Feb 3, 2019

លេច​ចេញ​ព័ត៌មាន​ខ្លះៗ​អំពី Meizu M9 Note លើ​គេហទំព័រ TENAA


បន្ទាប់ពី​នាយក​ប្រតិបត្តិ​របស់​លោក Miezu បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​កំពុង​ធ្វើការ​លើ​ស្មាតហ្វូន​ថ្មី​មួយ ឥឡូវ​នេះ​យើង​បាន​ដឹង​ឈ្មោះ​របស់​ស្មាតហ្វូន​នោះ​ហើយ គឺ Meizu M9 Note ដែល​ត្ឬូវ​បាន​បែកធ្លាយ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​នៅ​ក្នុង​គេហទំព័រ TENAA។ ដែល​យើង​ដឹង​បាន​ជំហាន​ដំបូង​នេះ​គឺ​មាន​ទំហំ​ថ្ម 4,000 mAh ជាមួយ​កាមេរ៉ា​ខាង​ក្រោយ​ដល់​ទំហំ 48 មេហ្គាភីកសែល ដោយ​ប្រើប្រាស់​បន្ទះឈីប Snapdragon 675 ។

របាយការណ៍ TENAA ដែល​ទើប​នឹង​ចេញ​ស្រស់ៗ​នេះ​បង្ហាញ​បន្ថែម​ទៀត​ថា Meizu M9 Note នឹង​មាន​អេក្រង់​ទំហំ 6.2 អ៊ីញ តែ​មិន​ទាន់​ដឹង​ថា​វា​ជា​បន្ទះ​អេក្រង់​ប្រភេទ​អ្វី​នោះ​ទេ ។ ដោយសារ​ព័ត៌មាន​លើក​នេះ​តិច​ពេក ដូច្នេះ​មាន​តែ​រង់ចាំ​តាមដាន​នៅ​ពេល​ក្រោយ​ទៀត ៕
____________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក