង្រីក​អេក្រង់​ធំ​បន្តិច​ទៀត ។

អេក្រង់​បត់​ខាង​ក្នុង​មាន​កាមេរ៉ា​ខាង​មុខ​បាំង​អស់​មួយ​ផ្នែក​ធំ​ដែរ ប៉ុន​កូន​ដៃ ដែល​នេះ​​មើល​ទៅ​ដូចជា​មិន​ទំនង​ទាល់តែ​សោះ សម្រាប់​ Samsung ខំ​ផលិត​បាន​ល្អ​ប៉ុណ្ណេះ​ដែរ តែ​មក​ទើស​នឹង​កាមេរ៉ា​ខាង​មុន​នៃ​អេក្រង់​បត់​ទៅ​វិញ ។

ថាមពល​ថ្ម​តិច វា​មិន​សាកសម​សម្រាប់​ទំហំ​អេក្រង់ 7.3 អ៊ីញ​ដែល​ប្រើ​ថាមពល​ថ្ម​ត្រឹម 4380  mAh នោះ​ទេ វា​គួរ​តែ​ចាប់​ពី 5500mAh ឡើង​ទៅ​ទើប​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​អា​ចពេញ​មួយ​ពេល​ធ្វើការ​10 ម៉ោង​បាន ។

ចំណុច​ដែល​ល្អ​នោះ​គឺ វា​បាន​បំពាក់​មក​ជាមួយ​នូវ​បន្ទះឈីប​ជំនាន់​ចុង​ក្រោយ និង RAM 12GB ឯណោះ ដែល​នេះ​ជា​គ្រឿង​រឹង​ធំ​ផុត​លេខ​ហើយ​នា​ដើមឆ្នាំ 2019 នេះ ។

ដោយសារ​វា​បត់​ចុះ​ឡើង​បាន​ដូច្នេះ វា​ត្រូវ​ចាយ​កាមេរ៉ា​សរុប​ដល់​ទៅ 6 គ្រាប់​ ដូច្នេះ​វា​ជា​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ ។

អ្វី​ដែល​គួរ​ឲ្យ​សរសេរ​នោះ​គឺ កន្លែង​បត់​ដែល​រឹង​មាំ ធានា​ដល់​ការ​បត់​បាន​ច្រើន​ដង អាច​ប្រើ​បាន​ច្រើន​ឆ្នាំ ។ អេក្រង់​បត់​លា​ត្រង់​ល្អ មើល​មិន​ឃើញ​ស្នាម​ផ្នត់​នោះ​ទេ ដូច្នេះ​សម្រាប់​អ្នក​មិន​ច្បាស់​ត្រង់​ចំណុច​នវ ពិត​ជា​បាន​ភ្លឺ​ភ្នែក និង​ចង់​បាន​យក​មក​ប្រើប្រាស់​ឲ្យ​បាន​មុន​គេ ។ សម្រាប់​ពេល​វេលា​ដែល​មក​ដល់​កម្ពុជា​នៅ​ពេល​ណា KHGadgets នឹង​ជម្រាប​តាម​ពេល​ក្រោយ​ទៀត ៕











________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក