Feb 9, 2019

iPhone 2019 អាច​នឹង​មក​ជាមួយ​នូវ​ម៉ូដ​ឆក​​ទំហំ​ខុសៗ​គ្នា និង​​ប្ដូរ​មក​ប្រើប្រាស់​រន្ធ USB-C វិញ


ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​ដែល​និយាយ​អំពី​ស៊េរី​ទូរស័ព្ទ​ថ្លៃ​គឺ iPhone សម្រាប់​ម៉ូដែល​ឆ្នាំ​2019 ថា​នឹង​ចេញ​មក​ជាមួយ​នឹង​ម៉ូដ​ឆក​ខុសៗ​គ្នា ដែល​ខ្លះ​មាន​ឆក​តូច និង​ខ្លះ​ទៀត​មាន​ឆក​ធំ ដែល​ទំនង Apple អាច​នឹង​កែប្រែ​លើ​បច្ចេកវិទ្យា​ស្កេន​ទម្រង់​មុខ​ផ្សេង​មួយ​ទៀត ដែល​ឮ​តត​គ្មាន​ថា​Apple នឹង​ប្រើប្រា់​បច្ចេកវិទ្យា​របស់ Sony វិញ ដើម្បី​ឲ្យ​ឆក​អេក្រង់​របស់​ខ្លួន​មាន​ទំហំ​តូច​ជាង​មុន ។ នេះ​មាន​ន័យ​ថា Apple មាន​គិត​គូរ​ខ្វល់​ខ្វាយ​អំពី​រឿង​នេះ​ផង​ដែរ ។

បន្ថែម​ពី​ការ​កែប្រែ​ទៅ​លើ​ម៉ូដ​ឆក​អេក្រង់​នេះ Apple ក៏​អាច​នឹង​សម្រេច​ចិត្ត​មក​ប្រើប្រាស់​​នូវ​រន្ធ USB-C ជំនួស​ឲ្យ​រន្ធ Lightning (connector) វិញ ព្រោះ​រន្ធ USB-C នេះ​ត្រូវ​បាន​ប្រើ​ជា​ត្រី​មុខ​មើល​ផលិតផល Macbook និង iPad Pro 2018 រួច​មក​ហើយ ហើយ​សម្រាប់​ iPhone ក៏​ត្រូវ​មក​ប្ដូរ​ប្រើ​តាម​រន្ធ​នេះ​ដែរ ដើម្បី​ឲ្យ​មុខងារ​សាក​ថ្ម​បាន​លឿន​កាន់តែ​ប្រសើរ​ជាង​មុន ៕
__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក