Feb 23, 2019

បែកធ្លាយ​តម្លៃ Nokia 9 PureView អាច​​តម្លៃ​ចាប់ពី $680 និង Sony Xperia 1 អាច​តម្លៃ​ចាប់ពី $1077

បន្ទាប់​ពី​ព្រឹត្តិការណ៍ Samsung ត្រូវ​បាន​បើក​បង្ហាញ​ហើយ​តម្លៃ​នៃ​ទូរស័ព្ទ​អាច​បត់​អេក្រង់​បាន​លោត​ដល់​ $2000 ពិត​មែន​នោះ ធ្វើ​ឲ្យ​អ្នកគាំទ្រ ធ្លាក់​ថ្លើម លែង​ហ៊ាន​ស្រមៃ ឬ​ប្រាថ្នា​ហើយ ។ បច្ចេកវិទ្យា​ដែល​បំពាក់​លើ S10 ថា​ខ្លាំង​ដូច​មិន​ខ្លាំង​ណាស់​ណា​នោះ​ទេ ព្រោះ​បើ​ក្រឡេក​ទៅ​មើល​ម៉ាក​ដទៃ​ក៏​មិន​ណយ​ដែរ គឺ​ចេញ​ដោយ​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា គ្រាន់តែ​រូបរាង និង​ការ​ផ្ដោត​សមត្ថភាព​គឺ​ខុសៗ​ទៅ​តាម​ក្រុមហ៊ុន​នីមួយៗ ។

ឥឡូវ​នេះ​មាន​ព័ត៌មាន​បែក​ធ្លាយ​អំពី​តម្លៃ​ទូរស័ព្ទ ២​ម៉ូដែលធំៗ​ដែល​ចេញ​ពី​ក្រុមហ៊ុន​ផ្សេងៗ​គ្នា គឺ NOKIA 9 PureView ដែល​ជា​ខ្សែ​ប្រយុទ្ធ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ មាន​តម្លៃ​ប្រហែល $680  ឡើង​ទៅ ដែល​តម្លៃ​នេះ​មាន​សមភាព​សមរម្យ ជាមួយ​សមត្ថភាព​របស់​វា ព្រោះ​ទូរស័ព្ទ​មួយ​នេះ​កាមេរ៉ា​ខាង​ក្រោយ​ដល់​ទៅ​៥​គ្រាប់ ឯកទេស​ថត​រូបភាព ជា​ពិសេស​ថត​ពេល​យក និង​មុខងារ​កាមេរ៉ា​កម្រិត​ខ្ពស់ សម្រាប់​អ្នក​ថត​រូប​អាជីព​ប្រើប្រាស់  ។ វា​អាច​នឹង​ប្រើប្រាស់​បន្ទះឈីប Snapdragon 845 ជំនាន់ ២០១៨ ធ្វើ​ឲ្យ​វា​មិន​សូវ​មាន​តម្លៃ​ថ្លាំង​ជ្រុល​ពេក​ទេ ។

សម្រាប់​​  Sony Xperia 1 អាច​តម្លៃ​ចាប់ពី $1077 ហើយ​លក្ខណៈ​របស់​ គួរ​ជា​ទី​ចាប់​អារម្មណ៍ ដោយ​វា​មាន​អេក្រង់​ទំហំ 6.5 អ៊ីញ រាង​ទ្រវែង ទោះ​ជា​ធំ​តែ​ទទឹង​អេក្រង់​នៅ​រក្សា​ដដែល​ទូទៅ ងាយស្រួល​កាន់ ។ កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់ 12+12+12 មេហ្គាភីកសែល​ មាន RAM 6GB ជាមួយ​ទំហំ​ផ្ទុក 128GB ។ តែ​អ្វី​ដែល​រាង​ខក​ចិត្ត​នោះ គឺ​ទំហំ​ថាមពល​ថ្ម​មាន​ត្រឹម 3300 mAh តែ​ប៉ុណ្ណោះ វា​មិន​ស៊ី​គ្នា​ជាមួយ​អេក្រង់​ធំ​នោះ​ទេ វា​គួរ​តែ​មាន​ទំហំ​ចាប់​ពី 4000mAh ឡើង ។ តែ​នេះ​ជា​ចរិត​លក្ខណៈ​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ ដែល​មិន​ដាក់​ថ្ម​ធំៗ​មក​នោះទេ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក