Feb 19, 2019

Qualcomm កំពុង​សាកល្បង​បន្ទះឈីប QM215 សម្រាប់​ទូរស័ព្ទ​កម្រិត​ទាប​ដំណើរការ​ជាមួយ Android Go


ក្រុមហ៊ុន Google ដែល​ជា​ម្ចាស់​របស់​ប្រព័ន្ធ​ប្រតិបត្តិការ Android នោះ​បាន​បង្កើត​ប្រតិបត្តិការ Android​ Go ដែល​ជា​ប្រព័ន្ធ​ដែល​មាន​ទំហំ​តូច​ស្រាល សម្រាប់​ទូរស័ព្ទ​មាន​គ្រឿង​រឹត​ល្បឿន​យឺត អាច​ឲ្យ​ដំណើរការ​បាន​ដោយ​គ្មាន​បញ្ហា ដែល​គឺ​ជា​បច្ចេកវិទ្យា​មួយ​ដ៏​ល្អ​នៃ OS ។

ហើយ​ឥឡូវ​នេះ​ដើម្បី​កាត់​បន្ថយ​តម្លៃ​គ្រឿង​រឹង​បន្ថែម​ទៀត ក្រុមហ៊ុន Qualcomm ដែល​ជា​ក្រុមហ៊ុន​ផលិត​បន្ទះឈីប​ល្បី​ជាង​គេ​មួយ​នោះ កំពុង​សំងំ​ផលិត​បន្ទះឈីប​មាន​ឈ្មោះ​ថា QM215 ដែល​​ប្រហែល​ជា​ស៊េរី​បន្ទះឈីប​ផ្សេង​ចេញ​​​ក្រៅ​ត្រកូល Snapdragon ។

សព្វ​ថ្ងៃ​នេះ​បន្ទះឈីប​ត្រកូល Snapdragon ដែល​មាន​កម្រិត​ទាប​ជាង​គេ​គឺ​មាន​លេខ​សម្គាល់ Snapdragon 410 និង​ 425 ដែល​បំពាក់​លើ​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ក្រោម $150 ។ ចំណែក​ឯ​បន្ទះឈីប QM215 ថ្មី​នេះ​វិញ មាន​នឹង​មាន​ខួរក្បាល ៤ core (quad-core) ដែល​ឈរ​លើ Cortex-A53 cores ។ ល្បឿន​របស់​វា​មាន 1.3GHz និង​អង្គ​ក្រាហ្វិក​ GPU 650MHz ។ គេ​នៅ​មិន​ទាន់​ដឹង​ថា​បន្ទះឈីប​នេះ​សាកសង់​លើ​ទំហំ​អ្វី​នៅ​ទេ តែ​គេ​ប៉ាន់ស្មាន​ថា​វា​សាងសង់​ក្នុង​ទំហំ 28nm ។

ក្រុមហ៊ុន Qualcomm បាន​តេស្ដ​សាកល្បង​រួច​ហើយ​ជាមួយ RAM 1GB ឬ 2GB ដែល​ជា​ប្រភេទ​ RAM ស៊េរី​ចាស់ LPDDR3 និង​ទំហំ​ផ្ទុក 8GB ទៅ 16GB ដែល​សុទ្ធសឹង​ជា​គ្រឿង​រឹង​សម្រាប់​ដំណើរការ​ជាមួយ Android Go ។

អនាគត​ទៅ​ N ចុច​ពិល​អាច​នឹង​លែង​មាន​អ្នក​ទិញ​ដោយសារ​គេ​បាន​កែប្រែប្រព័ន្ធ​ប្រតិបត្តិការ Android ឲ្យ​មាន​ទំហំ​តូច និង​គ្រឿង​រឹង​មាន​តម្លៃ​ធូរថ្លៃ ដូច្នេះ​បើ​ទោះជា​ទូរស័ព្ទ​មាន​អេក្រង់​តូច ក៏​ជា​ទូរស័ព្ទ​ប្រភេទ​ចុច​លើ​អេក្រង់​ដែរ ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក