Feb 12, 2019

Samsung កំណត់​ថ្ងៃ​បង្ហាញ​ទូរស័ព្ទ​បត់​អេក្រង់​របស់​ខ្លួន​ហើយ​គឺ​ណៅ​ថ្ងៃ 20 កុម្ភៈ


លែង​រង់ចាំ​​យូរ​ទៀត​ហើយ ឥឡូវ​នេះ Samsung បាន​បញ្ចេញ​ថ្ងៃ​កំណត់​បង្ហាញ​ខ្លួន​ជាង​លើក​ដំបូង​នៃ​ទូរស័ព្ទ​ដែល​អាច​បត់​អេក្រង់​បាន ​ដោយ​បាន​ដាក់​បង្ហោះ​វីដេអូ​ខ្លី​នៅ​ក្នុងនបណ្ដាញ​សង្គម twitter ខាង​ក្រោម​នេះ ៖

ក្នុង​វីដេអូ​មិន​បាន​បង្ហាញ​ថា​ទូរស័ព្ទ​ដែល​អាច​បត់​អេក្រង់​បាន​ មាន​រូបរាង​បែប​ណា​នោះ​ទេ វា​នៅ​តែ​មាន​ភាប​អាថ៌កំបាំង​ដដែល រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​រូបភាព​បែកធ្លាយ​អំពី​ទូរស័ព្ទ​មួយ​នេះ​នៅ​ឡើយ​ទេ ។

តែ​អ្វី​ដែល​គេ​រំពឹង​ទុក​ដោយ​យោង​ទៅ​តាម​ការ​លើក​បង្ហាញ​កាលពី​លើក​មុន​នោះ គឺ​ទូរស័ព្ទ​ដំបូង​នេះ​នឹង​មាន​អេក្រង់​ចំនួន​២ មួយ​មាន​ទំហំ 4.58 អ៊ីញសមាមាត្រ 21:9 មាន resolution 1960 x 480 ភីកសែល និង​មួយ​ទៀត​ជា​អេក្រង់​ដែល​អាច​បត់​បាន​មា​ទំហំ 7.3 អ៊ីញ សមាមាត្រ 4.2:3 និង​មាន resolution 2152 x 1536 ភីកសែល ។

សម្រាប់​ចំនួន​ដែល​ទូរស័ព្ទ​នេះ​អាច​បត់​អេក្រង់​ចុះ​ឡើង​បាន​ប៉ុន្មាន​នោះ​មិន​ទាន់​មាន​គេ​ដឹង​នៅ​ឡើយ​នោះ​ទេ តែ​គេ​អាច​សន្និដ្ឋាន​បាន​ថា វា​អាច​នឹង​ទ្រទ្រង់​ការ​ប្រើប្រាស់​ដល់ 4 ទៅ 5 ឆ្នាំ​បាន ដែល​ជា​រយៈ​ពេល​មួយ​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ ៕
___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក