Feb 11, 2019

OPPO K1 មាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់ ចេញ​លក់​ក្នុង​ប្រទេស​ឥណ្ឌា​តែ ~$237 ៗៗៗ


កុំ​ច្រឡំ K01 នៅ​កម្ពុជា !!!! OPPO K1​ ជា​ម៉ូដែល​មួយ​ដែល​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​ទៅផ្សារ​ឥណ្ឌា ដែល​កំពុង​តែ​ក្ដៅ​គគុក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ អ្វី​ដែល​ជា​ចំណុច​សំខាន់​នៃ​ម៉ូដែល​មួយ​នេះ គឺ​មុខងារ ឬ​បច្ចេកវិទ្យា ស្កេន​ខ្ចៅ​ដៃ​នៅ​លើ​អេក្រង់​ផ្ទាល់ ដែល​វា​ជា​បច្ចេកវិទ្យា​ថ្មី​និង​ទំនើប​បំផុត​មួយ ដែល​គេ​ឃើញ​មាន​តែ​លើ​ម៉ូដែល​ដែល​មាន​តម្លៃ​ចាប់ ពី $400 ឡើង​តែ​ប៉ុណ្ណោះ ហើយ​ទូរស័ព្ទ​ខ្លះ​តម្លៃ​ក្បែរ​ពាន់​ដុល្លារ​ហើយ នៅ​តែ​គ្មាន​បច្ចេកវិទ្យា​នេះ​ផង ។

OPPO K1​ ចេញ​លក់​ក្នុង​ទីផ្សារ​នៃ​ប្រទេស​ឥណ្ឌា​រួច​ហើយ រួច​ក៏​បាន​ប្រកាស​ក្នុង​ប្រទេស​ចិន​ជា​ប្រទេស​កំណើត​រួច​ដែរ​ហើយ ។ សម្រាប់​តម្លៃ​ក្នុង​ប្រទេស​ឥណ្ឌា​វិញ តាម​ព័ត៌មាន​ពី​បរទេស​បាន​បង្ហាញ​ថា វា​មាន​តម្លៃ​ប្រហែល Rs. 16,990 លុយ​ឥណ្ឌា បើ​គិត​ជា​ដុល្លារ​សហរដ្ឋ​អាមេរិក គឺ (~ 237 ដុល្លារ)  ។

៙ លក្ខណៈ​ពិសេស​របស់ OPPO K1 ៖

  • ទំហំ 158.3 x 75.5 x 7.4 mm
  • ទម្ងន់ 156 g
  • ប្រើប្រាស់​ស៊ីម​បាន ២
  • អេក្រង់​ប្រភេទ Super AMOLED ទំហំ 6.4 អ៊ីញ
  • resolution 1080 x 2340 ភីកសែល សមាមាត្រ​អេក្រង់ 19.5:9 ratio
  • កំហាប់​ភាព​ច្បាស់​ប្រហែល ~402 ppi
  • កញ្ចក់​ការពារ​ឆ្កូត Corning Gorilla Glass 5
  • ប្រព័ន្ធ​ដំណើរការ Android 8.1 (Oreo) ជាមួយ​ផ្ទៃ​ចុច​បញ្ជា ColorOS 5.2
  • បន្ទះឈីប Snapdragon 660 (14 nm)
  • CPU Octa-core (4x2.0 GHz & 4x1.8 GHz)
  • GPU Adreno 512
  • RAM 4GB និង 6GB
  • ទំហំ​ផ្ទុក 64GB អាច​បន្ថែម​កាត​ដល់ microSD 256 GB
  • កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ 16+2 មេហ្គាភីកសែល
  • កាមេរ៉ា​ខាង​មុខ​មួយ 25 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស ​3.5mm
  • រន្ធ​សាក​ថ្ម microUSB 2.0
  • ថាមពល​ថ្ម 3600mAh មុខងារ​សាកថ្ម​បាន​លឿន 2A/5V 10W
  • ពណ៌ ខៀវ ក្រហម ប្រាក់
  • តម្លៃ​នៅ​កម្ពុជា​មិន​ទាន់​ដឹង​នៅ​ឡើយ

ដូច្នេះ​យើង​ឃើញ​ថា មួយ​ម៉ូដែល​នេះ ពិបាក​ក្រុមហ៊ុន​ដទៃ​វាយ​ឲ្យ​ដួល​ណាស់ ព្រោះ​អេក្រង់​របស់​វា​សុទ្ធតែ Super AMOLED ទំហំ 6.4 អ៊ីញ ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់ ៕


__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក