Feb 24, 2019

លេច​ចេញ​ខ្នង​ខាង​ក្រោង Samsung Galaxy A50 ដែល​មាន​ពណ៌ ​ស ប្រដេញ


Samsung Galaxy A50 មិន​ទាន់​ដល់​ថ្ងៃ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ដូច្នេះ​ព័ត៌មាន​ដែល​និយាយ​អំពី​ទូរស័ព្ទ​នេះ​ស្ថិត​ក្នុង​ភាប​បែក​ធ្លាយ​ត្រួសៗ ដែល​លើក​នេះ​យើង​អាច​បាន​ឃើញ​នូវ​ខ្នង​ក្រោយ​របស់​ម់ូដែល​មួយ​នេះ ដែល​មាន​ជា​ពណ៌ ស តែ​មាន​ពណ៌ប្រដេញ​នៅ​ពេល​ត្រូវ​ពន្លឺ ។ ទូរស័ព្ទ​មួយ​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន​ដោយ​វា​មាន​ប្រើប្រាស់​អេក្រង់ Super AMOLED ទំហំ 6.4 អ៊ីញ ជាមួយ ​resolution 1080 x 2340 ភីកសែល ។ ប្រើប្រាស់​បន្ទះឈីប Exynos 9610 Octa ដែល​មាន​ CPU Octa-core 2.3 GHz មាន RAM 4GB និង 6GB ។

កាមេរ៉ា​ខាង​ក្រោយ 3 គ្រាប់ 25+8+5 មេហ្គាភីកសែល និង​កាមេរ៉ា​ខាង​មុខ 25 មេហ្គាភីកសែល ។ ថាមពល​ថ្ម 400mAh ដែល​ធំ​ល្មម​ក្នុង​ការ​ប្រើប្រាស់ តែ​អ្វី​ដែល​ជា​ការ​សោកស្ដាយ​គឺ​ម៉ូដែល​មួយ​នេះ​ប្រើប្រាស់​រន្ធ​សាកថ្ម USB 2.0, Type-C 1.0 ។
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក