Feb 12, 2019

Meizu អាច​នឹង​ដាក់​បង្ហាញ Meizu Note 9 នៅ​ថ្ងៃ 14 កុម្ភៈ


តាម​រយៈ​លិខិត​អាថ៌កំបាំង​មួយ​របស់​ក្រុមហ៊ុន Meizu ដែល​បង្ហាញ​ថា​ខ្លយន​នឹង​ដាក់​បង្ហាញ​ទូរស័ព្ទ​មួយ​ម៉ូដែល​ទៀត​នៅ​ថ្ងៃ 14 កុម្ភៈ គឺ​ចំ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ដែល​គេ​ជឿ​ជាក់​ថា​វា​អាច​នឹង​ជា​ម៉ូដែល Meizu Note 9 ដែល​បាន​បង្ហាញ​ព័ត៌មាន​ខ្លះ​រួច​មក​ហើយ​នៅ​ក្នុង​គេហទំព័រ TENAA ។

វា​អាច​នឹង​មាន​បន្ទះឈីប​ដែឡ​មាន​ល្បឿន 2GHz ជាមួយ RAM 6GB និង​ទំហំ​ផ្ទុក 64GB ឬ 128GB ។ សម្រាប់​ថាមពល​ថ្ម​របស់​វា​វិញ អាច​នឹង​មាន​ទំហំ 3900mAh ដែល​ជាទំហំ​ធំ​ល្មម​មួយ​ផង​ដែរ ។ មួយ​ម៉ូដែល​នេះ គេ​សង្ឃឹម​ថា​វា​នឹង​មាន​មក​ជាមួយ​នូវ​មុខងារ​សាកថ្ម​បាន​លឿន​លំដាប់ 55W ដែល​អាច​សាក​ថ្ម​ពី 0% ទៅ 60% ចំណាយ​ពេល​តែ 10 នាទី​តែ​ប៉ុណ្ណោះ ពិត​ជា​លឿន​ខ្លាំង​ណាស់ ។

អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​កាមេរ៉ា​ខាង​ក្រោយ​របស់​វា​អាច​នឹង​មាន​ទំហំ​ 48 មេហ្គាភីកសែល ដែល​ជា​ទំហំ​ថ្មី​នៃ​ឆ្នាំ 2019 នេះ ៕
__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក