Feb 20, 2019

Huawei កំណត់​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​នៃ​ទូរស័ព្ទ P30 and P30 Pro ហើយ​គឺ ២៦ មីនា ខាង​មុខ​នេះ


ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា ក្រុមហ៊ុន​ទូរស័ព្ទ​ភាគ​ច្រើន​គឺ​នឹង​ត្រូវ​ប្រកាស​អំពី​បច្ចេកវិទ្យា​ថ្មី​ដែល​ខ្លួន​រក​ឃើញ និង​ទូរស័ព្ទ​ម៉ុដែល​ថ្មី​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ MWC 2019 ដែល​ជា​ព្រឹត្តិការណ៍​ធំ​បំផុត​និយាយ​អំពី​បច្ចេកវិទ្យា​ចល័ត គឺ​ទូរស័ព្ទ​ហឹ្នង​ឯង ។

ឯ​ក្រុមហ៊ុន Huawei វិញ​បាន​ជ្រើសរើស​យក​ថ្ងៃ​ទី 26 ខែ​ក្រោយ​នេះ ដើម្បី​ដាក់​បង្ហាញ​ផលិត​ផល​ថ្មី​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ជាន់​ថ្ងៃ​ដែល​ក្រុមហ៊ុន​ដទៃ​បង្ហាញ​ដែរ ជា​ពិសេស​គឺ​កុំ​ឲ្យ​ជាន់​ថ្ងៃ​របស់​ព្រឹត្តិការន៍​បើក​ប្រអប់​របស់ Samsung ដែល​ហ្នឹង​បង្ហាញ​ត្រកូល​ S10 និង​ទូរស័ព្ទ​បត់​អេក្រង់​បាន ។

សម្រាប់​រូបរាង P30 and P30 Pro ត្រូវ​បាន​បែក​ធ្លាយ​ក្នុង​អ៊ីនធឺណិត​កន្លង​មក​ហើយ ដែល​បង្ហាញ​ថា​វា​នឹង​មាន​ កាមេរ៉ា​ខាង​ក្រោយ​ដល់​ទៅ​៤​គ្រាប់ និង​មុខ​ងារ Zoom ខ្លាំង​ជាង​មុន តែ​មិន​ដឹង​ដល់ Zoom 10x ដូច​ខាង Oppo ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​នា​យប់​នេះ​ឬ​អត់​ទេ ។

ដែល​យើង​សូម​រំលឹក​ថា​កាល​ជំនាន់ P20 Pro ទូរស័ព្ទ​មួយ​នេះ​អាច Zoom បាន ៥ដង (5x) ដែល​ធ្វើ​ឲ្យ​កាមេរ៉ា​របស់ P20 Pro ជា​លំដាប់​ពិន្ទុ​ខ្ពស់ និង​ទាក់តាញ​អ្នក​និយម​ថត​រូប​តាម​ទូរស័ព្ទ ឲ្យ​មក​ចាប់​អារម្មណ៍​ផលិតផល​យីហោ Huawei ច្រើន​សន្ធឹក រហូត​យក​ឈ្នះ​លើ​ Apple បាន​ទៀត ហើយ​ឆ្នាំ​2019 នេះ Huawei ថា​ខ្លួន​នឹង​យក​ឈ្នះ​លើ​​ Samsung ឲ្យ​បាន ខាង​លក់​ចេញ តែ​មើល​ទៅ​ដូចជា​រាង​ពិបាក​បន្តិច​ហើយ ដែល​ខ្មែរ​យើង​ហៅថា ស្វិត វា​មិន​ផុយ​នោះ​ទេ ៕
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក