Feb 20, 2019

Razer Phone 2 នឹង​ទទួល​បាន​ការ​បន្ទាន់​សម័យ​ឡើង​ទៅ Android Pie នៅ​សប្ដាហ៍​បន្ទាន់​នេះ ហើយ Razer Phone 3 ប្រហែល​​មិន​ផលិត​នោះ​ទេ

Razer Phone 1 គឺ​ជា​ទូរស័ព្ទ​សម្រាប់​អ្នក​និយម​លេង​ហ្គេម មាន​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​ច្រើន​គួរសម ដែល​​ពេល​នោះ​វា​នៅ​មិន​ទាន់​មាន​ទូរស័ព្ទ​ហ្គេម​ណា​ខ្លាំង​ដូច​វា​នោះ​ឡើយ ដោយសារ​អេក្រង់​របស់ Razer Phone 1 មាន​លឿន​ដល់ 120Hz ដែល​ជា​លឿន​ស្ដង់ដារ​សម្រាប់​អេក្រង់​ហ្គេម តែ​ដោយសារ​រូបរាង​មិន​ទាក់ទាញ​ អេក្រង់​តូច​ត្រឹម 5.7 អ៊ីញ​នោះ វា​ត្រូវ​បាន​ត្រឹម​តែ​គេ​ចូល​មើល​តាម​youtube មិន​ត្រូវ​បាន​គេ​ទិញ​ប្រើ​ឲ្យ​ឃើញ​នោះ​ឡើយ​ទេ សឹង​តែ​គ្មាន​អ្នក​ប្រើ ។

ចូល​មក​ដល់​ជំនាន់​បន្ទាប់​គឺ Razer Phone 2 ​ធ្វើ​ឲ្យ​អនាគត​របស់​ទូរស័ព្ទ Razer ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់ ព្រោះ​រូបរាង​សឹង​តែ​មិន​បាន​កែប្រែ​ឲ្យ​ទាក់ទាញ​ឬ​ទំនើប​នោះ​ទេ ទំហំ​អេក្រង់​នៅ​ដដែល​គឺ 5.72 អ៊ីញ ល្បឿន​លឿន​ជាង​មុន​បន្តិច តែ​មក​ដល់​ជំនាន់​នេះ​គឺ​គេ​លែង​និយាយ​អំពី​ទូរស័ព្ទ​មួយ​នេះ ព្រោះ​វា​មិន​ស្អាត មិន​ធំ ដែល​ជួយ​ឲ្យ​ការ​លេង​ហ្គេម​ស្រឡៈភ្នែក​នោះ​ទេ ឧបករណ៍​ជំនួយ​ក៏​មិន​បាន​ផលិត​មក​ជា​បញ្ចប់​នោះ​ដែរ ហើយ​ឆ្នាំ 2018 គឺ​ឃើញ​មាន​ទូរស័ព្ទ​ហ្គេម​ចេញ​ច្រើន​ម៉ុដែល​ណាស់ អេក្រង់​ក៏​ធំ​ជាង​នេះ ថ្ម​ក៏​ធំ​ជាង​នេះ ដូច្នេះ វាសនា Razer គឺ​មិន​ខុស​ពី Asus ដែល​ប្រឹង​ព្យាយាម​ផលិត​ទូរស័ព្ទ​យក​ទៅ​ដោត​ជាមួយ ​Laptop ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​គេ​មិន​ចូលចិត្ត ។

 អ្វី​ដែល​កាន់តែ​ឈឺ​ចាប់​ជាង​​នេះ​ទៅ​ទៀត​គឺ​គម្រោង​ផលិត Razer Phone 3 គឺ​ប្រហែល​ជា​បោះបង់​ចោល ដោយសារ​​អ្នក​រចនា​ឧបករណ៍​ដែល​ក្រុមហ៊ុន Razer ជ្រើសរើស​មក​ក្រញាញ់​ខួរ មិន​ដឹង​ថា​​អ្នក​ប្រើប្រាស់​គេ​ចូលចិត្ត​អ្វី រហូត​ដល់​ក្រុមហ៊ុន Razer ដក​បុគ្គលិក​ចោល​អស់ 30 នាក់ ដែល​បង្កើត​បាន​ជា​ព័ត៌មាន​ចចាមអារ៉ាម​ថា Razer Phone 3 អាច​នឹង​មិន​ត្រូវ​បាន​ផលិត​នោះ​ទេ ។

តើ​ក្រុមហ៊ុន​ដែល​ជោគជ័យ​លើ​មុខ​ជំនួញ​ផលិត​កុំព្យូទ័រ​ហ្គេម និង​គ្រឿង​កុំព្យូទ័រ​ថ្លៃៗ អាច​បោះបង់​ទីផ្សារ​ផលិត​ទូរស័ព្ទ ដែល​អាច​នឹង​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ក្លាច​ជា​ក្រុមហ៊ុន​យក្ស​ដូច​គេ​បាន​ទេ ? តើ​ការ​រចនា​ទូរស័ព្ទ​ដែល​មាន​រូបរាង​ស្អាត អេក្រង់​ធំ ថ្ម​ធំ ពិត​ជា​ពិបាក​ផលិត​មែនទេ ? ឬ​មួយ Razer ថាំ​គ្រឿង​តាម Apple បាន​ជា​មិន​ដាក់​គ្រឿង​ល្អៗ​ឲ្យ Razer Phone ?
_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក