Feb 14, 2019

នេះ​ជា​រូបភាព​បែក​ធ្លាយ​អំពី LG G8 ThinQ បង្ហាញ​ថា​វា​មាន​អេក្រង់​ឆក​ធំ​គួរសម

រូបភាព​នេះ​ត្រូវ​បាន​ប្រភព evleaks យក​មក​ចុះ​ផ្សាយ ដែល​បង្ហាញ​ថា​ម៉ូដែល​ឆ្នាំ 2019 ​របស់ LG នេះ​មាន​អេក្រង់​ឆក​ធំ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​និយម​ឆក អាច​ពិចារណា​បាន​យ៉ាង​ងាយស្រួល ។ ហើយ​នេះ​មើល​ទៅ​ដូចជា​រចនាបថ​ដែល​សល់​កាលពី​ឆ្នាំ 2018 ដែល​មាន​ន័យថា​ក្រុមការងារ​រចនា​របស់​ក្រុមហ៊ុន​ LG ក្រញ៉ាញ់​ខួរ​នឹង​ធ្វើ​ឲ្យ​ទូរស័ព្ទ​មាន​ឆក​តូច​ហើយ ។ រូបរាង​របស់​វា​មិន​សូវ​ជា​ខុស​គ្នា​ជាមួយ V40 នោះ​ទេ ដោយ​យើង​មើល​ទៅ​លើ​គែម​ជុំវិញ និង​ទំហំ​ឆក​របស់​វា​នោះ ដោយ​មិន​សូវ​លោត​ហក់​ដូច​នេះ LG G8 ThinQ ត្រឹម​តែ 2 គ្រាប់​តែ​ប៉ុណ្ណោះ ។

៙​លក្ខណៈ​របស់  LG G8 ThinQ មិន​ទាន់​ផ្លូវការ ៖

  • ទំហំ 152 x 72 x 8.4 mm
  • តួ​ខ្លួន​ស្រោប​ដោយ កញ្ចក់​ការពារ​ឆ្កូត Gorilla Glass 5 និង​ស៊ុំ​ជា​អាលុយមីញ៉ូម
  • ស៊ីម​កាត់​បាន២
  • អាវក្រោះ​ការពារ​ទឹក IP68
  • អេក្រង់​ប្រភេទ IPS LCD ទំហំ 6.1 អ៊ីញ
  • resolution 1440 x 3120  ភីកសែល សមាមាត្រ 19.5:9 ratio
  • កំហាប់​ភាព​ច្បាស់ ~563 ppi
  • មុខងារ​អេក្រង់ HDR10 , Always-on display
  • ប្រព័ន្ធ​ដំណើរការ Android 9.0 (Pie)
  • បន្ទះឈីប Snapdragon 855 (7 nm)
  • CPU ខួរក្បាល ៨ (1x2.84 GHz & 3x2.42 GHz & 4x1.8 GHz)
  • GPU Adreno 640
  • RAM 6GB និង 8GB
  • ទំហំ​ផ្ទុក 128GB និង 256GB
  • កាមេរ៉ា​ខាង​ក្រោយ 16+16 មេហ្គាៅភិកសែល
  • កាមេរ៉ា​ខាង​មុខ 8 + Tof មេហ្គាភីកសែល
  • រន្ធ​ដោយ​កាស 3.5mm
  • រន្ធ​សាក​ថ្ម USB 3.1, Type-C 1.0
  • ស្កេន​ខ្ចៅ​ដៃ​​នៅ​ខាង​ក្រោយ
  • ថាមពល​ថ្ម Li-Po 3500 mAh
  • មុខងារ​សាក​ថ្ម​បាន​លឿន 18W (Quick Charge 3.0)
  • សាក​ថ្ម​ឥត​ខ្សែ
  • ពណ៌ ប្រផេះ ខ្មៅ ខៀវ ដែល​ជា​ពណ៌​ប្រដេញ​ពេល​ត្រូវ​ពន្លឺ

ឃើញ​ថា​វា​មាន​លក្ខណៈ​និង​សូវ​ទំនើប​ខ្លាំង​ពេក​នោះ​ទេ​ តែ​វា​ស្ថិត​ក្នុង​កម្រិត​ល្អ​ដែល​អាច​ពិចារណា​បាន ។
________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក