Feb 25, 2019

LG ដាក់​បង្ហាញ​ជា​ផ្លូវការ​ហើយ V50 ThinQ 5G , G8 ThinQ និង G8s ThinQ


ឃើញ​ថា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​នីមួយៗ​សម្រុក​យក​ព្រឹត្តិការណ៍ MWC  ធ្វើ​ជា​ថ្លៃ​ដាក់​បង្ហាញ​ផលិតផល​របស់​ខ្លួន​ជា​ផ្លូវការ ដែល​ធ្វើ​ឲ្យ​អ្នក​តាមដាន​បច្ចេកវិទ្យា​ទូរស័ព្ទ​អាច​នឹង​មាន​ការ​មើល​រំលង​នូវ​ទូរស័ព្ទ​ផ្សេងៗ​ដែល​ដាក់​បង្ហាញ ។ ម្នាក់ៗ​ចាប់​អារម្មណ៍​តែ​ទូរស័ព្ទ​ Samsung ត្រកូល S10 ជា​ពិសេស​គឺ Galaxy S10+ ដែល​ជា​ទូរស័ព្ទ​កំពូល​ក្នុង​ខែ​នេះ ។

បើ​និយាយ​ពី​ក្រុមហ៊ុន LG ដែល​ចេញ​មក​ពី​ស្រុក​កំណើត​ដូច​ Samsung ដែរ​នោះ​ត្រូវ​បាន​គេ​លែង​ចាប់​អារម្មណ៍ បាទ​និយាយ​នេះ​មិន​មែន​ស្អប់​ទេ តែ​ឆ្ងល់​ថា​ហេតុអ្វី​បច្ចេកវិទ្យា LG បាន​សព្វ​ដូច​ Samsung តែ​បែរជា​មាន​ក្រុម​រចនា​ដែល​មិន​យក​ភ្នែក​មើល​ទីផ្សារ និង​តម្រូវការ​អ្នក​ប្រើប្រាស់​ទៅ​វិញ ។ អ្វី​ដែល Samsung អាច​ធ្វើ​បាន គឺ​ច្បាស់​ណាស់​ថា​LG អាច​ធ្វើ​បាន​ឬ​អាច​ធ្វើ​លើស​នេះ​ទៅ​ទៀត ។ តែ​ពណ់​ពេល​នេះ ​LG បញ្ចេញ V50 ThinQ 5G , G8 ThinQ និង G8s ThinQ ដែល​ជា​ម៉ូដែល​កំពូល​ៗ​នេះ​មក មាន​អារម្មណ៍​ដូច​របស់​សល់​កាល​ពី​មូួយ​ឆ្នាំ​មក​ហើយ ដែល​រូបរាង​របស់​វា​មិន​ទាន់​សម័យ​នោះ​ទេ ពិភពលោក​យើង​នេះ​កំពុង​ដើរ​ចេញ​ពី​អេក្រង់​ឆក តែ LG ដែរជា​មាន​អេក្រង់​ឆក​ធំ​ក្នុង​ឆ្នាំ 2019 នេះ​ទៅ​វិញ ?




៙ LG V50 ThinQ ៖

សម្រាប់ LG V50 ThinQ គឺ​ជា​ម៉ូដែល​ក្នុង​ត្រកូល​V ដែល​បង្កើត​ឡើង​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​រូបភាព ព្រោះ​វា​ផ្ដោត​លើ​គុណភាព​កាមេរ៉ា​ ។ វា​មាន​អេក្រង់​ទំហំ​ 6.4 អ៊ីញ ជាមួយ resolution 3120x1440px ផ្ទាំង​អេក្រង់​ជា​ប្រភេទ OLED FullVision display ដែល​មាន​ពណ៌​ដិត​ស្អាត ប៉ុន្តែ​វា​មាន​ឆក​មក​ជាមួយ​ធំ​គួរសម ដែល​សម្រាប់​ដាក់​កាមេរ៉ា​ខាង​មុខ​របស់​វា ដែល​មាន​២​គ្រាប់ 8+5 មេហ្គាភីកសែល ។

កាមេរ៉ា​ខាង​ក្រោយ​មាន​ទំហំ 12+12+16 មេហ្គាភីកសែល ដែល​ជា len មាន​មុខងារ​ខុសៗ​គ្នា ។ LG V50 ThinQ 5G មាន​ថាមពល​ថ្ម​ធំ​ជាង​ជំនាន់ចាស់​របស់​ដោយ​វា​មាន​ទំហំ 4,000mAh និង​បំពាក់​មក​ជាមួយ​​ stereo speakers (២) ។ មិន​មាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ដូច​ក្រុមហ៊ុន​ដទៃ​នោះ​ទេ វា​មាន​ត្រឹម​មុខងារ​ស្កេន​នៅ​ខាង​ក្រោយ​ខ្នង និង​ការ​ស្កេន​ទម្រង់​មុខ​តាម​កាមេរ៉ា​ខាង​មុខ​តែ​ប៉ុណ្ណោះ ។

អ្វី​ដែល​ប្លែក​ចំពោះ​មួយ​ម៉ូដែល​នវ​គឺ​ការ​បំពាក់​ស្រោម​ការពារ​ដែល​មាន​អេក្រង់ 6.2 អ៊ីញ ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​មាន​អេក្រង់​២ តែ​មិនមែន​អេក្រង់​ជាប់​គេ​នោះ​ទេ ។ អេក្រង់​ដែល​មក​ជាមួយ​ស្រោម​ការពារ​នេះ​មាន​ resolution 2160x1080px ។ និយាយ​ទៅ​សម្រាប់​ទូរស័ព្ទ​ដែល​មាន​អេក្រង់​២ ប្រាកដ ជា​មាន​អ្នក​ត្រូវ​ការ គ្រាន់តែ​តម្រូវការ​មាន​តិច​តែ​ប៉ុណ្ណោះ ដូច្នេះ​LG សុខ​ចិត្ត​ចាប់​យក​ទៅផ្សារ​តូច បោះ​ចោល​ទីផ្សារ​ធំ ។




៙ LG G8 ThinQ ៖

មាន​អេក្រង់​ត្រឹម 6.1 អ៊ីញ 3120x1440px OLED display ដែល​ជា​ទំហំ​កូនពៅ ។ ថាមពល​ថ្ម​របស់​វា​មាន​ទំហំ 3,500mAh ដែល​ជា​ទំហំ​ល្អ​សម្រាប់​ម៉ូដែល​ដែល​មាន​អេក្រង់ 6.1 អ៊ីញ​ក្នុង​ឆ្នាំ​នេះ ។ កាមេរ៉ា​ក្រោយ​មាន​៣​គ្រាប់ 12+12+16 មេហ្គាភីកសែល ដែល​ជា len មាន​មុខងារ​ខុសៗ​គ្នា ។

៙ LG G8s ThinQ ៖

មាន​អេក្រង់ 6.2 អ៊ីញ ជា​ប្រភេទ OLED display ជាមួយ resolution 2248x1080px និង​ថាមពល​ថ្ម 3,550mAh ។ បំពាក់​កាមេរ៉ា​ក្រោយ​៣​គ្រាប់ 12+12+13 ។

LG G8 និង LG G8s មាន​កាមេរ៉ា​ខាង​មុខ​ដូច​គ្នា ដែល​មាន​ទំហម 8 មេហ្គាភីកសែល និង​កាមេរ៉ា ToF (time of flight) ជា​កាមេរ៉ា 3D អាច​ធ្វើជា​មុខងារ​ស្កេន​ទម្រង់​មុខ​ដើម្បី​ដោះ​សោ​បាន ។ ប៉ុន្តែ ToF គេ​មិន​យក​មក​ធ្វើ​ជា​មុខងារ​ស្កេន​មុខ​ទៀត​ទេ​ព្រោះ​វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​ត្រូវ​មាន​ឆក​ធំ ។

សម្រាប់​ LG V50 ThinQ 5G មក​ជាមួយ​ពណ៌ ខ្មៅ ប្រដេញ និង G8 មក​ជាមួយ​ពណ៌​ក្រហម ខ្មៅ និង​ពណ៌​ខៀវ ដែល​ជា​ពណ៌​ប្រដេញ​ដែរ ៕
_____________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក