Feb 27, 2019

លោក Pete Lau បាន​បញ្ជាក់​ថា OnePlus 7 នឹង​មិន​មាន​មុខងារ​សាក​ថ្ម​តឥ​ខ្សែ​នោះ​ទេ


នៅ​ក្នុង​បទសម្ភាសន៍​មួយ​រវាង​ CEO OnePlus គឺ​លោក Pete Lau ជាមួយ​នឹង​សារព័ត៌មាន​ CNET ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ស្មាតហ្វូន OnePlus 7 សម្រាប់​ឆ្នាំ​ 2019 នេះ នឹង​មិន​មាន​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​នោះ​ទេ ។ អ្នក​ផលិត​ជនជាតិ​ចិន​មួយ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ដើម្បី​ឲ្យ​វា​មាន​តម្លៃ​ធូរ​ថ្លៃ ដូច្នេះ​មុខងារ​នេះ​មិន​ដាក់​ចូល​នោះ​ទេ ។

វា​មិន​មែន​មាន​ន័យ​ថា OnePlus 7មិន​ចេះ​ធ្វើ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​នោះ​ទេ តែ​ឆ្នាំ​នេះ OnePlus អាច​នឹង​ផលិត​ម៉ូដែល​ផ្សេង​ទៀត​បើ​សិន​ចង់​នាំ​យក​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​មក​ប្រើប្រាស់​លើ​ផលិត​ផល​របស់​ខ្លួន ។ តែ​​CEO រូបនេះ​នៅ​តែ​សង្កត់​ធ្ងន់​នៅ​ត្រង់​ចំណុច​មន​ល្អ​របស់​ការ​សាក​ថ្ម​ឥត​ខ្សែ​នៅ​ត្រង់​ការ​សាក​នៅ​មាន​ល្បឿន​យឺត​នៅ​ឡើយ ៕
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក