Feb 12, 2019

បែក​ធ្លាយ​ព័ត៌មាន​បញ្ជាក់​បន្ថែម​ទៀត​អំពី Nokia 9 PureView ទូរស័ព្ទ​កាមេរ៉ា​ខាង​ក្រោយ​៥​គ្រាប់


នៅ​ក្នុង​ឆ្នាំ 2019 នេះ​យើង​សង្កេត​ឃើញ​ទូរស័ព្ទ​កំពូលៗ​ជា​ច្រើន បាន​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​ដល់​ទៅ​៤​គ្រាប់​ឯណោះ ដែល​លើស​កាលពី​ឆ្នាំ​ទៅ​ដែល​មាន​ត្រឹម​៣​គ្រាប់​ប៉ុណ្ណោះ ។ ប្រិយមិត្ត​អាច​នឹង​ធ្លាប់​បាន​ដឹង​អំពី​ទូរស័ព្ទ Nokia 9 PureView ខ្លះ​មក​ហើយ ដែល​ក្នុង​ពេល​នេះ​យើង​បន្ត​មាន​ព័ត៌មាន​អំពី​មួយ​ម៉ូដែល​នេះ​ថែម​ទៀត ដែល​លើក​នេះ​គឺ​ប្រភព​ព័ត៌មាន​ត្រូវ​បាន​ទម្លាយ​ចេញ​ពី Android Enterprise listing ។

ដែល​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា Android Enterprise listing មាន​អេក្រង់​ត្រឹម​តែ 6.0 អ៊ីញ​តែ​ប៉ុណ្ណោះ ។ វា​មើល​ទៅ​ដូចជា​ទូរស័ព្ទ​នេះ​ត្រូវ​បាន​រចនា​ជា​យូរ​ឆ្នាំ​មើល​ហើយ ខណៈ​ដែល​អេក្រង់​ទូរស័ព្ទ​សព្វ​ថ្ងៃ​ធំ​ជាង​នេះ និង​មាន​គែម​តូច​ជាង​នេះ ។ វា​ដំណើរការ​ដោយ Android 9 ដែល​មាន RAM 4GB និង​ទំហំ​ផ្ទុក​ឯកសារ​ទំហំ 128GB ។

តាម​ព័ត៌មាន​បង្ហាញ​ទៀត​ថា វា​ដំណើរការ​ដោយ​បន្ទះឈីប Snapdragon 845 ហើយ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ឬ​ចុង​ឆ្នាំ NOKIA នឹង​ចេញ​មួយ​ម៉ូដែល​ទៀត​ដែល​ដំណើរការ​ដោយ Snapdragon 855 និង 5G បន្ថែម​ទៀត ដើម្បី​ឲ្យ​ទាន់​សម័យ ៕

__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក