Feb 23, 2019

រវល់​តែ​ផ្អើល​ទូរស័ព្ទ​បត់​អេក្រង់​បាន​របស់ Samsung ចំណែក​ឯ Apple ឯណេះ​ត្រៀម​យុទ្ធសាស្ត្រ​រួច​ហើយ​ ព្រោះ iPhone វា​នឹង​ហួស​សម័យ​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន


យោង​តាម​កាសែត Wall Street Journal បាន​ឱ្យ​ដឹង​ថា​ក្រុមហ៊ុន Apple ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​រៀបចំ​ផែនការ​បន្ទាប់​ពី​ទូរស័ព្ទ iPhone កំពុង​ឈាន​ដល់​តំណាក់កាល​ហួសសម័យ ដោយ​ខ្លួន​នឹង​ផ្ដោត​លើ​ឧបករណ័​ថ្មី​ប្លែកមក​ជំនួស​វិញ ។ ក្រុមហ៊ុន​នេះ​កំពុង​ព្យាយាម​កាត់បន្ថយ​ការពឹងផ្អែក​របស់ខ្លួន​ទៅលើ​ស្មាតហ្វូន​ដែលអាជីវកម្ម​កំពុង​ជួបប្រទះ​នៅ​ឆ្នាំ​នេះ ។ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ iPhone បាន​រួម​ចំណែក​រហូត​ដល់ 85% នៃ​កំណើន​សេដ្ឋកិច្ច​របស់ Apple ។

ដោយ​មើល​ឃើញ​ពី​អនាគត​របស់​ទូរស័ព្ទ​ស្មាតហ្វូន​ជិត​ផុត​រលត់​បែប​នេះ​ Apple បាន​ចំណាយ​ប្រាក់ 23% កាល​ពី​ឆ្នាំ​2018 ដែល​ស្មើ​នឹង 14.24 ពាន់​លាន​ដុល្លារឯណោះ​ទៅ​លើ​ផ្នែក​ស្រាវជ្រាវ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ថ្មី ។ ដូច្នេះ​ហើ​ទើប​ឲ្យ​អ្នក​វិភាគ​តាម​ដាន​រឿង​ក្រុមហ៊ុន Apple សន្និដ្ឋាន​ថា Apple នឹង​ផ្ដោត​លើ​បច្ចេកវិទ្យា AR ដែល​អាច​នឹង​ផលិត​ឧបករណ៍​ដែល​ប្រើប្រាស់​ AR ដែល​នោះ​គឺ​ជា​វែនតា  (ស្នងភ្នែក) មាន​កញ្ចក់​អេក្រង់​ថ្លា​អាវ​ពាក់​បាន​ធម្មតា តែ​វា​មាន​បង្កប់​បច្ចេកវិទ្យា AR អាច​ឲ្យ​យើង​បោះបង់​អេក្រង់​ធំៗ​របស់​ទូរស័ព្ទ​បាន ។

ដែល​ឧបករណ៍​នេះ​អាច​នឹង​ចេញ​នៅ​ក្នុង​ឆ្នាំ 2020 ឬ 2021 ព្រោះ​យើង​បាន​ឃើញ​ក្រុមហ៊ុន​ដទៃ ចាប់​ផ្ដើម​ផលិត​វ៉ែនតា​លំនាំ​នេះ​បណ្ដើរៗហើយ គ្រាន់តែ​វា​ស្ថិត​ក្នុង​តំណាក់​កាល​​មិន​ទាន់​ដល់​កម្រិត​ដែល Apple ចង់​បាន​នោះ​ទេ ។ ហើយ​សម្រាប់​អនាគត​រថយន្ត​អគ្គិសនី​ដែល​អាច​បើកបរ​ដោយ​ខ្លួន​ឯង​បាន​នោះ Apple ក៏​ពុង​តែ​តេស្ត​សាកល្បង​ជា​សំងាត់​ ដោយ​មិន​ទាន់​មាន​អ្នក​ណា​ដឹង​អំពី​រូបរាង​របស់​វា​នោះ​ទេ ។

ដូច្នេះ​យើង​ឃើញ​ថា ការ​សំងំ​របស់ Apple នេះ​មិន​មែន Apple មិន​គិតគូរ ឬ​ធ្វើ​ប្រងើយ​កន្តើយ​នោះ​ទេ វា​អាច​ជា​ការ​សំងំ​ដើម្បី​សម្រេច​កិច្ចការ​ធំ​មួយ​ដែល​ត្រូវ​ការ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់ និង​ប្រមូល​កម្លាំង​ដើម្បី​បង្កើត​ឧបករណ៍​ថ្មី​ដែល​អស្ចារ្យ ៕

___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក