Feb 20, 2019

Huawei P30 Pro នឹង​កាមេរ៉ា​ខាង​ក្រោយ​៤​គ្រាប់ និង​សត្ថភាព Zoom បាន​មិន​ធម្មតា

ការ​ពិត​ទៅ រូបរាង​និង​ចំនួន​កាមេរ៉ា​របស់ Huawei P30 Pro ត្រូវ​បាន​បែក​ធ្លាយ​ឃើញ​ច្បាស់​ចែស​អស់​ហើយ មិន​បាច់​ CEO ចេញ​មក​និយាយ​ថា Huawei P30 Pro នឹង​មាន​កាមេរ៉ា​ខាង​ក្រោយ​ដល់​ទៅ​៤​គ្រាប់​ឡើយ ។ វា​ត្រូវ​បាន​បែក​ធ្លាយ​តាម​រយៈ​ការ​ post បង្ហាញ​ពី​ស្រោម​ជ័រ​ថ្លា ដែល​ដោយ​ទាំង​រូបរាង​របស់​ទូរស័ព្ទ​មក​ផង​ដែរ ។

ម៉ូដែល​ឆ្នាំ 2019 នេះ​នឹង​បង្កើន​សមត្ថភាព​កាមេរ៉ា​ឲ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ដូចជា​បន្ថែម​ចំនួន​កាមេរ៉ា​ពី​៣​គ្រាប់​ មក​ជា​៤​គ្រាប់ បន្ថែម​សមត្ថភាព​​ Zoom ឲ្យ​កាន់​តែ​បាន​​ខ្លាំង​បន្ថែម​ទៀត តែ​មិន​ទាន់​បញ្ជាក់​ថា​វា​អាច Zoom បាន​ប៉ុន្មាន​ដង​ទៀត​នោះ​ទេ ។ សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ ៖

យើង​មិន​ទាន់​ដឹង​ថា​តើ​ក្រុមហ៊ុន Huawei បាន​អភិវឌ្ឍន៍​មុខងារ​ទប់​លំនឹង​នៅ​ពេល​ថត​វីដេអូ​ យ៉ាង​ណា​នោះ​ទេ ព្រោះ​នៅ​លើ​ជំនាន់​P20 Pro មុខងារ​នេះ​វា​មិន​ទាន់​ធ្វើការ​ល្អ​នោះ​ទេ ដែល​នាំ​ឲ្យ​ការ​ថត​វីដេអូ​រង្គើ​ច្រើន ។ បើ​តាម​រូបភាព​ដែល​ថត​ដោយ​កាមេរ៉​ក្រោយ​របស់ Huawei P30 Pro យើង​អាច​ដឹង​ថា​វា​ខ្លាំង​ ព្រោះ​វា​អាច​ថត​ព្រះចន្ទ​បាន​យ៉ាង​ច្បាស់ ដែល​កម្រ​ទូរស័ព្ទ​អាច​ធ្វើ​បែប​នេះ​បាន​ណាស់ ៕


__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក