Feb 24, 2019

Huawei P30 lite នឹង​មាន​អេក្រង់​ទំហំ 6.15 អ៊ីញ 1080p+ ដែល​បង្ហាញ​ក្នុង TENAA


បន្ទាប់​ពី Samsung ដាក់​បង្ហាញ​ត្រកូល ​S10 និង ទូរស័ព្ទ​អាច​បត់​អេក្រង់​បាន​ហើយ ចូល​ដកល់​ព័ត៌មាន​អំពី​ម៉ូដែល​របស់​ក្រុមហ៊ុន​ផ្សេងៗ​វិញ ដែល​លើក​នេះ​យើង​មក​ដឹង​កាន់តែ​ច្បាស់​អំពី​ត្រកូល P30 របស់​ក្រុមហ៊ុន  Huawei វិញ​ម្ដង ។ យើង​ទើប​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការណ៍​ចេញ​ពី​គេហទំព័រ TENAA ដែល​ជា​គេហទំព័រ​ក្រសួង​ព័ត៌មាន​វិទ្យា​របស់​ប្រទេស​ចិន ដែល​បាន​បង្ហាញ​ថា Huawei P30 lite ដែល​ជា​ម៉ូដែល​កូន​ពៅ​នឹង​មាន​អេក្រង់ 6.15 អ៊ីញ resolution 1080p+ ។

ព័ត៌មាន​ក្នុង​នោះ​បាន​បង្ហាញ​ទៀត​ថា Huawei P30 lite នឹង​មាន​ទំហំ​ថ្ម 3,240mAh ដែល​ជា​ទំហំ​តូច​ក្នុង​ពេល​បច្ចុប្បន្ន ។ ហើយ​កាមេរ៉ា​ខាង​ក្រោយ​មាន​ចំនួន 3 គ្រាប់ 20+16+2 មេហ្គាភីកសែល ដែល​មាន​បំពាក់​ដោយ​បំពាក់​បន្ទះឈីប Kirin 710 ។ ទូរស័ពញត​នេះ​មាន​ទំហំ 152.9 x 72.7 x 7.4mm ។

សម្រាប់​ព័ត៌មាន​ច្បាស់​ការណ៍ មាន​តែ​រង់ចាំ​ឲ្យ​ដល់​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ ដែល​ត្រូវ​នឹង​ថ្ងៃ ២៦​ ខែ​មីនា ខាង​មុខ​នេះ ។ ដែល​ព្រឹត្តិការណ៍​នេះ​នឹង​ដាក់​បង្ហាញ​ត្រកូល P30 ដែល​មាន​ដូចជា P30 lite , P30 និង P30 Pro ៕



_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក