Feb 2, 2019

LG G8 ThinQ នឹង​មាន​ទំហំ​ថ្ម 3500 mAh នេះ​បើ​យោង​តាង​ការ​បែកធ្លាយ​​

គំរូព្រាង

ក្រុមហ៊ុន LG នឹង​ដាក់​បង្ហាញ​ស្មាតហ្វូន​​នៅ​ក្នុង​ព្រឹត្តិការណ៍​ MWC2019 នា​ពេល​ខាង​មុន​នេះ ចំនួន​ចាប់​ពី​២​គ្រឿង​ឡើង​ទៅ មិន​មែន​មួយ​នោះ​ទេ ។ ដែល​វា​អាច​នឹង​មាន​វត្តមាន​របស់ LG V50 ThinQ ជាមួយ​សេវា 5G ហើយ​ម៉ូដែល​ពិសេស​មួយ​ទៀត​គឺ LG G8 ThinQ ដែល​ជា​ត្រកូល​នាំ​មុខ​គេ​ក្នុង​ក្រុមហ៊ុន ។

យោង​តាម​របាយការណ៍​ចុង​ក្រោយ​បំផុត​មួយ​ចេញ​ពី​ប្រទេស​ប្រេស៊ីល បាន​បង្ហាញ​ថា​ស្មាតហ្វូន​របស់ LG ត្រកូល G នឹង​មាន​ថាមពល​ថ្ម​ក្នុង​ទំហំ 3500mAh  ដែល​មាន​ទំហំ​ធំ​ជាង​ថ្ម G7 ThinQ ដល់ 15% ។ សម្រាប់​ថាមពល​ថ្ម​នេះ​សូម​និយាយ​បន្តិច​ថា Samsung ជា​ក្រុមហ៊ុន​ដែល​មិន​សូវ​ដាក់​ថ្ម​ឲ្យ​ធំៗ​នេះ​ដែល​ការ​លក់​ត្រូវ​បាន​ចុះ​ខ្សោយ​និង​បាន​បើក​ឱកាស​ឲ្យ huawei និង​ទូរស័ព្ទ​ចិន​មួយ​ចំនួន​ទៀត​ដណ្ដើម​ទីផ្សារ​យ៉ាង​ងាយស្រួល ។ ហើយ​បើ​និយាយ​ពី LG នេះ​វិញ​កាន់​តែ​យ៉ាង​ជាង Samsung ទៅ​ទៀត​ក្នុង​ការ​បំពាក់​ថាមពល​ឲ្យ​ទូរស័ព្ទ​នោះ៕

_______
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក