Feb 9, 2019

លេច​ចេញ​ស្រោម​​ការពារ​ និង​កាមេរ៉ា​ខាង​ក្រោយ​របស់ Huawei P30 និង P30 Pro


សម្រាប់​ក្នុង​ខែ​២​នេះ​គឺ​ជា​ខែ​របស់ Samsung និង vivo ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ស្ងាត់ យើង​មក​មើល​អំពី​ព័ត៌មាន​ផលិត​ផល​ផ្សេងៗ​វិញ​ដែល​ក្នុង​ពេល​នេះ​ដែរ គឺ​យើង​ទើប​ទទួល​ព័ត៌មាន​អំពី​រូបភាព​មួយ​ចំនួន ដែល​បង្ហាញ​អំពី​ស្រោម​ទូរស័ព្ទ​ប្រភេទ​ជា​ជ័រ​ថ្លា របស់​ម៉ូដែល​ដែល​មិន​ទាន់​បង្ហាញ​ខ្លយន​នៅ​ឡើយ​គឺ Huawei P30 និង P30 Pro ។

បើ​យោង​ទៅ​តាម​រូបភាព​ដែល​ម្ដង​មក​នវ​យើង​សង្កេត​ឃើញ​ថា កាមេរ៉ា​របស់ Huawei P30 និង P30 Pro បាន​ឡើង​ចំនួន​ដល់​ទៅ ៤​គ្រាប់ តែ​កាមេរ៉ា​ខាង​មុខ​មាន​តែ​មួយ​គ្រាប់​តែ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​មាន​អេក្រង់​លាត​មាន​ឆក​បែប​ម៉ូដ​តំណក់​ទឹក ខុស​ពី​ត្រកូល ​Samsung S10 ។

P30 Pro មាន​កាមេរ៉ា​ខាង​ក្រោយ​៤​គ្រាប់ តែ P30 មាន​កាមេរ៉ា​ត្រឹម​តែ​៣​គ្រាប់​ប៉ុណ្ណោះ ដូច្នេះ​សម្រាប់​លោក​អ្នក​ដែល​ចង់​ទទួលល​បាន​បទពោសោធន៍​ថ្មី​គួរ​ជ្រើសរើស​យក P30 Pro វិញ​បើ​ទោះ​ជា​តម្លៃ​របស់​វា​រាង​ថ្លៃ​លើស​ពី P30 ក៏​ដោយ ។ សម្រាប់​ផ្នែក​ព័ត៌មាន​អំពី​លក្ខណៈ​សម្បត្តិ​យើង​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ដូច្នេះ​សូម​រង់ចាំ​តាមដាន​ជាមួយ KHGadgets ជា​បន្ត​ទៀត​នោះ​ពេល​ក្រោយ ។





___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក